Connect with us

កីឡា

ម្ចាស់​​មេដាយ​​មាស​​វាយ​សី​​ពិភព​​លោក​ Kean​ Yew​ នឹង​​ប្រកួត​​ស៊ីហ្គេម​​នៅ​​កម្ពុជា

បានផុស

នៅ

កីឡាករ​វាយ​សី​ជម្រើស​ជាតិ​សិង្ហបុរី Loh Kean Yew នឹង​មក​ចូល​រួម​ប្រកួត​កីឡា​ស៊ីហ្គេម លើក​ទី​៣២ ឆ្នាំ​២០២៣ នៅ​ប្រទេស​កម្ពុជា​ជា​មួយ​នឹង​គោល​ដៅ​សម្លឹង​ឆ្ពោះ​ទៅ​រក​ការ​ឈ្នះ​មេដាយ​មាស​ជា​លើក​ដំបូង​ក្នុង​កីឡា​ស៊ីហ្គេម។ នេះ​បើ​តាមសេចក្តី​ប្រកាស​​របស់​គណៈកម្មាធិការ​អូឡាំពិក​ជាតិ​សិង្ហបុរី​ស្តីពី​ការ​ជ្រើសរើស​អត្តពលិក​សម្រាប់​ការ​ចូល​រួម​ប្រកួត​ស៊ីហ្គេម​នៅ​កម្ពុជា។

កីឡាករ Loh Kean Yew អាយុ​២៥​ឆ្នាំ​បាន​ឈ្នះ​មេដាយ​មាស​​លើ​វិញ្ញាសាឯកត្តជន (Men’s singles) សម្រាប់​ការ​ប្រកួត​ជើង​ឯក​វាយ​សី​ពិភព​លោក​  BWF World Championships កាល​ពី​ឆ្នាំ​២០២១ នៅ​ប្រទេស​អេស្ប៉ាញ និង​បាន​ក្លាយ​ជា​កីឡាករ​សិង្ហបុរី​បាន​​ឈ្នះ​មេដាយ​មាស​ពិភព​លោក​សម្រាប់​កីឡា​វាយ​សី​នេះ។

ជា​មួយ​គ្នា​នេះ រូប​គេ​ក៏​ធ្លាប់​ឈ្នះ​មេដាយ​សំរឹទ្ធ​ក្នុង​ព្រឹត្តិការណ៍​កម្រិត​ពិភព​លោក Commonwealth Games និង​មេដាយ​សំរឹទ្ធ​អាស៊ី Asia Team Championships ឆ្នាំ​២០២២​ដូច​គ្នា។

បើ​និយាយពី​ការ​ប្រកួត​ក្នុង​ព្រឹត្តិការណ៍​កីឡា​ស៊ីហ្គេម​វិញ Loh Kean Yew បាន​ចូល​រួម​ប្រកួត​​៤​ដង​ហើយ​គឺ​ឆ្នាំ​២០១៥ ២០១៧ ២០១៩ និង​២០២១។ សម្រាប់​ការ​ចូល​រួម​ប្រកួត​ស៊ីហ្គេម​ទាំង​៤​ដង​កន្លង​មក​ រូប​គេ​បាន​ឈ្នះ​មេដាយ​ប្រាក់​២​គ្រឿង និង​សំរឹទ្ធ​​៥​គ្រឿង។

សម្រាប់​ការ​ចូល​រួម​ប្រកួត​ស៊ីហ្គេម នៅ​ប្រទេស​កម្ពុជា Loh Kean Yew បាន​ដាក់​គោល​ដៅ​យក​មេដាយ​មាស ពី​ព្រោះ​រូប​គេ​មិន​ទាន់​ស្គាល់​មេដាយ​មាស​នៅ​​ក្នុង​ព្រឹត្តិការណ៍​ធំ​តំបន់​អាស៊ាន​នេះ​ទេ៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម