កីឡា
កីឡាការិនីឡាវ Inthila ចូលចិត្តគុនល្បុក្កតោខ្លាំងពេលបានហាត់ត្រៀមប្រកួតស៊ីហ្គេម
កីឡាការិនីជម្រើសជាតិឡាវ Inthila Buutsingham ពិតជាមានអារម្មណ៍ចូលចិត្ត និងសប្បាយរីករាយដែលបានហ្វឹកហាត់គុនល្បុក្កតោ ដែលជាកីឡាអត្តសញ្ញាណជាតិខ្មែរសម្រាប់ការត្រៀមខ្លួនប្រកួតកីឡាស៊ីហ្គេម លើកទី៣២ នាពេលខាងមុខ។

កញ្ញា Inthila Buutsingham អាយុ២៦ឆ្នាំជាកីឡាការិនីប្រដាល់មួយឡាវ និងមានបទពិសោធច្រើនក្នុងអាជីពប្រដាល់។ ដោយឱកាសផ្តល់ឲ្យនៅពេលម្ចាស់ផ្ទះកម្ពុជាដាក់គុនល្បុក្កតោក្នុងស៊ីហ្គេម កីឡាការិនីឡាវរូបនេះមានអារម្មណ៍ចង់សាកល្បង ស្របពេលដែលខ្លួនចូលចិត្តហាត់កីឡាអ្វីដែលថ្មី។
កំពុងហ្វឹកហាត់គុនល្បុក្កោជាមួយមិត្តរួមជាតិក្នុងពហុកីឡដ្ឋានជាតិមរតកតេជោ កញ្ញា Inthila បានប្រាប់សារព័ត៌មានកម្ពុជាថ្មីកាលពីថ្ងៃទី២០ ខែមេសាថា ៖«ខ្ញុំមានអារម្មណ៍សប្បាយរីករាយ។ ពីដំបូងគ្រាន់តែចង់សាក តែដល់ពេលសាកហាត់ក៏ចាប់ផ្តើមមានអារម្មណ៍ចូលចិត្តគុនល្បុក្កតោដែលជាកីឡាថ្មីក្នុងស៊ីហ្កេម។ ពេលហាត់ល្បុក្កតោដំបូងមិនលំបាកខ្លាំងទេ ពីព្រោះខ្ញុំធ្លាប់ហ្វឹកហាត់ប្រដាល់ឡាវយូរមកហើយ អីចឹងខ្ញុំក៏ចាប់បានលឿន»។

កីឡាការិនីឡាវរូបនេះរំពឹងទទួលបានលទ្ធផលល្អ បន្ទាប់ពីធ្លាប់ឈ្នះមេដាយប្រាក់ក្នុងការប្រកួតជើងឯកគុនល្បុក្កតោអាស៊ាន កាលពីប៉ុន្មានខែមុននៅប្រទេសកម្ពុជា។ កញ្ញាបាននិយាយថា ៖«ពួកខ្ញុំនឹងប្រឹងឲ្យអស់ពីលទ្ធភាពដើម្បីយកលទ្ធផលល្អទៅប្រទេសកំណើតខ្ញុំវិញ»។
ក្រៅពីចូលចិត្តគុនល្បុក្កតោ Inthila ក៏ចូលចិត្តម្ហូបអាហារខ្មែរ និងប្រជាពលរដ្ឋខ្មែរ។ កញ្ញានិយាយថា ៖«ខ្ញុំចូលចិត្តម្ហូបខ្មែរ មានរសជាតិឆ្ងាញ់ ប្លែក។ ប្រជាជនកម្ពុជារួសរាយរាក់ទាក់ ស្វាគមន៍ដូចបងប្អូន»។

ទន្ទឹមជាមួយគ្នានេះ កញ្ញា Inthila Buutsingham ពិតជារំភើបរីករាយ និងអរគុណជាអនេកដល់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជាដែលមិនយកតម្លៃលើការស្នាក់នៅ ម្ហូបអាហារ និងការដឹកញ្ជូនពីអត្តពលិក និងប្រតិភូកីឡាពីបណ្តាប្រទេសផ្សេង។ នេះជាលើកដំបូងដែលប្រទេសម្ចាស់ផ្ទះស៊ីហ្គេមមិនយកតម្លៃពីអត្តពលិក និងប្រតិភូកីឡា។
សម្រាប់ការប្រកួតកីឡាស៊ីហ្គេមនៅកម្ពុជា កញ្ញា Inthila Buutsingham នឹងប្រកួតលើវិញ្ញាសាសម្តែងកាន់ផ្គាក់ឯកត្តជន។ ក្រុមអត្តពលិកគុនល្បុក្កតោឡាវកំពុងហ្វឹកហាត់នៅប្រទេសកម្ពុជា និងគ្រោងប្រកួតគ្រប់វិញ្ញាសាទាំង១០ក្នុងកីឡាស៊ីហ្គេម៕
អត្ថបទ៖ វីរបុត្រ
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេចក្ដីជូនដំណឹង៣ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


