កីឡា
Messi បង្ហាញពេលវេលាត្រឡប់ទៅ Barcelona ខណៈការបន្តកុងត្រាជាមួយ PSG ត្រៀមអូសបន្លាយ
Lionel Messi បានបង្ហើបថា គេមានបំណងត្រលប់ទៅកាន់ក្លិប Barcelona វិញ។
ម្ចាស់ពានរង្វាន់ Ballon d’Or ៧សម័យរូបនេះ ត្រូវបានមើលឃើញពីការវិលត្រលប់មកកីឡដ្ឋាន Camp Nou វិញ ចាប់តាំងពីក្លិបមានការលំបាកផ្នែកហិរញ្ញវត្ថុ ហើយបានបង្ខំឱ្យគេផ្តាច់ទំនាក់ទំនងជាមួយ Barca ក្នុងនាមជាកីឡាករ គ្មានតម្លៃខ្លួន នៅឆ្នាំ២០២១។ ចុងក្រោយ Messi បានបញ្ចប់ការផ្ទេរទៅកាន់ Paris Saint-Germain នៅដំណាក់កាលនោះ ប៉ុន្តែក៏មានការបន្តបង្កើតការពិភាក្សាអំពីការត្រលប់មកវិញ ខណៈដែលកិច្ចសន្យា របស់គេនៅប្រទេសបារាំងនឹងផុតដល់រដូវក្តៅ ឆ្នាំ២០២៣ (ខែកក្កដា)។
ទោះជាយ៉ាងណាក៏ដោយ លក្ខខណ្ឌថ្មីៗត្រូវបានគេរំពឹងថា Messi នឹងចុះហត្ថលេខាបន្តស្នាក់នៅជាមួយក្រុម ដែលមានមូលដ្ឋានកីឡដ្ឋានឈ្មោះថា Parc des Princes ខណៈដែលមានការរំពឹងទុកជាច្រើនដែលបង្ហាញថា Messi នឹងធ្វើដំណើរទៅកាន់លីគកំពូលអាមេរិក (MLS) ផងដែរ ហើយគេបានប្រាប់ Diario Ole អំពីផែន ការត្រឡប់ទៅអេស្ប៉ាញវិញ។ “នៅពេលខ្ញុំបញ្ចប់អាជីពរបស់ខ្ញុំ ខ្ញុំនឹងត្រលប់ទៅរស់នៅ Barcelona វិញ វាជាផ្ទះរបស់ខ្ញុំ”។
Barcelona តែងតែបើកទ្វារឱ្យ Messi ចូលក្រុមវិញ ដោយប្រធានក្លិប លោក Joan Laporta បាននិយាយ ជាទៀងទាត់ថា លោកចង់បានកីឡាករអាហ្សង់ទីនមកវិញ ខណៈដែល Xavi ដែលជាអតីតមិត្តរួមក្រុមឈ្នះពាន World Cup ឥឡូវនេះបានបំពេញតួនាទីបានយ៉ាងល្អនាមជាអ្នកចាត់ការនៅ Camp Nou។
ជាមួយនឹង Messi ហាក់ដូចជាច្រានចោលនូវលទ្ធភាពនៃការត្រលប់ទៅ Barca វិញក្នុងនាមជាកីឡាករ ប៉ុន្តែកំណត់ត្រារបស់គេសម្រាប់ក្រុម Blaugrana ហាក់ដូចជានៅតែរក្សាបាន ៦៧២គ្រាប់ តាមរយៈការបង្ហាញខ្លួន ៧៧៨ដង ជាមួយនឹងការឈ្នះពានរង្វាន់ La Liga ១០ដង និង Champions League ចំនួន ៤ដង៕
ប្រភព៖ goal.com
អត្ថបទ៖ មន្នីរ័ត្ន
-
កីឡា១១ ម៉ោង agoពិតជាអស្ចារ្យណាស់! កម្ពុជា ឈ្នះ ថៃ ឡើងវគ្គផ្តាច់ព្រ័ត្រ SEA V. League 2026
-
ព័ត៌មានអន្ដរជាតិ១៩ ម៉ោង agoអ៊ីស្រាអែល បាញ់ប្រហារចំរោងបុណ្យសពមួយកន្លែងនៅហ្គាហ្សា ស្លាប់មនុស្ស៨នាក់
-
ព័ត៌មានអន្ដរជាតិ២១ ម៉ោង agoត្រាំ គំរាមយកពន្ធថែម ពីកាណាដា ព្រោះភ្លើងឆេះព្រៃ ជះផ្សែងអ័ព្ទ «កខ្វក់» ចូលមកអាមេរិក
-
ព័ត៌មានអន្ដរជាតិ១៨ ម៉ោង agoកប៉ាល់ថៃ មួយគ្រឿងទៀត ព្រហើន មិនស្តាប់អ៊ីរ៉ង់ព្រមាន, ទីបំផុត ត្រូវស៊ីមីស៊ីល នៅច្រក Hormuz
-
នយោបាយ១៤ ម៉ោង agoនាយករដ្ឋមន្ត្រីសរសើរអត្ថបទរបស់ហ្វេសបុកមួយទាក់ទងនឹងរឿងបណ្ឌិតចេះគ្រប់រឿង
-
នយោបាយ១៤ ម៉ោង agoប្រធានាធិបតីចិនថានឹងបន្តជួយធ្វើឱ្យស្ថានភាពព្រំដែនកម្ពុជា-ថៃល្អប្រសើរឡើងវិញ
-
ព័ត៌មានជាតិ១៣ ម៉ោង agoអាជ្ញាធរអប្សរាច្រានចោលការចុះផ្សាយរបស់សារព័ត៌មានថៃពាក់ព័ន្ធនឹងការស្លៀកពាក់បុរាណខ្មែរ
-
ព័ត៌មានអន្ដរជាតិ១២ ម៉ោង agoក្រុមហ៊ុនឯកជនឥណ្ឌា បាញ់បង្ហោះយានអវកាសលើកដំបូង ត្រៀមប្រកួតនឹងសេដ្ឋីអាមេរិក Elon Musk


