កីឡា
នេះប្រភេទកីឡាដែលត្រូវផ្សាយផ្ទាល់នៅកីឡាស៊ីហ្គេម-អាស៊ានប៉ារ៉ាហ្គេម២០២៣
កម្ពុជាបានបង្កើតប្រវត្តិដំបូងគេក្នុងកីឡាស៊ីហ្គេមលើការលក់សិទ្ធិផ្សព្វផ្សាយ (ផ្សាយផ្ទាល់) ទៅកាន់បណ្តាប្រទេសផ្សេងៗដើម្បីឲ្យម្ចាស់ផ្ទះរកចំណូលបានពីព្រឹត្តិការណ៍ធំប្រចាំតំបន់អាស៊ាននេះ។ កន្លងមក ស៊ីហ្គេម មិនធ្លាប់មានប្រវត្តិលក់សិទ្ធិផ្សាយផ្ទាល់ទេ ដូច្នេះសម្រាប់ប្រទេសដែលធ្វើម្ចាស់ផ្ទះនាពេលអនាគតនឹងមានការលក់សិទ្ធិផ្សាយផ្ទាល់ និងបន្តផ្ទាល់។

សម្រាប់ការផ្សាយផ្ទាល់គិតត្រឹមថ្ងៃទី១៦ ខែមីនានេះ គណៈកម្មាធិការជាតិរៀបចំការប្រកួតកីឡាស៊ីហ្គេម និងអាស៊ានប៉ារ៉ាហ្គេម ឆ្នាំ២០២៣ បានកំណត់ប្រភេទកីឡាសម្រាប់ការផ្សាយផ្ទាល់រួចហើយ។ សម្រាប់កីឡាស៊ីហ្គេម មាន១៦ប្រភេទកីឡា និងអាស៊ានប៉ារ៉ាហ្គេម មាន៤ប្រភេទកីឡា។ នេះបើយោងតាមការធ្វើបទបង្ហាញរបស់លោក ញ៉ាន សុខវិសាល ប្រធានទំនាក់ទំនងអន្តរជាតិរបស់គណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា និង CAMSOC។
កីឡាស៊ីហ្គេម ១៦ប្រភេទត្រូវបានផ្សាយផ្ទាល់រួមមាន
- ១ អត្តពលកម្ម
- ២ ហែលទឹក
- ៣ បាល់ទាត់
- ៤ ប៉េតង់
- ៥ បាល់ទះ
- ៦ គុនខ្មែរ
- ៧ វាយសី
- ៨ សីប៉ាក់តាក្រ និងឈិនឡូន
- ៩ ការ៉ាតេ
- ១០ តេក្វាន់ដូ
- ១១ ប្រដាល់សកល
- ១២ បញ្ចសីលា
- ១៣ បាល់បោះ
- ១៤ ហុកគី
- ១៥ វាយកូនឃ្លីលើតុ
- ១៦ កីឡាអេឡិចត្រូនិក
ចំពោះកីឡាអាស៊ានប៉ារ៉ាហ្គេម៤ប្រភេទសម្រាប់ផ្សាយផ្ទាល
- ១ ប៉ារ៉ាអត្តពលកម្ម
- ២ ប៉ារ៉ាហែលទឹក
- ៣ ប៉ារ៉ាវាយសី
- ៤ ប៉ារ៉ាលើកទម្ងន់

អត្ថបទ៖ វីរបុត្រ
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេចក្ដីជូនដំណឹង៣ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoលោក ត្រាំ ទ្រាំលែងបាន ជះសម្តីធ្ងន់ៗ ដាក់លោក ណេតាន់យ៉ាហ៊ូ ដែលបំផ្លាញផ្លូវទៅរកសន្តិភាព
-
សន្តិសុខសង្គម២ ថ្ងៃ agoចុះពិនិត្យរដ្ឋបាល អគារ The Bridge ខណ្ឌចំការមន រកឃើញជនបរទេស ៤ នាក់ ស្នាក់នៅខុសច្បាប់ និង ដកហូតគ្រឿងញៀនជាង ៦៥ គីឡូក្រាម


