កីឡា
ទទួលបានសំបុត្រទស្សនាស៊ីហ្គេម Free បងប្អូនអាចចូល App ដើម្បីកក់សំបុត្រ
កម្ពុជាក្នុងនាមជាម្ចាស់ផ្ទះកីឡាស៊ីហ្គេម និងអាស៊ានប៉ារ៉ាហ្គេម ឆ្នាំ២០២៣ បានអនុញ្ញាតឲ្យអ្នកគាំទ្រជាតិ និងអន្តរជាតិចូលទស្សនាដោយឥតគិតថ្លៃទាំងពិធីបិទ-បើក និងការប្រកួតគ្រប់ប្រភេទកីឡាទាំងអស់។
ពិធីបើកកីឡាស៊ីហ្គេម លើកទី៣២ នឹងចាប់ផ្តើមជាផ្លូវការនៅថ្ងៃទី៥ ខែឧសភា និងបិទបញ្ចប់នៅថ្ងៃទី១៧ ខែឧសភា ប៉ុន្តែកីឡាមួយចំនួនចាប់ផ្តើមប្រកួតតាំងពីថ្ងៃទី២៩ ខែមេសានេះទៅដោយសារតែការប្រកួតកីឡាទាំងនោះត្រូវប្រើរយៈពេលច្រើនថ្ងៃ។

បើគិតចាប់ពីថ្ងៃទី១៩ ខែមេសានេះទៅគឺនៅសល់តែ១០ថ្ងៃទៀតប៉ុណ្ណោះការប្រកួតកីឡាបាល់ទាត់ទាំងវិញ្ញាសាបុរស និងនារីចាប់ផ្តើមហើយ ហើយជាប្រភេទកីឡាពេញនិយមសម្រាប់បងប្អូនអ្នកគាំទ្រ។
ថ្វីបើការចូលទស្សនាដោយឥតគិតថ្លៃមែន អ្នកគាំទ្រត្រូវមានសំបុត្រដែលមានលេខរៀង ទីតាំងអង្គុយ ឬមានការចាត់ចែងត្រឹមត្រូវ ដូច្នេះបងប្អូនត្រូវទាញយកម្មវិធី App នៅលើទូរសព្ទដៃ រួចហើយបងប្អូនអាចកត់សំបុត្រចូលទស្សនាបានហើយ។ នេះបើយោងតាមសេចក្តីជូនដំណឹងកាលពីម្សិលមិញនៅ Cambodia 2023 ផេកផ្លូវការរបស់គណៈកម្មាធិការជាតិរៀបចំការប្រកួតកីឡាស៊ីហ្គេ-អាស៊ានប៉ារ៉ាហ្គេម។
ដើម្បីស្វែងរក App របស់កីឡាស៊ីហ្គេមកម្ពុជាបាន បងប្អូនអាចវាយពាក្យថា “SEA Game 2023” ហើយអាចកក់សំបុត្របានដោយឥតគិតថ្លៃតាមកម្មវិធី ឬការប្រកួតកីឡាណាមួយ។
សូមបញ្ជាក់ថា កម្ពុជាបានអនុញ្ញាតឲ្យអ្នកគាំទ្រចូលទស្សនាដោយឥតគិតថ្លៃ។ ប្រតិភូកីឡា និងអត្តពលិកអន្តរជាតិស្នាក់នៅ ហូបចុក និងធ្វើដំណើរដោយឥតគិតថ្លៃ ព្រមទាំងផ្តល់សិទ្ធិ ផ្សព្វផ្សាយផ្ទាល់ និងបន្តដោយឥតគិតថ្លៃ៕
អត្ថបទ៖ វីរបុត្រ
-
ព័ត៌មានអន្ដរជាតិ២៤ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេចក្ដីជូនដំណឹង៣ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


