Connect with us

កីឡា

Carlos​ ឈ្នះ​​​មេដាយ​​មាស​៥​​គ្រឿង​​ម្នាក់​​ឯង​ពី​​​ស៊ីហ្គេម​ឆ្នាំ​មុន​ ត្រៀម​​ប្រមូល​​​មេដាយ​​​នៅ​​កម្ពុជា​ទៀត

បានផុស

នៅ

កីឡាករកាយ​សម្ព័ន្ធ​ហ្វីលីពីន Carlos Yulo ជា​កីឡាករ​វ័យ​ក្មេង​ម្នាក់​ដែល​ឈ្នះ​មេដាយ​មាស​ច្រើន​បំផុត​ក្នុង​ព្រឹត្តិការណ៍​កីឡា​ស៊ីហ្គេម គិត​ចាប់​តាំង​ពី​រូប​គេ​បាន​ចូល​រួម​ប្រកួត​លើក​ដំបូង​កាល​ពី​ឆ្នាំ​២០១៩ ហើយ​រហូត​ដល់​ពេល​នេះ​​​បាន​ចូល​រួម​ប្រកួត​ស៊ីហ្គេម​​​២​ដង​ហើយ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

មេដាយស៊ីហ្គេម​១៤​គ្រឿង​

ការ​ចូល​រួម​ប្រកួត​ស៊ីហ្គេម ​​២​​លើក​កន្លង​មក រូប​គេ​ឈ្នះ​មេដាយ​​សរុប​១៤​គ្រឿង​គឺ មាស​៧​គ្រឿង និង​ប្រាក់​៧​គ្រឿង។ ឆ្នាំ​២០១៩ ស៊ីហ្គេម នៅ​ប្រទេស​កំណើត​របស់​ខ្លួន  រូប​គេ​បាន​ឈ្នះមេដាយ​មាស​២​គ្រឿង និង​មេដាយ​ប្រាក់​៥​គ្រឿង។ ចំណែក​​ស៊ីហ្គេម ឆ្នាំ​២០២១ (លើក​​២០២២) នៅ​ប្រទេស​វៀតណាម​​ រូប​គេ​បង្ក​ការ​ភ្ញាក់ផ្អើល​ខ្លាំង​មែន​ទែន ដោយ​ដណ្តើម​មេដាយ​មាស​រហូត​ដល់​ទៅ​៥​គ្រឿង​ម្នាក់​ឯង និង​មេដាយ​ប្រាក់​២​គ្រឿង ក្នុង​នោះ​វិញ្ញាសា​ជា​ក្រុម១គ្រឿង។

មេដាយ​​ជើង​ឯក​កាយ​សម្ព័ន្ធ​អាស៊ី​៤​គ្រឿង

ក្នុង​ការ​ចូល​រួម​ប្រកួត​កីឡា​កាយ​សម្ព័ន្ធ​ជើង​ឯក​អាស៊ី Yulo បាន​ឈ្នះ​មេដាយ៤​គ្រឿង​គឺ មាស​៣ និង​ប្រាក់១ ​ដែល​មេដាយ​ទាំង​អស់​នេះ​ឈ្នះ​ក្នុង​ឆ្នាំ​២០២២ នៅ​ទី​ក្រុង​ដូហា។

មេដាយ​ពិភព​លោក១៣​គ្រឿង

Carlos Yulo បាន​ឈ្នះ​មេដាយ​មាស​កាយ​សម្ព័ន្ធ​​ជើង​ឯក​ពិភពលោក២​គ្រឿង (១គ្រឿង​​​ឆ្នាំ​២០១៩, ១​គ្រឿង​ទៀត​​ឆ្នាំ​២០២១), ឈ្នះ​មេដាយ​ប្រាក់​​​២​គ្រឿង (១​គ្រឿងឆ្នាំ​២០២១, ១​គ្រឿង​ឆ្នាំ​២០២២) និង​ឈ្នះ​មេដាយ​សំរឹទ្ធ​២​គ្រឿង (១​គ្រឿង​ឆ្នាំ​២០១៨, ១​គ្រឿង​ឆ្នាំ២០២២)។

ជា​មួយ​គ្នា​នេះ រូប​គេ​បាន​ឈ្នះ​មេដាយកម្រិត​ពិភព​លោក FIG World Cup Series ៧​គ្រឿង​​ទៀត​គឺ​មាស​៣​ ប្រាក់​២ និង​សំរឹទ្ធ​៤​។

Carlos Yulo និង​មិត្ត​ស្រី​ជន​ជាតិ​អូស្ត្រាលី Chloe Anjeleigh

ចំនួន​មេដាយ​ដែល​រូប​គេ​រក​បាន​ខាង​លើ​នៅ​មិន​ទាន់​រាប់​បញ្ចូល​មេដាយ​​ក្នុង​ការ​ប្រកួត​​​កម្រិត​យុវជន និង​ព្រឹត្តិការណ៍​អន្តរជាតិ​ផ្សេង​ៗ​ជា​ច្រើន​គ្រឿង​ទៀត។

ទើប​តែ​មាន​វ័យ​២២​ឆ្នាំ Carlos Yulo កំពុង​មាន​សក្តានុពល​សម្រាប់​ការ​ស្វែង​រក​មេដាយ​ជូន​ហ្វីលីពីន​ពី​ព្រឹត្តិការណ៍​សំខាន់​នា​ពេល​ខាង​មុខ​ដូច​ជា​កីឡា​ទ្វីប​អាស៊ី និង​កីឡា​អូឡាំពិក​ជា​ដើម​ដែល​រូប​គេ​មិន​ទាន់​ឈ្នះ​មេដាយ។

នា​ពេល​​ប៉ុន្មាន​ខែ​ខាង​មុខ​នេះ រូប​គេ​នឹង​ធ្វើ​ដំណើរ​មក​ប្រទេស​កម្ពុជា​ដើម្បី​ចូល​រួម​ប្រកួត​កីឡា​ស៊ីហ្គេម លើក​ទី​៣២ ឆ្នាំ​២០២៣។ ច្បាស់​ណាស់​ថា រូប​គេ​នឹង​ប្រមូល​យក​មេដាយ​ច្រើន​គ្រឿង​ទៀត​ពី​ស៊ីហ្គេម នៅប្រទេស​កម្ពុជា៕

មិត្តស្រី​របស់ Yulo ឈ្មោះ Chloe Anjeleigh ជន​ជាតិ​អូស្ត្រាលី

អត្ថបទ៖ វីរបុត្រ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានអន្ដរជាតិ៣ នាទីutes មុន

គណៈរដ្ឋមន្ត្រីថៃអនុម័ត​ បុណ្យបណ្តែត​​កន្ទោង​​ ក្នុងបញ្ជីភណ្ឌវប្បធម៌អរូបីរបស់យូណេស្កូ

ព័ត៌មានអន្ដរជាតិ២៦ នាទីutes មុន

មីយ៉ាន់ម៉ា​​សុខចិត្ត​ដោះលែង​អ្នក​ទោស​នេសាទ​ថៃ​៤នាក់​ ក្រោយសម្របសម្រួល​ជិតកន្លះឆ្នាំ​​

ព័ត៌មានអន្ដរជាតិ៨ ម៉ោង មុន

​រូប​ភាព​រលំបាក់​អគារ​គួររន្ធត់​នៅថៃ ប៉ុន្តែ​​អាជ្ញាធរ​​បញ្ជាក់ថា​ ចំនួន​អ្នកស្លាប់​មាន៩នាក់​ដល់​ពេលនេះ​

ព័ត៌មានអន្ដរជាតិ៩ ម៉ោង មុន

​​រហូត​ដល់​ពេល​នេះ មីយ៉ាន់​ម៉ារកឃើញ​អ្នក​ស្លាប់​​​និងរបួស​ជិត​៩០០​នាក់​ក្នុងគ្រោះរញ្ជួយដី​

ព័ត៌មានជាតិ១១ ម៉ោង មុន

ក្រុមហ៊ុន​បច្ចេកវិទ្យា​ទំនើប​​ចិន ប្ដេជ្ញា​ជំរុញ​កម្មវិធី​សិក្សា TVET កម្ពុជា ឱ្យ​ស្រប​តាមស្តង់ដារ​សិក្សា​នៃ​ប្រទេសចិន និងអាល្លឺម៉ង់

ព័ត៌មានអន្ដរជាតិ១៦ ម៉ោង មុន

កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក

ក្រុងប៉ោយប៉ែត
សន្តិសុខសង្គម១៥ ម៉ោង មុន

ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ

ព័ត៌មានអន្ដរជាតិ១៦ ម៉ោង មុន

ការ​ខូចខាត​បឋម ព្រោះ​គ្រោះរញ្ជួយដីដ៏ខ្លាំងក្លា​ដែល​វាយប្រហារអាស៊ីអាគ្នេយ៍

ព័ត៌មានអន្ដរជាតិ១៦ ម៉ោង មុន

នាយករដ្ឋមន្ត្រី​ថៃ ដាក់​ចេញ​បទបញ្ជា​​បន្ទាន់ដើម្បី​គ្រប់គ្រង់​គ្រោះរញ្ជួយដី​

ព័ត៌មានអន្ដរជាតិ១៧ ម៉ោង មុន

អាស៊ីអាគ្នេយ៍ច្រើនប្រទេសជួបរញ្ជួយដី ប៉ុន្តែ ថៃនិងមីយ៉ាន់ម៉ា ធ្ងន់ជាងគេ 

Sokha Hotels

ព័ត៌មានពេញនិយម