កីឡា
គូសងសឹក អ៊ីតាលី ប៉ះ អង់គ្លេស យប់នេះ ក្នុងវគ្គជម្រុះ EURO 2024
ក្រុមជម្រើសជាតិអ៊ីតាលី នឹងទទួលក្រុមជម្រើសជាតិអង់គ្លេស ខណៈពួកគេចាប់ផ្ដើមការពារជើងឯកពានរង្វាន់ទ្វីបអឺរ៉ុប ក្នុងវគ្គជម្រុះ EURO 2024 នៅថ្ងៃព្រហស្បតិ៍យប់នេះ។

ក្រុមការពារជើងឯក EURO បានបរាជ័យក្នុងការប្រកួតជម្រុះ World Cup នៅប្រទេសកាតា ហើយគ្រូបង្វឹក Roberto Mancini នឹងសង្ឃឹមសម្រាប់ការឆ្លើយតបដ៏រឹងមាំជាមួយនឹងការឈ្នះជាមួយក្រុមអង់គ្លេស ក្នុងការប្រកួតដំបូង នៃវគ្គជម្រុះ EURO 2024។

លោក Gareth Southgate ស្ថិតក្រោមសម្ពាធក្នុងការផ្តល់ជូននូវលទ្ធផលជាមួយក្រុមអង់គ្លេស បន្ទាប់ពីក្រុមតោកំណាចទាំងបី បានបរាជ័យក្នុងការយកឈ្នះបារាំង នៅវគ្គ ៨ ក្រុមចុងក្រោយ នៃព្រឹត្តិការណ៍ World Cup។ អង់គ្លេស បានតស៊ូជាមួយអ៊ីតាលី នាពេលថ្មីៗនេះ ហើយនឹងសង្ឃឹមថា នឹងទទួលបានជ័យជម្នះលើកដំបូងរបស់ពួកគេក្នុងរយៈពេល ១១ ឆ្នាំ ទល់នឹងគូប្រកួតមួយនេះ។
ព័ត៌មានក្រុមជម្រើសជាតិអ៊ីតាលី ៖
ទម្រង់ថ្មីៗ ៖
អ៊ីតាលី បានឈរកំពូលតារាងក្នុងពូលរបស់ពួកគេក្នុងពាន Nations League ហើយបានកក់កៅអីក្នុងការប្រកួតវគ្គ ៤ ក្រុមចុងក្រោយ។ ដោយបានខកខានសំបុត្រទៅលេង World Cup 2022 នៅប្រទេសកាតា ពួកគេបានលេងមិត្តភាពចំនួន ២ លើក ក្នុងអំឡុងពេលនោះ។ ក្នុងការប្រកួតមិត្តភាពលើកដំបូងទាំងពីរ អ៊ីតាលី បានយកឈ្នះលើក្រុមអាល់បានី ៣-១ និងនៅក្នុងការប្រកួតទី ២ ពួកគេបានចាញ់ ០-២ លើក្រុមអូទ្រីស ក្នុងខែវិច្ឆិកា ឆ្នាំ ២០២២ ហើយនោះគឺជាការប្រកួតចុងក្រោយរបស់ក្រុម។
កីឡាករសំខាន់ៗ ៖
អ៊ីតាលី នឹងមានខ្សែបម្រើ Jorginho របស់ Arsenal ដែលកំពុងសម្លឹងមើលការគ្រប់គ្រងចង្វាក់នៅកណ្ដាលខ្សែបម្រើទល់នឹងក្រុមអង់គ្លេស។ បន្ទាប់ពីការផ្ទេររបស់គេពី Chelsea ក្នុងខែមករា ខ្សែបម្រើរូបនេះបានបង្ហាញខ្លួនចំនួន ១១ ប្រកួត សម្រាប់ក្រុមដែលអាចឈ្នះពាន Premier League រដូវកាលនេះ ហើយនឹងមានទំនុកចិត្តខ្ពស់ក្នុងអំឡុងពេលបំពេញកាតព្វកិច្ចឲ្យក្រុមជម្រើសជាតិ។
កីឡាកររបួស និងកីឡាករព្យួរ ៖
ក្រុមរបស់លោក Mancini នឹងគ្មានកីឡាករ Federico Chiesa ខ្សែការពារឆ្វេង Federico Dimarco និងអ្នកចាំទី Ivan Provedel ដោយសារបញ្ហារបួស។ លោក Mancini ក៏បានកោះហៅកីឡាករមិនដែលបង្ហាញខ្លួនក្នុងក្រុមជម្រើសជាតិចំនួន ៤ នាក់ មកក្រុមវិញ គឺ Marco Carnesecchi, Wladimiro Falcone, Alessandro Buongiorno និង Mateo Retegui។
វិធីសាស្ត្រយុទ្ធសាស្ត្រ ៖
អ៊ីតាលី នឹងត្រូវចាប់ផ្ដើមនៅលើកំណត់ត្រាឈ្នះក្នុងការការពារជើងឯកពានទ្វីបអឺរ៉ុបរបស់ពួកគេ។ ពួកគេបានបញ្ចប់ក្ដីសង្ឃឹមរបស់ក្រុមអង់គ្លេស ក្នុងការប្រកួតផ្ដាច់ព្រ័ត្រ ដោយបានផ្ដួលតាមរយៈបាល់ប៉េណាល់ទី ក្នុងវគ្គផ្ដាច់ព្រ័ត្រ នៃ Euro 2020 នៅ Wembley។ ដូចរាល់ដង ក្រុមរបស់លោក Mancini នឹងត្រូវបានរំពឹងថា នឹងរឹងមាំនៅតំបន់ការពារ ហើយបន្ទាប់មកស្វែងរកចន្លោះប្រហោងក្នុងតំបន់ប្រយុទ្ធក្នុងការបម្លាស់ទី។
ព័ត៌មានក្រុមជម្រើសជាតិអង់គ្លេស
ទម្រង់ថ្មីៗ ៖
ការចេញទៅប្រកួតចុងក្រោយរបស់អង់គ្លេស គឺនៅក្នុងការប្រកួតបាល់ទាត់ពិភពលោក ឆ្នាំ ២០២២ ដែលពួកគេបានធ្លាក់ចេញនៅវគ្គ ៨ ក្រុមចុងក្រោយ ជាមួយនឹងបរាជ័យក្រោមដៃរបស់បារាំង។ មុននោះពួកគេបានចូលលេង ៥ ប្រកួត ដោយមិនចាញ់សោះ។ ការចាញ់ពីមុនរបស់ពួកគេមុនការប្រកួត World Cup គឺស្ថិតនៅក្នុងដៃរបស់អ៊ីតាលី ក្នុងពាន Nations League។
កីឡាករសំខាន់ៗ ៖
Harry Kane នៅសល់តែ ១ គ្រាប់ទៀតប៉ុណ្ណោះ ដើម្បីក្លាយជាអ្នកស៊ុតបញ្ចូលទីនាំមុខគេគ្រប់ពេលរបស់អង់គ្លេស ដោយវ៉ាដាច់ Wayne Rooney ដែលមានចំនួន ៥៣ គ្រាប់។ គេក៏ល្អសម្រាប់ក្រុម Tottenham ផងដែរ ដោយរកបាន ២១ គ្រាប់ នៅរដូវកាលនេះ ហើយនឹងក្លាយជាកីឡាករដែលត្រូវតាមដានសម្រាប់ខ្សែការពារអ៊ីតាលី។
កីឡាកររបួស និងកីឡាករព្យួរ ៖
Marcus Rashford, Mason Mount និង Nick Pope បានដកខ្លួនចេញពីជំរំអង់គ្លេស ដោយសាររបួស ហើយនឹងមិនចូលរួមការប្រកួតវគ្គជម្រុះ Euro 2024 ឡើយ។
វិធីសាស្ត្រយុទ្ធសាស្ត្រ
លោក Southgate ត្រូវបានគេទុកចិត្តថានឹងយកប្រទេសអង់គ្លេសត្រឡប់ទៅកាន់កំពូលវិញ បើទោះបីជាមានការខ្វះខាតការឈ្នះពានក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ។ ជាមួយនឹងទេពកោសល្យវាយលុកដ៏ច្រើនសន្ធឹកសន្ធាប់របស់លោក អង់គ្លេស នឹងត្រូវបានគេរំពឹងថា នឹងយកការប្រកួតនេះទៅកាន់គូប្រកួតរបស់ពួកគេ និងគ្រប់គ្រងការប្រកួតជាមួយអ៊ីតាលី ដោយមាន Kane នៅជួរមុខ នៃខ្សែប្រយុទ្ធ។
ប្រវត្តិជួបគ្នា ៖
ជាមួយនឹងការស្មើចំនួន ៤ ដង (ក្នុងម៉ោងធម្មតា) ក្នុងចំណោមការជួបគ្នា ៥ លើកចុងក្រោយ ការប្រកួតរវាងក្រុមទាំងពីរនេះគឺជាការប្រកួតដ៏ស្វិតស្វាញ។ អង់គ្លេស មិនអាចយកឈ្នះ អ៊ីតាលី បានទេ ចាប់តាំងពីឈ្នះមិត្តភាពឆ្នាំ ២០១២ ខណៈ អ៊ីតាលី បានយកឈ្នះក្រុម Three Lions ទាំងវគ្គផ្ដាច់ព្រ័ត្រ Euro 2020 និង Nations League ផងដែរ។
នេះអាចជាជម្រើស ១១ នាក់ដំបូងរបស់អ៊ីតាលី ដែលអាចប្រើប្រាស់ទម្រង់ ៤–៣–៣ ៖ Donnarumma; Di Lorenzo, Acerbi, Bonucci, Spinazzola; Barella, Verratti, Jorginho; Berardi, Retegui, Grifo។
នេះអាចជាជម្រើស ១១ នាក់ដំបូងរបស់អង់គ្លេស ដែលអាចប្រើប្រាស់ទម្រង់ ៣–៤–៣ ៖ Pickford; Walker, Stones, Maguire; James; Rice, Bellingham, Shaw; Saka, Kane, Grealish៕
អត្ថបទ ៖ មន្នីរ័ត្ន
-
ព័ត៌មានជាតិ៣ ថ្ងៃ មុន
សម្តេចតេជោ ៖ ខ្ញុំនឹងចុះហត្ថលេខា លើកិច្ចព្រមព្រៀងក្រមខណ្ឌគម្រោង សាងសង់ផ្លូវល្បឿនលឿន ភ្នំពេញ-សៀមរាប-ប៉ោយប៉ែត រសៀលនេះ
-
ជីវិតកម្សាន្ដ១ សប្តាហ៍ មុន
Jisoo តេស្តវិជ្ជមានកូវីដ ក្រោយវិលពីការប្រគំតន្ត្រីនៅថៃវិញ
-
ជីវិតកម្សាន្ដ៥ ថ្ងៃ មុន
ប្រកួតឆ្នាំដំបូង បវរកញ្ញាកម្ពុជា ឈ្នះមកុដ Miss Culture Global នៅឥណ្ឌូនេស៊ី
-
ជីវិតកម្សាន្ដ៦ ថ្ងៃ មុន
ក្រោយលែងលះជាមួយ Angelababy តារាប្រុស Huang Xiaoming មានមិត្តស្រីថ្មីការពារលើសមុន
-
ព័ត៌មានជាតិ៨ ម៉ោង មុន
អ្នកជំនាញអចលនទ្រព្យយល់ឃើញយ៉ាងណា ក្រោយសម្តេចតេជោ ឱ្យម្ចាស់បុរីបញ្ឈប់ការរឹបអូសយកផ្ទះពលរដ្ឋ?
-
សន្តិសុខសង្គម១ សប្តាហ៍ មុន
តខ្សែភ្លើងខុសបច្ចេកទេស ឆ្លងចរន្ដឆេះផ្ទះមួយខ្នង និងរថយន្ដមួយគ្រឿងទាំងស្រុង
-
ជីវិតកម្សាន្ដ៦ ថ្ងៃ មុន
ម្ចាស់មេដាយមាសស៊ីហ្គេម កូនកាត់ខ្មែរអាមេរិក លេចមុខថតសំអាងការ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ មុន
លោក ថាក់ស៊ីន បញ្ជាក់ច្បាស់ៗពីពេលវេលាវិលត្រឡប់ចូលស្រុកវិញ