កីឡា
លោក Dalmás ៖«ការជ្រើសរើស វឌ្ឍនាកា ចូលជម្រើសជាតិគឺលើសពីការលេងលើទីលាន»
លោក Félix Dalmás ប្រាប់ពីការជ្រើសរើសកីឡាករ ចាន់ វឌ្ឍនាកា ចូលក្រុមជម្រើសជាតិកម្ពុជាជាថ្មីគឺលើសពីតម្រូវការក្នុងការលេងលើទីលាន បន្ទាប់ពីកីឡាកររូបនេះបានរបួសសម្រាកព្យាបាលរយៈពេលជាងមួយឆ្នាំហើយ។

ក្នុងសន្និសីទសារព័ត៌មានត្រៀមការប្រកួតជាមួយបង់ក្លាដែស នៅព្រឹកថ្ងៃទី១៤ ខែមិថុនានេះ លោក Félix Dalmás បាននិយាយថា ៖«ការជ្រើសរើសរបស់ខ្ញុំកន្លងមកគឺមានត្រូវ មានខុសខ្លះដែរ ប៉ុន្តែអ្វីដែលខ្ញុំដាក់ឲ្យកីឡាករលេងគឺដើម្បីសម្រេចឲ្យត្រឹមត្រូវ។ ខ្ញុំបានមើល ចាន់ វឌ្ឍនាកា តាំងពីការលេង និងធ្វើការទំនាក់ទំនងជាមួយក្លិប ឃើញថា គាត់មានការរីកចម្រើនច្រើនគឺមិនមែនពាក់ព័ន្ធតែនឹងបច្ចេកទេសនៅលើទីលានទេ ប៉ុន្តែថែមទាំងស្មារតី និងកាយសម្បទា»។

លោកបានរៀបរាប់ថា ៖«សម្រាប់ការប្រមូលផ្តុំហ្វឹកហាត់កន្លងមក គាត់មានការរីកច្រើន ការយល់ដឹងពីបច្ចេកទេសក្នុងក្រុមបានល្អ។ ពាក់ព័ន្ធនឹងគុណភាពរបស់គាត់វិញ គឺគាត់ជាកីឡាករដែលមានគុណភាព។ ខ្ញុំចង់ឲ្យក្រុមជម្រើសជាតិជាក្រុមពោរពេញដោយកីឡាករដែលមានគុណភាព សមត្ថភាពដូច ចាន់ វឌ្ឍនាកា។ តួនាទីរបស់ វឌ្ឍនាកា មិនមែនត្រឹមតែលេងនៅលើទីលានប៉ុណ្ណោះទេ ខ្ញុំចង់ឲ្យគាត់ជួយចែករំលែក បង្រៀន និងផ្តល់បទពិសោធដល់កីឡាករក្មេងជាច្រើនទៀត។ ក្នុងនោះមាន កីឡាករ គួច សុកុម្ភៈ និង ធារី ចន្ថាប៊ីន ដែលមានបទពិសោធច្រើនក៏អាចចែករំលែកបទពិសោធដែរ។ ខ្ញុំគិតថា ជាកិត្តិយសដែល ចាន់ វឌ្ឍនាកា បានចូលរួមក្នុងក្រុមជម្រើសជាតិ»។

ចាន់ វឌ្ឍនាកា ត្រូវបានកោះហៅចូលជម្រើសជាតិកាលពីពីរសប្តាហ៍មុនដើម្បីប្រមូលផ្តុំហ្វឹកហាត់ត្រៀមប្រកួតមិត្តភាពអន្តរជាតិជាមួយ បង់ក្លាដែស វេលាម៉ោង៧យប់ ថ្ងៃព្រហស្បតិ៍ ទី១៥ ខែមិថុនា ឆ្នាំ២០២៣ នៅពហុកីឡដ្ឋានជាតិអូឡាំពិក៕

អត្ថបទ៖ វីរបុត្រ
រូបថត៖ FFC
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេចក្ដីជូនដំណឹង៣ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


