កីឡា
កីឡា១០ប្រភេទនេះប្រកួតមុនថ្ងៃពិធីបើកផ្លូវការ កីឡាស៊ីហ្គេម
កីឡាស៊ីហ្គេម លើកទី៣២ នឹងបើកជាផ្លូវការនៅថ្ងៃទី៥ ខែឧសភា នៅពហុកីឡដ្ឋានជាតិមរតកតេជោ និងពិធីបិទបញ្ចប់នៅថ្ងៃទី១៧ ខែឧសភា ឆ្នាំ២០២៣។
កម្ពុជាក្នុងនាមជាម្ចាស់ផ្ទះបានដាក់កីឡាចំនួន៣៦ប្រភេទ និងកីឡាប្រកួតសម្តែង១ប្រភេទដើម្បីឲ្យប្រកួតប្រជែងក្នុងព្រឹត្តិការណ៍ប្រវត្តិសាស្ត្រដំបូងនៅលើទឹកដីកម្ពុជា។

យ៉ាងណា ក្នុងចំណោមកីឡា៣៦ប្រភេទ មានកីឡាចំនួន១០ប្រភេទដែលត្រូវប្រកួតមុនពិធីបើក ដោយសារកីឡាមួយចំនួនក្នុងចំណោមកីឡាទាំងនេះត្រូវប្រើពេលវេលាយូរទើបចប់ ដូច្នេះត្រូវធ្វើការប្រកួតមុនពិធីបើក។
កីឡា១០ប្រភេទប្រកួតមុនពិធីបើក
- អុកចត្រង្គ ប្រកួតនៅសាកលវិទ្យាល័យភូមិន្ទភ្នំពេញ ពីថ្ងៃទី២៩ ខែមេសា ដល់ទី៤ ខែឧសភា និងបន្តពីថ្ងៃទី៦ ដល់ទី៩ ខែឧសភា។
- គ្រីឃីត ប្រកួតនៅទីលាន AZ Group Cricket តាមផ្លូវ៦០ម៉ែត្រ ពីថ្ងៃទី២៩ ខែមេសា ដល់ទី៤ ខែឧសភា និងបន្តនៅថ្ងៃទី៦ ខែឧសភា។
- កីឡាអេឡិចត្រូនិក ប្រកួតនៅហ្គាណាវើលដ៍ និងផ្សារអូឡាំព្យា នៅថ្ងៃទី៤ ខែឧសភា និងបន្តពីថ្ងៃទី៦ ដល់ទី១៦ ខែឧសភា។
- បាល់ទាត់ វិញ្ញាសាបុរសប្រកួតនៅពហុកីឡដ្ឋានជាតិ និងកីឡដ្ឋានព្រីនស៍ ពីថ្ងៃទី២៩ ខែមេសា ដល់ទី៤ ខែឧសភា និងបន្តពីថ្ងៃទី៦ ដល់ទី១៦ ខែឧសភា។ វិញ្ញាសានារី ប្រកួតនៅកីឡដ្ឋាន RSN និងស្តាតចាស់ ពីថ្ងៃទី២៩ ខែមេសា ដល់ទី៤ ខែឧសភា និងបន្តពីថ្ងៃទី៦ ដល់ទី១៦ ខែឧសភា។
- ហុកគី ប្រកួតនៅមជ្ឈមណ្ឌលសន្និបាតជ្រោយចង្វារ Dinasaur Park Hall ពីថ្ងៃទី ១ដល់៤ ខែឧសភា និងបន្តពីថ្ងៃទី៦ ដល់ទី៨ ខែឧសភា។
- កីឡាឧបសគ្គ ប្រកួតនៅមជ្ឈមណ្ឌលសន្និបាតជ្រោយចង្វារ Car Park ពីថ្ងៃទី ៣ដល់ទី៤ ខែឧសភា និងបន្តពីថ្ងៃទី ៦ដល់ទី៧ ខែឧសភា។
- ទូកក្តោង ប្រកួតនៅឆ្នេរសមុទ្រព្រះសីហនុ ពីថ្ងៃទី១ ដល់ទី៤ ខែឧសភា និងបន្តពីថ្ងៃទី ៦ដល់ទី៨ ខែឧសភា។
- ជឺជីតស៊ូ ប្រកួតនៅមជ្ឈមណ្ឌលជ្រោយចង្វារ Hall B នៅថ្ងៃទី៤ ខែឧសភា និងបន្តថ្ងៃទី ៦ដល់ទី៧ ខែឧសភា។
- គុនល្បុក្កតោ ប្រកួតនៅមជ្ឈមណ្ឌលសន្និបាតជ្រោយចង្វារ Hall C នៅថ្ងៃទី៤ ខែឧសភា និងបន្តថ្ងៃទី ៦ដល់ទី១០ ខែឧសភា។
- បាល់ទះ ប្រកួតនៅវិមានពហុកីឡដ្ឋានជាតិ ពីថ្ងៃទី ៣ដល់ទី៤ ខែឧសភា និងបន្តពីថ្ងៃទី ៦ដល់ទី១៤ ខែឧសភា៕
អត្ថបទ៖ វីរបុត្រ

-
ព័ត៌មានអន្ដរជាតិ១៣ ម៉ោង ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
សន្តិសុខសង្គម២ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
ព័ត៌មានជាតិ២៣ ម៉ោង ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
កីឡា១ សប្តាហ៍ ago
កញ្ញា សាមឿន ញ៉ែង ជួយឲ្យក្រុមបាល់ទះវិទ្យាល័យកោះញែក យកឈ្នះ ក្រុមវិទ្យាល័យ ហ៊ុនសែន មណ្ឌលគិរី
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ពូទីន ឲ្យពលរដ្ឋអ៊ុយក្រែនក្នុងទឹកដីខ្លួនកាន់កាប់ ចុះសញ្ជាតិរុស្ស៊ី ឬប្រឈមនឹងការនិរទេស
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
តើជោគវាសនារបស់នាយករដ្ឋមន្ត្រីថៃ «ផែថងថាន» នឹងទៅជាយ៉ាងណាក្នុងការបោះឆ្នោតដកសេចក្តីទុកចិត្តនៅថ្ងៃនេះ?