កីឡា
សម្តេចតេជោ ហ៊ុន សែន៖ ស៊ីហ្គេមលើកនេះ អត្តពលិកកម្ពុជាត្រូវបង្កើតមិត្តឲ្យបានច្រើនបំផុត
សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជាបានស្នើឲ្យអត្តពលិកជម្រើសជាតិកម្ពុជាបង្កើតមិត្តភក្តិឲ្យបានច្រើនបំផុតនៅពេលប្រកួតកីឡាស៊ីហ្គេម លើកទី៣២ ឆ្នាំ២០២៣។
ក្នុងពិធីសំណេះសំណាលជាមួយអត្តពលិកជម្រើសជាតិកម្ពុជាត្រៀមស៊ីហ្គេមនៅរសៀលថ្ងៃទី១ ខែឧសភា នៅវិមានសន្តិភាព សម្តេចតេជោ ហ៊ុន សែន បានស្នើឲ្យកីឡាករ និងកីឡាការិនីគោរពឲ្យបាននូវក្រមសីលធម៌ វិន័យ បទបញ្ជា និងគោលការណ៍យុត្តិធម៌ឲ្យបានខ្ពស់បំផុតក្នុងនាមជាម្ចាស់ផ្ទះកីឡាស៊ីហ្គេម លើកទី៣២ ឆ្នាំ២០២៣។

សម្តេចតេជោ ហ៊ុន សែន មានប្រសាសន៍ថា ៖«យើងត្រូវតែប្រកួតទៅតាមក្រិតក្រម វិន័យនៃការប្រកួត ហើយហាមប្រើប្រាស់នូវសារជាតិលើកកម្លាំងដែលខុសពីគោលការណ៍កីឡា។ ខ្ញុំសង្ឃឹមយ៉ាងមាំថា កីឡាករ កីឡាការិនីរបស់យើងមិនប្រើប្រាស់នូវសារធាតុលើកកម្លាំងដែលវាផ្ទុយជាមួយនឹងការប្រកួត។ យើងជាម្ចាស់ផ្ទះត្រូវផ្តល់នូវការគោរព ពេលប្រកួត ត្រូវប្រកួតឲ្យអស់សមត្ថភាព។ ទោះបីឈ្នះក៏ដោយ ចាញ់ក៏ដោយ យើងត្រូវរាប់អានជាមិត្តភក្តិ។ ថ្ងៃក្រោយគូប្រកួតរបស់យើងមិនមែនក្លាយជាសត្រូវទេ គឺក្លាយជាទៅជាមិត្តភក្តិ។ លើកនេះ សូមឲ្យកីឡាករ កីឡាការិនីរបស់យើងកសាងមិត្តភក្តិឲ្យបានច្រើនបំផុតតាមដែលអាចធ្វើទៅបាន»៕
អត្ថបទ៖ វីរបុត្រ
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេចក្ដីជូនដំណឹង៣ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoពូទីន ចំណាយជាង ២៦ពាន់លានដុល្លារ ស្វែងរកវិធីពន្យារជីវិត
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoលោក ត្រាំ ទ្រាំលែងបាន ជះសម្តីធ្ងន់ៗ ដាក់លោក ណេតាន់យ៉ាហ៊ូ ដែលបំផ្លាញផ្លូវទៅរកសន្តិភាព


