កីឡា
រាជនីហែលទឹក Yeo ឈ្នះមេដាយមាសច្រើនជាងគេបំផុតក្នុងប្រវត្តិសាស្ត្រស៊ីហ្គេម
អតីតកីឡាការិនីហែលទឹកជម្រើសជាតិសិង្ហបុរី Joscelin Yeo Wei Ling ជាអត្តពលិកដែលបានឈ្នះមេដាយច្រើនជាងគេបំផុតក្នុងប្រវត្តិសាស្ត្រកីឡាស៊ីហ្គេមគិតចាប់ពីឆ្នាំ១៩៥៩មក។

Joscelin Yeo បានចូលរួមប្រកួតកីឡាស៊ីហ្គេម លើកដំបូងនៅឆ្នាំ១៩៩១ ដែលនោះនាងទើបតែអាយុ១២ឆ្នាំប៉ុណ្ណោះ។ សម្រាប់ការបង្ហាញខ្លួនស៊ីហ្គេមលើកដំបូងនោះនាងមិនបានឈ្នះមេដាយមាសទេគឺឈ្នះប្រាក់ និងសំរឹទ្ធ។
ពេលប្រកួតស៊ីហ្គេម លើកទី២ក្នុងអាជីពរបស់នាង នាឆ្នាំ១៩៩៣ នាងធ្វើបានល្អឥតខ្ចោះតែម្តងដែលពេលនោះឈ្នះមេដាយមាស៩គ្រឿង ហើយក៏ប្រកួតឈ្នះមេដាយមាសជាបន្តបន្ទាប់រហូតដល់ការប្រកួតស៊ីហ្គេមចុងក្រោយរបស់នាងនាឆ្នាំ២០០៥។ នាងឈ្នះមេដាយមាសស៊ីហ្គេម ចំនួន៤០គ្រឿង ប្រាក់១២គ្រឿង និងសំរឹទ្ធ៣គ្រឿង សរុបមេដាយ៥៥គ្រឿង។

ប្រវត្តិឈ្នះមេដាយមាសស៊ីហ្គេម
- ស៊ីហ្គេម ១៩៩១៖ អាយុ១២ឆ្នាំ ឈ្នះមេដាយប្រាក់ និងសំរឹទ្ធ
- ស៊ីហ្គេម ១៩៩៣៖ ឈ្នះមេដាយមាស៩គ្រឿង
- ស៊ីហ្គេម ១៩៩៥៖ ឈ្នះមេដាយមាស៧គ្រឿង
- ស៊ីហ្គេម ១៩៩៧៖ ឈ្នះមេដាយមាស៣គ្រឿង
- ស៊ីហ្គេម ១៩៩៩៖ ឈ្នះមេដាយមាស៦គ្រឿង
- ស៊ីហ្គេម ២០០១៖ ឈ្នះមេដាយមាស៣គ្រឿង
- ស៊ីហ្គេម ២០០៣៖ ឈ្នះមេដាយមាស៦គ្រឿង
- ស៊ីហ្គេម ២០០៥៖ ឈ្នះមេដាយមាស៦គ្រឿង
ក្រៅពីមេដាយស៊ីហ្គេម អតីតកីឡាការិនីសិង្ហបុរីរូបនេះបានឈ្នះការប្រកួតលំដាប់អន្តរជាតិជាច្រើនទៀត។

ក្រោយស៊ីហ្គេម ឆ្នាំ២០០៥ នាងមិនបានចូលរួមប្រកួតស៊ីហ្គេម ឆ្នាំ២០០៧ទេ ប៉ុន្តែនាងចូលរួមប្រកួត Commonwealth Games ឆ្នាំ២០០៦ និង កីឡា Asian Games ឆ្នាំ២០០៦ មុនពេលប្រកាសចូលនិវត្តន៍ឆ្នាំ២០០៧ ក្នុងវ័យត្រឹមតែ២៨ឆ្នាំប៉ុណ្ណោះ៕
អត្ថបទ៖ វីរបុត្រ
-
ព័ត៌មានអន្ដរជាតិ២៤ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេចក្ដីជូនដំណឹង៣ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


