កីឡា
ខ្សែបម្រើជម្រើសជាតិឆេកមួយរូប ចេញមុខប្រកាសជាសាធារណៈថា ស្រលាញ់ភេទដូចគ្នា
Jakub Jankto ដែលជាកីឡាករជម្រើសជាតិឆេក “លែងចង់លាក់បាំង” ខណៈគេបានក្លាយជាកីឡាករជម្រើសជាតិដំបូងគេក្នុងវិស័យបាល់ទាត់បុរស ចេញមុខជាសាធារណៈថាជាមនុស្សស្រលាញ់ភេទដូចគ្នា។

ខ្សែបម្រើរបស់ក្លិប Sparta Prague វ័យ ២៧ ឆ្នាំ ខ្ចីពីក្លិប Getafe របស់អេស្ប៉ាញ បានធ្វើសេចក្ដីប្រកាសនៅលើ Twitter កាលពីថ្ងៃចន្ទ។
Jankto បានបង្ហាញខ្លួនជាលើកដំបូងឲ្យជម្រើសជាតិឆេក ក្នុងឆ្នាំ ២០១៧ និងបានស៊ុតបញ្ចូលទី ៤ គ្រាប់ ក្នុងការបង្ហាញខ្លួន ៤៥ លើក។
គេបាននិយាយថា «ដូចអ្នកដទៃដែរ ខ្ញុំមានចំណុចខ្លាំង ខ្ញុំមានចំណុចខ្សោយ ខ្ញុំមានគ្រួសារ ខ្ញុំមានមិត្តភ័ក្ដិរបស់ខ្ញុំ។ ខ្ញុំមានការងារមួយដែលខ្ញុំធ្វើបានល្អបំផុតតាមដែលខ្ញុំអាចធ្វើបានអស់រយៈពេលជាច្រើនឆ្នាំដោយភាពម៉ត់ចត់ ប្រកបដោយវិជ្ជាជីវៈ និងចំណង់ចំណូលចិត្ត»។

Jankto បានបន្ថែមទៀតថា «ដូចអ្នកដទៃដែរ ខ្ញុំក៏ចង់រស់នៅក្នុងសេរីភាពដោយគ្មានការភ័យខ្លាច គ្មានការរើសអើង គ្មានអំពើហិង្សា ប៉ុន្តែដោយសេចក្ដីស្រឡាញ់។ ខ្ញុំស្រឡាញ់ភេទដូចគ្នា ហើយខ្ញុំលែងចង់លាក់ខ្លួនទៀតហើយ»។
មុនពេល Jankto ចេញមុខជាសាធារណៈ កីឡាករ Josh Cavallo របស់ក្លិប Adelaide United គឺជាកីឡាករបាល់ទាត់អាជីពបុរសស្រលាញ់ភេទដូចគ្នាតែម្នាក់គត់ដែលបើកចំហក្នុងពិភពលោក ដែលបានចេញមកកាលពីខែតុលាឆ្នាំមុន។
នៅក្នុងសេចក្ដីថ្លែងការណ៍មួយ Sparta Prague បាននិយាយថា Jankto បានពិភាក្សាដោយបើកចំហអំពីទំនោរផ្លូវភេទរបស់គាត់ជាមួយនឹងអ្នកគ្រប់គ្រង គ្រូបង្វឹក និងមិត្តរួមក្រុមរបស់ក្លឹប “មួយរយៈមុន”។
ក្លិបបានបន្ថែមថា «អ្វីៗផ្សេងទៀតគឺទាក់ទងនឹងជីវិតផ្ទាល់ខ្លួនរបស់គាត់។ មិនមានការអត្ថាធិប្បាយបន្ថែមទេ។ គ្មានសំណួរអ្វីទៀតទេ។ អ្នកមានការគាំទ្ររបស់យើង។ រស់នៅជីវិតរបស់អ្នក Jakub”។ចាប់តាំងពីចូលរួមជាមួយខ្ចីជើងក្នុងខែសីហា Jankto បានបង្ហាញខ្លួនក្នុងលីគចំនួន ១០ ប្រកួត សម្រាប់ Sparta Prague ដោយស៊ុតបញ្ចូលទីបានម្ដង និងបញ្ជូនបាល់ឲ្យមិត្តរួមក្រុមបញ្ចប់ទីបានម្ដងផងដែរ។
គេបានចំណាយពេលភាគច្រើន នៃអាជីពនៅក្លិបក្នុងប្រទេសអ៊ីតាលី ជាមួយ Udinese, Ascoli និង Sampdoria មុនពេលចុះហត្ថលេខាឲ្យក្លិបអេស្ប៉ាញ Getafe ក្នុងឆ្នាំ ២០២១៕
ប្រភព ៖ bbc.com
អត្ថបទ ៖ មន្នីរ័ត្ន
-
ព័ត៌មានអន្ដរជាតិ២១ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
សេចក្ដីជូនដំណឹង២ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


