កីឡា
លឹម ពិសុទ្ធ បង្ហើបថា ទៅហាត់នៅថៃលើកទី២នេះមានតាក់ទិចច្រើនជាងលើកទី១
ក្រុមជម្រើសជាតិអាយុក្រោម ២២ឆ្នាំកម្ពុជា (U-22) បានចេញទៅបោះជំរំហ្វឹកហាត់នៅប្រទេសថៃ ម្ដងទៀតហើយកាលពីព្រឹកថ្ងៃទី០៨ ខែមេសា ម្សិលមិញ ដើម្បីជាការត្រៀមខ្លួនសម្រាប់ព្រឹត្តិការណ៍កីឡាស៊ីហ្គេម លើកទី៣២ ឆ្នាំ២០២៣ នៅលើទឹកដីរបស់ខ្លួន។

នេះជាលើកទី២ ដែលក្រុម U-22 កម្ពុជា ចេញទៅបោះជំរំហ្វឹកហាត់នៅប្រទេសថៃ ដោយកាលពីលើកទី១ គឺក្នុងអំឡុងពីថ្ងៃទី២៧ ខែកុម្ភៈ ដល់ថ្ងៃទី១៥ ខែមីនា ឆ្នាំ២០២៣ នៅកោះសាមុយ ខណៈលើកទី២ នេះមានរយៈពេល១០ថ្ងៃ ចាប់ពីថ្ងៃទី០៨ ដល់ថ្ងៃទី១៨ ខែមេសា ឆ្នាំ២០២៣។
លឹម ពិសុទ្ធ ដែលជាកីឡាករម្នាក់ក្នុងចំណោមកីឡាករ ២៣នាក់បាននិយាយថា ការបោះជំរំហ្វឹកហាត់នៅថៃ លើកទី២នេះ អាចនឹងមានតាក់ទិចច្រើនជាកាលពីលើកទី១។ «កាលទៅបោះជំរំលើកទី១ គឺតាក់ទិចគាត់អត់សូវមានទេគឺគាត់បុកឱ្យយើងមានកម្លាំងសិន។ ប្រហែលបោះជំរំលើកចុងក្រោយនេះ អាចមានតាក់ទិចច្រើន»។ សម្ដីរបស់ខ្សែប្រយុទ្ធរបស់ក្លិបភ្នំពេញក្រោន។

ពិសុទ្ធ បានបន្ថែមទៀតថា ៖«សម្រាប់ក្រុមគឺបង្កើនកម្លាំងជាងមុន ហើយបន្ទាប់មកគឺលេងយល់ចិត្តគ្នាបានច្រើន។ កាយសម្បទារបស់យើងវិញ ឥឡូវនេះមានសាច់ជាងមុន ពីព្រោះយើង Gym ជាងមុន»។
ជាមួយគ្នាផងដែរ ដោយចាប់ពូលស្ថិតនៅជាមួយ ឥណ្ឌូណេស៊ី មីយ៉ាន់ម៉ា ហ្វីលីពីន និងទីម័រខាងកើត យុវជនឆ្នើម លឹម ពិសុទ្ធ បានចាត់ទុកថាក្រុមទាំងអស់សុទ្ធតែខ្លាំង និងមិនអាចធ្វេសប្រហែសបាន ប៉ុន្តែរូបគេបានចាត់ទុក ឥណ្ឌូណេស៊ី ជាក្រុមដែលត្រូវផ្ដោតខ្លាំងជាងគេ។

បញ្ជាក់ថា ស៊ីហ្គេម លើកទី៣២ ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះនឹងចាប់ផ្ដើមពីថ្ងៃទី០៥ ដល់ថ្ងៃទី១៧ ខែឧសភា ឆ្នាំ២០២៣។ កីឡាបាល់ទាត់នឹងចាប់ផ្ដើមប្រកួតមុនពិធីបើក ៦ថ្ងៃ ដោយសារត្រូវប្រកួតយូរថ្ងៃ ពោលគឺនឹងប្រកួតពីថ្ងៃទី២៩ ខែមេសា ឆ្នាំ២០២៣៕
អត្ថបទ៖ មន្នីរ័ត្ន
-
ព័ត៌មានអន្ដរជាតិ១៩ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
សេចក្ដីជូនដំណឹង២ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


