កីឡា
U-22 វៀតណាម និងឥណ្ឌូណេស៊ី ជម្រុះកីឡាករដំណាក់កាលទី ១ ត្រៀមស៊ីហ្គេម ២០២៣ នៅកម្ពុជាហើយ
ក្រុមជម្រើសជាតិ U-22 វៀតណាម និងក្រុមជម្រើសជាតិ U-22 ឥណ្ឌូណេស៊ី បានបញ្ចប់ការធ្វើតេស្តកីឡាកររៀងៗខ្លួន ក្នុងដំណាក់កាលទី ១ រួចរាល់ហើយ ដើម្បីត្រៀមចូលរួមការប្រកួតព្រឹត្តិការណ៍អាស៊ីអាគ្នេយ៍ លើកទី ៣២ ឆ្នាំ ២០២៣ នៅកម្ពុជា។

– U-22 វៀតណាម ៖
U-22 វៀតណាម បានកោះហៅកីឡាករចំនួន ៤១ នាក់ ចូលរួមការធ្វើតេស្ត ដែលបានចាប់ផ្ដើមនៅថ្ងៃទី ០១ ខែមីនា និងបញ្ចប់ថ្ងៃទី ០៧ ខែមីនា ហើយនាមជាក្រុមការពារមេដាយមាស គេបានជម្រុះកីឡាករចំនួន ១៣ នាក់ ពីបញ្ជីឈ្មោះ ៤១ នាក់ ដើម្បីសម្រេចប្រមូលកីឡាករ ២៨ នាក់ ចូលរួមដំណាក់កាលទី ២។
ដំណាក់កាលទី ២ របស់ U-22 វៀតណាម ចាប់ផ្ដើមពីថ្ងៃទី ០៨ ដល់ថ្ងៃទី ១២ គ្រូបង្វឹក Troussier នឹងបង្ហាញបន្ថែមទៀតអំពីហ្គេម និងយុទ្ធសាស្ត្រដែលអនុវត្តចំពោះក្រុម។
– U-22 ឥណ្ឌូណេស៊ី ៖
ក្នុងដំណាក់កាលជ្រើសរើសកីឡាករ U-22 ឥណ្ឌូណេស៊ី បានចាប់ផ្ដើមដំណាក់កាលទី ១ ដោយមានកីឡាករ ៣៤ នាក់ចូលរួម ដែលបានចាប់ផ្ដើមនៅថ្ងៃទី ០១ ខែមីនា និងបញ្ចប់ថ្ងៃទី ០៨ ខែមីនា ក្រោយវៀតណាម ១ ថ្ងៃ។
U-22 ឥណ្ឌូណេស៊ី បានបញ្ចប់ការបោះជំរំហ្វឹកហាត់លើកដំបូងរបស់ខ្លួន ដោយបានជម្រុះកីឡាករ ១៧ នាក់ ពីចំណោមកីឡាករ ៣៤ នាក់។ ក្រុមនេះ នឹងបន្តការបោះជំរំហ្វឹកហាត់ ជាលើកទី ២ របស់ពួកគេឡើងវិញ នៅថ្ងៃសុក្រ ទី ១០ ដល់ថ្ងៃទី ១៦ ខែមីនា ឆ្នាំ ២០២៣។

គ្រូបង្វឹកលោក Indra Sjafri នឹងដឹកនាំកីឡាករចំនួន ៣៤ នាក់ម្ដងទៀត សម្រាប់ដំណាក់កាលទី ២ ដោយមានបន្ថែមកីឡាករថ្មីចំនួន ១៧ នាក់ផ្សេងទៀតដែលសមត្ថភាព នឹងត្រូវបានកោះហៅចូល ដើម្បីហ្វឹកហាត់រួមជាមួយកីឡាករ ១៧ នាក់ ដែលមិនបានជម្រុះចេញ។
ត្រលប់ទៅព្រឹត្តិការណ៍ស៊ីហ្គេម លើកទី ៣១ ឆ្នាំ ២០២១ (លើកមកឆ្នាំ ២០២២) ក្រុមទាំងពីរ វៀតណាម និងឥណ្ឌូណេស៊ី សុទ្ធតែបានឈរនៅលើក្ដារបំពាក់មេដាយ ដោយ U-23 វៀតណាម ទទួលបានមេដាយមាស ស្របពេល U-23 ឥណ្ឌូណេស៊ី ទទួលបានមេដាយសំរឹទ្ធ៕
អត្ថបទ ៖ មន្នីរ័ត្ន
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេចក្ដីជូនដំណឹង៣ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


