Connect with us

កីឡា

Ronaldo ហៅគ្រាប់ទី ៥០០ ថាជា”អារម្មណ៍អស្ចារ្យ” ក្នុង“ភាពរឹងមាំ” នៃការឈ្នះរបស់ Al-Nassr

បានផុស

នៅ

កំពូល​តារា​បាល់ទាត់​ព័រ​ទុយ​ហ្គា​ល់ Cristiano Ronaldo បាន​ក្លាយជា​បុរស​ដ៏​រីករាយ​ម្នាក់ បន្ទាប់ពី​បាន​ស៊ុត​បញ្ចូល​ទី​គ្រាប់​ទី ៥០០ ក្នុង​លីគ​អាជីព​របស់​ខ្លួន ក្រោយ​ការ​ទទួល​ជ័យជម្នះ ៤-០ សម្រាប់​ក្រុម Al-Nassr កាលពី​យប់​ថ្ងៃ​ព្រហស្បតិ៍។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

Ronaldo បាន​ស៊ុត​បញ្ចូល​ទី​ទាំង ៤ គ្រាប់ ឲ្យ Al-Nassr ក្នុង​ជ័យជម្នះ ៤-០ នៅ Al-Wehda កាលពី​យប់​ថ្ងៃ​ព្រហស្បតិ៍ ឈាន​ចូល​ថ្ងៃ​សុក្រ (​ម៉ោង​នៅ​កម្ពុជា​) ក្នុង​ការ​ប្រកួត Saudi Pro League។ គ្រាប់​បាល់​ដំបូង​របស់​កីឡាករ​វ័យ ៣៨ ឆ្នាំ ក្នុង​ការ​ប្រកួត​នេះ​បាន​ធ្វើ​ឲ្យ Ronaldo ក្លាយ​ជា​គោលដៅ​ដ៏​សំខាន់​មួយ ខណៈ​គេ​បាន​ស៊ុត​បញ្ចូល​ទី​គ្រាប់​ទី ៥០០ ក្នុង​លីគ​សម្រាប់​អាជីព​របស់​ខ្លួន។ បើ​និយាយ​ក្រោយ​ចប់​ការ​ប្រកួត ខ្សែប្រយុទ្ធ​រូប​នេះ​ទទូច​ថា លទ្ធផល​គឺជា​រឿង​សំខាន់​បំផុត។

អ្វី​ដែល Ronaldo បាន​និយាយ​នោះ​គឺ ៖ “​ខ្ញុំ​ពិតជា​សប្បាយចិត្ត​ចំពោះ​គ្រាប់​បាល់​ដែល​ខ្ញុំ​រក​បាន​នៅ​ថ្ងៃនេះ ប៉ុន្តែ​អ្វី​ដែល​ធ្វើ​ឲ្យ​ខ្ញុំ​សប្បាយចិត្ត​ជាង​នេះ​គឺ​ការ​អាច​ជួយ​មិត្ត​រួម​ក្រុម​ឲ្យ​ឈ្នះ​ការ​ប្រកួត​នេះ​”។ Ronaldo និយាយ​នៅ​លើ SSC Channel។

Ronaldo ក៏បាន​និយាយ​ផង​ដែរ​ថា វា​គឺជា “​អារម្មណ៍​ដ៏​អស្ចារ្យ​” ក្នុង​ការ​ស៊ុត​បាល់​បញ្ចូល​ទី​ចំនួន ៤ គ្រាប់ និង​ស៊ុត​បញ្ចូល​ទី​បាន ៥០០ គ្រាប់ តាមរយៈ​ការ​បង្ហោះ​នៅ​លើ Instagram បន្ទាប់ពី​ការប្រកួត។

គ្មាន​ការ​ងឿងឆ្ងល់​ទេ​ដែល​ការប្រកួត​របស់ Ronaldo ទល់នឹង Al-Wehda គឺជា​ការចាប់អារម្មណ៍​បំផុត​របស់គេ​ចាប់តាំងពី​បាន​ចុះហត្ថលេខា​ជាមួយ​ក្រុម Saudi Pro League​។ អតីត​កីឡាករ Manchester United រក​បានតែ​គ្រាប់​ដំបូង​របស់ខ្លួន​សម្រាប់​ក្រុម​ថ្មី​កាលពី​លើក​មុន ប៉ុន្តែ​ឥឡូវនេះ​មាន ៥ ប្រកួត ក្នុង ៣ ប្រកួត​សម្រាប់ Al-Nassr។

ខ្សែប្រយុទ្ធ នឹង​បន្ត​ស្វែងរក​គ្រាប់​បាល់​បន្ថែម​ទៀត​នៅ​ថ្ងៃ​សុក្រ ទី ១៧ ខែ​កុម្ភៈ ពេល Al-Nassr ប៉ះ Al-Taawoun៕

ប្រភព ៖ goal.com

អត្ថបទ ៖ មន្នីរ័ត្ន

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានអន្ដរជាតិ៧ ម៉ោង មុន

​រូប​ភាព​រលំបាក់​អគារ​គួររន្ធត់​នៅថៃ ប៉ុន្តែ​​អាជ្ញាធរ​​បញ្ជាក់ថា​ ចំនួន​អ្នកស្លាប់​មាន៩នាក់​ដល់​ពេលនេះ​

ព័ត៌មានអន្ដរជាតិ៨ ម៉ោង មុន

​​រហូត​ដល់​ពេល​នេះ មីយ៉ាន់​ម៉ារកឃើញ​អ្នក​ស្លាប់​​​និងរបួស​ជិត​៩០០​នាក់​ក្នុងគ្រោះរញ្ជួយដី​

ព័ត៌មានជាតិ១០ ម៉ោង មុន

ក្រុមហ៊ុន​បច្ចេកវិទ្យា​ទំនើប​​ចិន ប្ដេជ្ញា​ជំរុញ​កម្មវិធី​សិក្សា TVET កម្ពុជា ឱ្យ​ស្រប​តាមស្តង់ដារ​សិក្សា​នៃ​ប្រទេសចិន និងអាល្លឺម៉ង់

ព័ត៌មានជាតិ១១ ម៉ោង មុន

មន្ត្រីក្រសួងសេដ្ឋកិច្ច ៖ ម្ចាស់​អាជីវកម្ម ដែលប្រឈមហានិភ័យ ត្រូវ​មាន​ធានារ៉ាប់រង​សម្រាប់​អាជីវកម្ម​ខ្លួន

ព័ត៌មានអន្ដរជាតិ១៣ ម៉ោង មុន

​​តើគ្រោះ​​រញ្ជួយដី​កើត​នៅ​មីយ៉ាន់​ម៉ា​​​ប៉ះពាល់​និង​ជះឥទ្ធិពលដល់​ណាខ្លះ?​

ព័ត៌មានអន្ដរជាតិ១៥ ម៉ោង មុន

កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក

ក្រុងប៉ោយប៉ែត
សន្តិសុខសង្គម១៤ ម៉ោង មុន

ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ

ព័ត៌មានអន្ដរជាតិ១៥ ម៉ោង មុន

ការ​ខូចខាត​បឋម ព្រោះ​គ្រោះរញ្ជួយដីដ៏ខ្លាំងក្លា​ដែល​វាយប្រហារអាស៊ីអាគ្នេយ៍

ព័ត៌មានអន្ដរជាតិ១៥ ម៉ោង មុន

នាយករដ្ឋមន្ត្រី​ថៃ ដាក់​ចេញ​បទបញ្ជា​​បន្ទាន់ដើម្បី​គ្រប់គ្រង់​គ្រោះរញ្ជួយដី​

ព័ត៌មានអន្ដរជាតិ១៦ ម៉ោង មុន

អាស៊ីអាគ្នេយ៍ច្រើនប្រទេសជួបរញ្ជួយដី ប៉ុន្តែ ថៃនិងមីយ៉ាន់ម៉ា ធ្ងន់ជាងគេ 

Sokha Hotels

ព័ត៌មានពេញនិយម