កីឡា
ក្រុមអេហ្ស៊ីប Al-Ahly បំបាក់ក្រុមនូវែលសេឡង់ Auckland ដើម្បីឈ្នះក្នុងពាន FIFA Club World Cup ជាលើកដំបូង
ក្រុមរបស់អេហ្ស៊ីប ក្លិប Al-Ahly បានយកឈ្នះលើក្លិប Auckland City របស់នូវែលសេឡង់ ក្នុងលទ្ធផល ៣-០ ដើម្បីដណ្ដើមបានជ័យជម្នះក្នុងការប្រកួតបើកឆាក នៃពានក្លិបបាល់ទាត់ពិភពលោក (FIFA Club World Cup) នៅកីឡដ្ឋាន Ibn Batouta ក្នុងប្រទេសម៉ារ៉ុក។

Auckland បានរក្សាភាពខ្លាំងភាគច្រើន នៃតង់ទី ១ ហើយស្ទើរតែឈានដល់ការសម្រាកនៅវគ្គទី ១ ដោយស្មើគ្នា ០-០ ប៉ុន្តែការស៊ុតរបស់ កីឡាករ Hussein El Shahat បន្ទាប់ពីរយៈពេលបន្ថែម ២ នាទី បានផ្តល់ឲ្យបិសាចក្រហមនូវការទម្លាយគ្រាប់បាល់បានសម្រេច។ នៅតង់ទី ២ Al-Ahly បានបង្ហាញភាពខ្លាំងរបស់ពួកគេតាំងពីដើមដំបូង។
ក្រុមជើងឯករងពានក្លិបបាល់ទាត់ទ្វីបអាហ្វ្រិក (Africa Champions League) ទទួលបានលទ្ធផល ២-០ ដោយសារការបញ្ចប់ដ៏ល្អពីកីឡាករ Mohamed Sherif។ ក្រោយមកកីឡាករ Percy Tau បន្ថែមគ្រាប់ទី ៣ ជាមួយនឹងការស៊ុតបញ្ចូលទីនៅនាទី ៨៦ ដើម្បីបញ្ចប់ការប្រកួតទាំងស្រុង។

ជាមួយនឹងគ្រាប់បាល់ទី ១ របស់កីឡាករ El Shahat បានធ្វើឲ្យគេក្លាយជាកីឡាករទី ៤ ដែលស៊ុតបញ្ចូលទីក្នុងការប្រកួតចំនួន ៣ ដងចុងក្រោយ នៃពានរង្វាន់នេះ។ វាធ្វើឲ្យគេចូលរួមជាមួយបញ្ជីកីឡាកររបស់អាហ្សង់ទីន Lionel Messi, Cristiano Ronaldo របស់ព័រទុយហ្គាល់ និងកីឡាករវេល Gareth Bale។
លទ្ធផលនេះធ្វើឲ្យ Al-Ahly ឈានទៅជុំទី ២ ដែលពួកគេត្រូវជួបក្លិប Seattle Sounders នៃលីគកំពូលអាមេរិក (Major League Soccer) ឬជាក្រុមឈ្នះជើងឯកក្លិបទ្វីបអាមេរិកខាងជើង (CONCACAF Champions League)។ Seattle នឹងបង្កើតប្រវត្តិសាស្ត្រក្នុងការប្រកួតដោយក្លាយជាក្រុមអាមេរិកដំបូងគេដែលបានលេងក្នុងព្រឹត្តិការណ៍នេះ។
ក្រុមទាំងពីរ ក៏នឹងត្រូវលេងនៅទីក្រុង Tangier នាកីឡដ្ឋាន Ibn Batouta ដោយការប្រកួតនឹងត្រូវធ្វើឡើងនៅថ្ងៃសៅរ៍ (០៤ កុម្ភៈ)។

ដោយឡែក ក្លិប Wydad Casablanca របស់ម៉ារ៉ុក ជើងឯកពានក្លិបបាល់ទាត់ទ្វីបអាហ្វ្រិក (Africa Champions League) និង Al-Hilal របស់អារ៉ាប៊ីសាអូឌីត ជើងឯករងពានក្លិបបាល់ទាត់ទ្វីបអាស៊ី (AFC Champions League) ក៏នឹងត្រូវប្រកួតក្នុងជុំទី ២ នៅថ្ងៃតែមួយជាមួយគ្នាផងដែរ។ ពួកគេប្រជែងដណ្ដើមយកកន្លែងមួយក្នុងវគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រ នៅកីឡដ្ឋាន Prince Moulay Abdellah ក្នុងទីក្រុង Rabat៕
អត្ថបទ ៖ មន្នីរ័ត្ន
-
ព័ត៌មានអន្ដរជាតិ១២ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច២ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
កីឡា៣ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេចក្ដីជូនដំណឹង២ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
សេដ្ឋកិច្ច៥ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


