កីឡា
បង់ក្លាដេស ប្រកាសប្រកួតមិត្តភាពអន្តរជាតិជាមួយកម្ពុជា ខណៈកម្ពុជាស្ងប់ស្ងាត់
ក្រុមបាល់ទាត់ជម្រើសជាតិបង់ក្លាដេសបានប្រកាសពីគម្រោងប្រកួតមិត្តភាពអន្តរជាតិកម្ដៅសាច់ដុំជាមួយក្រុមបាល់ទាត់ជម្រើសជាតិកម្ពុជា ក្នុងថ្ងៃ FIFA Day ខាងមុខ។ នេះបើតាមវេបសាយផ្លូវការរបស់សហព័ន្ធកីឡាបាល់ទាត់បង់ក្លាដេសផ្ទាល់ប្រកាសកាលពីពេលថ្មីៗ។

នៅក្នុងខ្លឹមសារនោះ ប្រទេសបង់ក្លាដែស ក៏បានបញ្ជាក់ពីកាលបរិច្ឆេទដែលជម្រើសជាតិរបស់ខ្លួនត្រូវប្រកួតមិត្តភាពអន្តរជាតិកម្ដៅសាច់ដុំ នៅថ្ងៃទី១៥ ខែមិថុនា ឆ្នាំ២០២៣ នៅទឹកដីកម្ពុជា ដែលគ្រោងហោះមក ៥ថ្ងៃមុនការប្រកួតមកដល់។
យ៉ាងណាមិញ កម្ពុជា ដែលត្រូវទទួលភ្ញៀវមួយនេះសារជាថ្មី ហាក់មិនទាន់ប្រកាសជាផ្លូវការនៅឡើយដោយនៅរក្សាភាពស្ងប់ស្ងាត់ក្រោយចប់ព្រឹត្តិការណ៍ស៊ីហ្គេម។

ក្រុមបាល់ទាត់ជម្រើសជាតិទាំងពីរទើបតែជួបគ្នាកាលពីខែកញ្ញា ឆ្នាំ២០២២ នៅពហុកីឡដ្ឋានជាតិមរតកតេជោ កាលនោះបង់ក្លាដេស បានយកឈ្នះ កម្ពុជា ១-០។
សូមបញ្ជាក់ថា នេះជាការប្រកួតដកស្រង់ដើម្បីវាស់ស្ទង់ ក៏ដូចជាស្វែងរក និងរក្សាទម្រង់លេងរបស់កីឡាករនៅលើកម្រិតអន្តរជាតិ ជាពិសេសក៏ដើម្បីត្រៀមសម្រាប់ការប្រកួតជម្រុះបាល់ទាត់ពិភពលោក ឆ្នាំ២០២៦ (FIFA World Cup 226) នាខែតុលាខាងមុខ៕



អត្ថបទ៖ មន្នីរ័ត្ន
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេចក្ដីជូនដំណឹង៣ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


