កីឡា
មូលហេតុធំ ដែល U-22 កម្ពុជា ចេញទៅហ្វឹកហាត់នៅ ថៃ ដើម្បីត្រៀមស៊ីហ្គេម ២០២៣
ក្រុមបាល់ទាត់ជម្រើសជាតិកម្ពុជាអាយុក្រោម ២២ ឆ្នាំ (U22) នឹងចេញដំណើរទៅបោះជំរំហ្វឹកហាត់នៅលើកោះសាមុយ ប្រទេសថៃ ដើម្បីត្រៀមខ្លួនប្រកួតកីឡាស៊ីហ្គេម លើកទី ៣២ ឆ្នាំ ២០២៣ នៅរសៀលថ្ងៃទី ២៧ នេះ ដែលជាការបោះជំរំហ្វឹកហាត់ដំណាក់កាលទី ១។

ខណៈទៅហ្វឹកហាត់នៅថៃ អ្នកគាំទ្រកម្ពុជា ក៏បានសម្ដែងការងឿងឆ្ងល់ថា ហេតុអ្វីបានជាទៅក្បែរប្រទេសជិតខាង ឬក៏ត្រឹមតែប្រទេសថៃ ដោយមិនសម្លឹងទៅប្រទេសដែលមានការអភិវឌ្ឍបាល់ទាត់ខ្ពស់ជាងនេះដូចជាជប៉ុន ឬក៏កូរ៉េខាងត្បូងជាដើម។ យ៉ាងណាមិញជាមួយគ្នានេះ លោក ភា សុភ័ក្ត្រា គ្រូជំនួយ នៃក្រុមជម្រើសជាតិកម្ពុជា ក៏បានជម្រាបជូនពីមូលហេតុដោយផ្អែកលើហេតុផល និងកត្តាសំខាន់ៗមួយចំនួន។
លោក ភា សុភ័ក្ត្រា បានបង្ហើបដូច្នេះថា ៖ «ការធ្វើដំណើរទៅមក មិនចង់ឲ្យមានការរំខានពីការផ្លាស់ប្ដូរទីកន្លែងហ្វឹកហាត់ ចង់ឲ្យកីឡាករទាំងអស់មានការប្រមូលអារម្មណ៍ខ្ពស់ ប្រៀបដូចជាក្រុមធំៗនៅលើពិភពលោកដែលគេតែងតែហ្វឹកហាត់ Pre Season ដោយទៅរកកន្លែងហ្វឹកហាត់ដែលដាច់ស្រយាល ឬក៏មានបរិយាកាសដាច់ដោយឡែក ជាពិសេសទេសភាព ដែលងាយស្រួលដល់ក្រុមបាល់ទាត់រៀបចំកម្មវិធី Team Building និងចង់ឲ្យកីឡាករងាយស្រួលប្រមូលអារម្មណ៍ និងទម្លាប់ជាមួយនឹងការត្រៀមខ្លួនដើម្បីការប្រកួត»។

លោកក៏បានបន្តទៀតថា ការហ្វឹកហាត់ដំណាក់កាលទី ១ នេះ គឺផ្ដោតខ្លាំងទៅផ្នែកកាយសម្បទា ដែលទាមទារឲ្យមានកន្លែងដែលមានសម្ភារៈហ្វឹកហាត់ទំនើប ហើយក្នុងជំរំនេះមានការហ្វឹកហាត់ ២ ពេល ដែលមានការហ្វឹកហាត់ផ្នែកកាយសម្បទាផង និងការហ្វឹកហាត់សម្រាប់កីឡាករមុននឹងទៅដល់ការហ្វឹកហាត់លើទីលាន គឺ gym ខ្លីៗ ដើម្បីឲ្យរាងកាយបន្សាំជាមួយការត្រៀមខ្លួននឹងការហ្វឹកហាត់ ក៏ដូចជាការកាត់បន្ថយការប៉ះទង្គិចបញ្ហារបួសផងដែរ។
ក្នុងជំរំហ្វឹកហាត់នេះ U-22 កម្ពុជា ក៏ស្វែងរកក្រុមធ្វើការប្រកួតមិត្តភាពកម្ដៅសាច់ដុំផងដែរ ដើម្បីវិនិច្ឆ័យកីឡាករក្នុងការជម្រុះចេញពីក្រុម។
គួររំលឹកថា សម្រាប់ការហ្វឹកហាត់ដំណាក់កាលទី ១ មានកីឡាករ ៣០ រូប នឹងចាប់ផ្ដើមហ្វឹកហាត់ពីថ្ងៃទី ២៧ ខែកុម្ភៈ ដល់ថ្ងៃទី ១៥ ខែមីនា ឆ្នាំ ២០២៣។ ក្នុងដំណាក់កាលទី ១ នេះចប់ នឹងមានការជម្រុះកីឡាករចេញខ្លះ ដើម្បីបន្តដំណាក់កាលទី ២។
បញ្ជាក់ថា លើកទី ៣២ ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះ នឹងចាប់ផ្ដើមពីថ្ងៃទី ០៥ ដល់ថ្ងៃទី ១៧ ខែឧសភា ឆ្នាំ ២០២៣។ សម្រាប់ប្រភេទកីឡាបាល់ទាត់នឹងចាប់ផ្ដើមមុនពិធីបើក ៦ ថ្ងៃ ដោយសារត្រូវប្រកួតយូរថ្ងៃ ពោលគឺនឹងប្រកួតពីថ្ងៃទី ២៩ ខែមេសា ឆ្នាំ ២០២៣៕
អត្ថបទ ៖ មន្នីរ័ត្ន
-
ព័ត៌មានអន្ដរជាតិ២៤ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេចក្ដីជូនដំណឹង៣ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


