ព័ត៌មានអន្ដរជាតិ
ច្បាប់អនុញ្ញាតឲ្យរៀបការភេទដូចគ្នានៅក្រិក នឹងមានឆាប់ៗ រួមទាំងការសុំកូនចិញ្ចឹម
លោកនាយករដ្ឋមន្រ្តីក្រិក Kyriakos Mitsotakis បានប្រកាសថា រដ្ឋាភិបាលរបស់លោក នឹងអនុញ្ញាតឲ្យការរៀបការភេទដូចគ្នា ក្លាយជារឿងស្របច្បាប់ឆាប់ៗនេះនៅទឹកដីក្រិក ។ នេះបើយោងតាមការចុះផ្សាយរបស់សារព័ត៌មាន RT ។

ចំណែកប្រភពសារព័ត៌មាន Hindustan Times បានឲ្យដឹងដែរថា រដ្ឋាភិបាលរបស់ក្រិកកំពុងសិក្សាដាក់បញ្ជូនសេចក្តីព្រាងច្បាប់អនុញ្ញាតឲ្យមានការរៀបការភេទដូចគ្នាបាន បើទោះបីជាមានការប្រឆាំងជំទាស់គំនិតនេះ អស់រយៈពេលជាយូរមកហើយពីសំណាក់សាសនា និងអ្នកធ្វើច្បាប់មួយចំនួនក៏ដោយ ។
ទន្ទឹមនោះ នៅក្នុងបទសម្ភាសជាមួយសារព័ត៌មានក្នុងស្រុក ERT លោកនាយករដ្ឋមន្រ្តីក្រិកបានប្រកាសថា “អ្វីដែលពួកយើងកំពុងធ្វើឲ្យស្របទៅតាមច្បាប់នេះគឺសមភាពក្នុងអាពាហ៍ពិពាហ៍”។ យ៉ាងណាមិញ លោកពុំបានបញ្ជាក់កាលបរិច្ឆេទច្បាស់លាស់នោះទេ ប៉ុន្តែលោកប្រកាសនឹងមិនប្រើពេលយូរនោះឡើយ ។
“ពួកយើងនឹងលុបបំបាត់ចេញនូវការរើសអើង ទាក់ទងនឹងបញ្ហាភេទផ្សេងៗនៅក្នុងអាពាហ៍ពិពាហ៍”។ នេះបើតាមសម្តីលោកនាយកមន្ត្រីក្រិកបានបន្ថែម ។ ជាមួយគ្នានេះលោកក៏បានបញ្ជាក់ដែរថា សេចក្តីព្រាងច្បាប់ថ្មីដែលគ្រោងស្នើឲ្យអនុម័តនោះ នឹងអនុញ្ញាតឲ្យមានការស្មុំកូនយកទៅចិញ្ចឹម ពោលគឺសម្រាប់អ្នកដែលរៀបការភេទដូចនេះផងដែរ។
គួររំលឹកថា ប្រទេសក្រិកបានធ្វើសត្យាប័នច្បាប់សម្រាប់គូរៀបការភេទដូចគ្នាក្នុងឆ្នាំ២០១៥ ដោយផ្តល់នូវសិទ្ធិ និងប្រយោជន៍មួយចំនួនមានកំណត់ ក្នុងនោះការស្មុំកូនយកមកចិញ្ចឹមមិនត្រូវបានអនុញ្ញាតឡើយ។ ដោយឡែកការសន្យាឱ្យមានការរៀបការភេទដូចគ្នានេះ គឺជាយុទ្ធនាការនយោបាយមួយដែលលោក Mitsotakis ធ្លាប់សន្យា បន្ទាប់ពីជាប់ឆ្នោត ក្នុងអាណត្តិថ្មីកាលពីឆ្នាំ២០២១ ៕
ប្រែសម្រួល៖ មាន រតនា
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
កីឡា៧ ថ្ងៃ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
សេដ្ឋកិច្ច១៤ ម៉ោង agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoផ្ទុះផង បាញ់ផង ដុតផង! ភាគខាងត្បូងថៃ កំពុងចលាចល និង វឹកវរខ្លាំង
-
ព័ត៌មានជាតិ៦ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានជាតិ៥ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ១៩ ម៉ោង agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
កីឡា១ សប្តាហ៍ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi


