Connect with us

កីឡា

ត្រឹមវ័យ​២៣ឆ្នាំ​ Julian Alvarez បានឈ្នះពានរង្វាន់សំខាន់១២គ្រឿង

បានផុស

នៅ

កីឡាករ Alvarez ខ្សែប្រយុទ្ធក្លិប Manchester City សញ្ជាតិ​អាហ្សង់ទីន​បាន​ឈ្នះ​ពាន​រង្វាន់​សំខាន់​ដល់​ទៅ​១២​គ្រឿង​ត្រឹម​វ័យ​២៣​ឆ្នាំ​ប៉ុណ្ណោះ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

កីឡាករ​កើត​ឆ្នាំ​២០០០០ Julian Alvarez ជា​សមាជិក​​ម្នាក់​ដែល​បាន​ជួយ​ឲ្យ​ក្រុម​បាល់ទាត់​ជម្រើស​ជាតិ​អាហ្សង់ទីន​បាន​ឈ្នះ​ជើងឯក​ពិភព​​លោក​ ឆ្នាំ​២០២២​ នៅ​ប្រទេស​កាតា។ ជា​មួយ​គ្នា​នេះ រូប​គេ​ជា​សមាជិក​សំខាន់​ម្នាក់​ដែល​ជួយ​ឲ្យ​អាហ្សង់ទីន​​បាន​ឈ្នះ​ជើង​ឯក Copa America និង​ជើង​ឯក Finalissima។

ក្រៅ​ពី​ពាន​រង្វាន់​សំខាន់​៣​ជា​មួយ​ក្រុម​ជម្រើស​ជាតិ កីឡាករ Alvarez ក៏​បាន​ជួយ​ឲ្យ​ក្លិប​មេឃខៀវ ​ Manchester City បាន​ឈ្នះ​ពាន​រង្វាន់​​​ជា​ច្រើន​ក្នុង​នោះ​​ពាន​ធំ​បំផុត​​ប្រចាំ​ទ្វីប​អឺរ៉ុប UEFA Champion league, ​លីគ​កំពូល​អង់គ្លេស Premier league និង​ FA Cup។

ពេល​រូប​គេ​ស្ថិត​នៅ​ក្លិប River Plate ក៏​បាន​ឈ្នះ​ពាន​រង្វាន់​ជា​ច្រើន​មាន​ដូច​ជា​ជើង​ឯក​លីគ​កំពូល​អាហ្សង់ទីន Argentina Primera ពាន​រង្វាន់ Copa Libertadores, Copa Argentina, Supercopa Argentina, Trofeo de Campeones និង​ពាន​រង្វាន់ Recopa Sudamericana។

ក្លិបមេឃខៀវ Manchester City ចំណាយត្រឹម១៥លានផោនប៉ុណ្ណោះក្នុងការចុះហត្ថលេខានាំយកខ្សែប្រយុទ្ធសញ្ជាតិអាហ្សង់ទីនរូបនេះមកកាន់កីឡដ្ឋាន Edtihad។ កូនស្សិសរបស់លោក Pep រូបនេះក៏ជាចំណែកមួយក្នុងការជួយឲ្យក្រុម Man City ឈ្នះពានរង្វាន់៣ក្នុង១រដូវកាល។ កីឡាករ Alvarez បង្ហាញខ្លួនឲ្យក្រុម Man City បាន ៣១ ប្រកួតដោយស៊ុតបញ្ចូលទីបាន៩គ្រាប់៕

អត្ថបទ៖ ផា រតនា

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម