កីឡា
នេះជាការចំណាយ និងចំណូលរបស់កម្ពុជារៀបចំស៊ីហ្គេម-អាស៊ានប៉ារ៉ាហ្គេម
ការរៀបចំធ្វើម្ចាស់ផ្ទះការប្រកួតកីឡាស៊ីហ្គេម លើកទី៣២ និងអាស៊ានប៉ារ៉ាហ្គេម លើកទី១២ ឆ្នាំ២០២៣ អាចនឹងចំណាយតិចជាងប្រទេសមួយចំនួនដែលបានរៀបចំធ្វើព្រឹត្តិការណ៍កីឡាធំប្រចាំតំបន់អាស៊ានទាំងពីរកន្លងមក។

លោក វ៉ាត់ ចំរើន អគ្គលេខាធិការនៃគណៈកម្មាធិការជាតិរៀបចំការប្រកួតកីឡាស៊ីហ្គេម-អាស៊ានប៉ារ៉ាហ្គេមបានឲ្យដឹងក្នុងសន្និសីទសារព័ត៌មានស្តីពីវឌ្ឍនភាពការងារត្រៀមខ្លួនរៀបចំព្រឹត្តិការណ៍កីឡាទាំងពីរកាលពីព្រឹកថ្ងៃទី២៣ ខែកុម្ភៈ ឆ្នាំ២០២៣ នៅទីស្នាក់ការនៃគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជាថា កន្លងមកមានការផ្សព្វផ្សាយពីការចំណាយរបស់កម្ពុជាចំនួននេះ ចំនួននោះ ខុសៗគ្នា ហើយចេញពីប្រភពផ្សេងគ្នាក៏មាន ប៉ុន្តែការផ្សាយទាំងអស់នោះមិនខុសទេ។
លោកបានបញ្ជាក់ថា សម្រាប់ការចំណាយរបស់កម្ពុជាក្នុងការត្រៀមខ្លួនរៀបចំការប្រកួតកីឡាស៊ីហ្គេម និងអាស៊ានប៉ារ៉ាហ្គេមនេះមិនមែនផ្តោតលើតែការរៀបចំតែម្យ៉ាងនោះទេ។ កម្ពុជាបានចំណាយលើផ្នែកផ្សេងៗជាច្រើនរាប់ទាំងការចំណាយលើបណ្តុះបណ្តាលធនធានមនុស្ស ការចំណាយលើការបណ្តុះបណ្តាលអត្តពលិក ហេដ្ឋារចនាសម្ព័ន្ធផ្លូវថ្នលជាដើម។ ប្រទេសខ្លះគេមានកញ្ចប់ថវិកាចំណាយលើការបណ្តុះបណ្តាល កីឡាករ កីឡាការិនី ឬផ្លូវថ្នលជាដើមគឺដាច់ដោយឡែក ហើយចំណាយលើរៀបចំព្រឹត្តិការណ៍កីឡាផ្សេង ប៉ុន្តែកម្ពុជាបានចំណាយរួមចូលគ្នា។

«យើងចំណាយប្រមាណ១២៤លានដុល្លារអាមេរិកសម្រាប់រៀបចំការប្រកួតកីឡាស៊ីហ្គេម និងអាស៊ានប៉ារ៉ាហ្គេម»។ លោក វ៉ាត់ ចំរើន បានបញ្ជាក់ពីចំនួនទឹកប្រាក់លើការចំណាយ និងបន្ថែមថា «យើងបានសន្សំសំចៃបំផុត ឬហៅថា Saving Games ប៉ុន្តែធ្វើឲ្យព្រឹត្តិការណ៍អស្ចារ្យបំផុត។ ប្រទេសខ្លះ គេចំណាយកញ្ចប់ថវិកាមួយសម្រាប់ព្រឹត្តិការណ៍តែមួយទេ ប៉ុន្តែកម្ពុជាយើងចំណាយកញ្ចប់ថវិកាប៉ុណ្ណឹងគឺរៀបចំទាំងស៊ីហ្គេម និងអាស៊ានប៉ារ៉ាហ្គេម ដល់ទៅ២ព្រឹត្តិការណ៍»។
លោកបានបញ្ជាក់បន្ថែមថា ៖«សម្រាប់ថវិកាចំណាយទាំងនេះ យើងចំណាយប្រមាណ៣០លានដុល្លារអាមេរិកលើកីឡាអាស៊ានប៉ារ៉ាហ្គេម» ហើយការចំណាយគិតចាប់តាំងពីឆ្នាំ២០១៩មកម្ល៉េះ។
លោកអគ្គលេខាធិការក៏បានបន្តឲ្យដឹងថា ទន្ទឹមជាមួយនឹងការចំណាយ គណៈកម្មាធិការជាតិរៀបចំការប្រកួតក៏បានប្រឹងប្រែងស្វែងរកប្រាក់ចំណូលពីការរៀបចំផងដែរ។ ក្នុងនោះក៏ទទួលបានក្រុមហ៊ុនមួយចំនួនដែលបានចុះកុងត្រាក្លាយជាដៃគូឧបត្ថម្ភរួចហើយ។

លោកបានបញ្ជាក់ថា ៖«យើងរកចំណូលបានប្រហែលជា១០ទៅ២០លានដុល្លារ ឬប្រហែលជា២០ភាគរយនៃការចំណាយសរុប»៕
អត្ថបទ៖ វីរបុត្រ
-
ព័ត៌មានជាតិ៧ ថ្ងៃ មុន
កូនប្រសារសម្ដេច ហេង សំរិន កំពុងកាន់តំណែងនៅរដ្ឋសភា រាជរដ្ឋាភិបាល និងជាអភិបាលខេត្ត
-
ព័ត៌មានជាតិ៦ ថ្ងៃ មុន
៣០ ឆ្នាំចុងក្រោយ ឥស្សរជនចំនួន១៤រូប ទទួលបានគោរមងារជា “សម្ដេច”
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ មុន
ទំនាយ៦យ៉ាងរបស់លោកយាយ Baba Vanga ក្នុងឆ្នាំ២០២៤ ខ្លាំងជាង ២០២៣
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ មុន
មេទ័ពអាមេរិក ថា សល់ពេល ៣០ ថ្ងៃទៀតប៉ុណ្ណោះ បើអ៊ុយក្រែន វាយរុស្ស៊ី មិនបែក នោះពិបាកហើយ
-
ព័ត៌មានជាតិ៥ ថ្ងៃ មុន
លោកឧកញ៉ា ចាន់ សុឃាំង បង្ហាញមូលហេតុបង្កឱ្យស្រូវប្រែប្រួលតម្លៃ
-
ព័ត៌មានជាតិ៦ ថ្ងៃ មុន
ថ្ងៃសៅរ៍នេះ ទូតបារាំង បើកឱកាសជាថ្មី ឱ្យសាធារណជនចូលទស្សនាឧទ្យានដ៏ស្រស់ស្អាតទំហំជិត៥ហិកតា
-
សន្តិសុខសង្គម៣ ថ្ងៃ មុន
បងថ្លៃស្រីចាក់សម្លាប់ប្អូនស្រី និងកូនអាយុជាងមួយឆ្នាំប្លន់យកលុយជាង៤០លានរៀល
-
ព័ត៌មានជាតិ៤ ថ្ងៃ មុន
ទីបំផុត ស្រ្តីតែងខ្លួនជាប្រុសម្នាក់ត្រូវបានសមត្ថកិច្ចចាប់ខ្លួន ក្រោយតាមរំខានយុវតីម្នាក់រាប់ឆ្នាំ