កីឡា
នាយបេសកកម្មអាស៊ានកោតសរសើរកម្ពុជាត្រៀមស៊ីហ្គេមបានល្អ
នាព្រឹកថ្ងៃទី២៥ ខែមករា ឆ្នាំ២០២៣នេះ មានកិច្ចប្រជុំនាយកបេសកកម្មលើកទី១ នៅសណ្ឋាគារហ្គាឌិនស៊ីធី ដើម្បីបង្ហាញព័ត៌មានឲ្យកាន់តែច្បាស់ពីការត្រៀមខ្លួនរបស់កម្ពុជាឆ្ពោះទៅស៊ីហ្គេម លើកទី៣២ ដែលនៅសល់ត្រឹមតែ១០០ថ្ងៃទៀតប៉ុណ្ណោះ។
ក្នុងកិច្ចប្រជុំនាយបេសកកម្មនេះ កម្ពុជាបានធ្វើបទបង្ហាញពីការរៀបចំ បដិសណ្ឋារកិច្ច ការស្នាក់នៅ វេជ្ជសាស្ត្រ-ដូភីង ពិធីការ អាហារហូបចុក សុវត្ថិភាព និងសុខភាព ព្រមទាំងឆ្លើយរាល់សំនួរ ឬបញ្ហាពាក់ព័ន្ធដែលនាយកបេសកម្មទាំង១១ប្រទេសបានលើកឡើង ឬមានកង្វល់ដើម្បីឲ្យពួកគាត់មានទំនុកចិត្ត និងត្រៀមខ្លួនដឹកនាំប្រតិភូ និងអត្តពលិករបស់ខ្លួនមកចូលរួមប្រកួតនៅកម្ពុជានាខែឧសភាខាងមុខនេះ។

លោក វ៉ាត់ ចំរើន អគ្គលេខាធិការនៃគណៈកម្មាធិការជាតិរៀបចំការប្រកួតកីឡាអាស៊ីអាគ្នេយ៍ លើកទី៣២ ឆ្នាំ២០២៣ បានឲ្យដឹងក្រោយពេលកិច្ចប្រជុំថា ការប្រជុំថ្ងៃទី១នេះទទួលផ្លែផ្កាគួរឱ្យកត់សម្គាល់។ ព័ត៌មានសំខាន់ៗត្រូវបានផ្តល់ទៅនាយបេសកកម្មនៃបណ្ដាប្រទេសទាំង១១ ហើយពួកគាត់ក៏បានជ្រាបច្បាស់។
នៅពេលនាយកបេសកកម្មទាំងអស់បានជ្រាបច្បាស់ពីការរៀបចំរបស់កម្ពុជា ពួកគាត់ពេញចិត្ត និងកោតសរសើរពីការត្រៀមខ្លួនរួចរាល់ល្អប្រសើររបស់កម្ពុជា បើទោះនេះជាលើកដំបូងក្នុងការទទួលធ្វើម្ចាស់ផ្ទះ។ ជាពិសេសពួកគាត់បានគាំទ្រពេញទំហឹង។
ប្រតិបត្តិករកីឡារូបនេះបន្តថា ៖«អ្វីដែលយើងបានបញ្ជាក់ក្នុងកិច្ចប្រជុំនេះ ទី១ គឺយើងទទួលបាននូវការគាំទ្រពីប្រទេសទាំងអស់ថា យើងពិតជាបានត្រៀមខ្លួនរួចរាល់អស់ហើយ។ ពួកគាត់ឃើញយើងមានរបៀបធ្វើការជាលក្ខណៈអាជីពច្រើន និងជាពិសេសគឺតំណាងរបស់ការិយាល័យស៊ីហ្គេម ក៏ដូចជាទីប្រឹក្សាច្បាប់របស់សហព័ន្ធកីឡាអាស៊ីអាគ្នេយ៍បាននិយាយថា យើងបានធ្វើការយ៉ាងល្អ នៅក្នុងការត្រៀមដែលនៅសល់១០០ថ្ងៃទៀតនេះ»។
លោកបានវាយតម្លៃ និងសន្និដ្ឋានចុងក្រោយថា កិច្ចប្រជុំ គឺទទួលបានផ្លែផ្កា ១០០% និង សង្ឃឹមថា ប្រទេសទាំងអស់ នឹងសហការជាមួយគ្នា ដើម្បីអនុវត្តការងាររៀបចំការប្រកួតកីឡាអាស៊ីអាគ្នេយ៍ លើកទី៣២ ឆ្នាំ២០២៣ ឱ្យទទួលបានជោគជ័យ៕
អត្ថបទ៖ វីរបុត្រ
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេចក្ដីជូនដំណឹង៣ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoលោក ត្រាំ ទ្រាំលែងបាន ជះសម្តីធ្ងន់ៗ ដាក់លោក ណេតាន់យ៉ាហ៊ូ ដែលបំផ្លាញផ្លូវទៅរកសន្តិភាព
-
សន្តិសុខសង្គម២ ថ្ងៃ agoចុះពិនិត្យរដ្ឋបាល អគារ The Bridge ខណ្ឌចំការមន រកឃើញជនបរទេស ៤ នាក់ ស្នាក់នៅខុសច្បាប់ និង ដកហូតគ្រឿងញៀនជាង ៦៥ គីឡូក្រាម


