កីឡា
«ភូមិកីឡា»សម្រាប់ស៊ីហ្គេម លើកទី៣២នឹងចប់ការសាងសង់ត្រឹមដាច់ខែមីនា
សម្តេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងការពារជាតិ និងជាប្រធានគណៈកម្មាធិការជាតិរៀបចំកីឡាស៊ីហ្គេម លើកទី៣២ និងអាស៊ានប៉ារ៉ាហ្គេម លើកទី១២ បានកំណត់ឲ្យគណៈកម្មការជំនាញ និងក្រុមហ៊ុនទទួលបន្ទុកសាងសាង«ភូមិកីឡា»ឲ្យរួចរាល់ត្រឹមថ្ងៃទី៣១ ខែមីនា។

ការកំណត់ពេលវេលាជាក់លាក់ទៅគណៈកម្មការជំនាញ និងក្រុមហ៊ុនទទួលបន្ទុកសាងសង់នេះ នៅពេលសម្តេចពិជ័យបានចុះត្រួតពិនិត្យវឌ្ឍនភាពសាងសង់ជាលើកទី២នាព្រឹកថ្ងៃទី២៨ ខែកុម្ភៈ ឆ្នាំ២០២៣នេះនៅពហុកីឡដ្ឋានជាតិមរតកតេជោ។

លោក វ៉ាត់ ចំរើន អគ្គលេខាធិការគណៈកម្មាធិការជាតិរៀបចំកីឡាស៊ីហ្គេម និងអាស៊ានប៉ារ៉ា បានឲ្យដឹងថា ត្រឹមថ្ងៃទី១០ ខែមីនា ផ្នែកហេដ្ឋារចនាសម្ព័ន្ធខាងក្រោមត្រូវអ៊ុតកៅស៊ូ។ បន្ទប់ស្នាក់នៅរបស់ប្រតិភូ និងអត្តពលិកក្នុងភូមិកីឡាត្រូវបំពាក់សម្ភារនិងដំឡើងគ្រែចំនួន២០០០គ្រែឲ្យរួចរាល់ ដើម្បីបញ្ជាក់ថា នៅថ្ងៃទី១០ នេះបានវិវឌ្ឍទៅរកការកំណត់ពេលវេលាច្បាស់លាស់។

បន្ទាប់មក ភូមកីឡា នឹងត្រូវរៀបចំពិធីបើកសម្ពោធ នៅថ្ងៃទី២០ ខែមេសា ហើយបន្ទាប់មកចាប់ពីថ្ងៃទី២៧ ខែមេសា ប្រតិភូ និងអត្តពលិកអាស៊ានទាំង១១ប្រទេសចូលស្នាក់នៅបណ្តើរៗហើយ ដោយសារប្រភេទកីឡាមួយចំនួនដូចជាបាល់ទាត់ជាដើមនឹងចាប់ផ្តើមប្រកួតមុនពិធីបើកជាពិធីផ្លូវការ។

កីឡាស៊ីហ្គេម លើកទី៣២ នឹងបើកជាផ្លូវការនៅថ្ងៃទី៥ ខែឧសភា និងបិទបញ្ចប់ថ្ងៃទី១៧ ខែឧសភា ឆ្នាំ២០២៣ ដែលមានប្រតិភូ អត្តពលិក គ្រូបង្វឹក ប្រមុខរដ្ឋអាស៊ានទាំង១១ប្រទេសប្រមាណជិត១ម៉ឺននាក់ចូលរួម៕

អត្ថបទ៖ វីរបុត្រ
ប្រភព៖ General TEA Banh
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេចក្ដីជូនដំណឹង៣ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


