កីឡា
យប់មិញ Ronaldo ជាប់កំណត់ត្រាពិភពលោកថ្មីមួយទៀត
ប្រធានក្រុមបាល់ទាត់ជម្រើសជាតិព័រទុយហ្គាល់ Cristiano Ronaldo បានបង្កើតកំណត់ត្រាពិភពលោកហ្គីនណេស (Guinness World Record) ថ្មីមួយទៀតកាលពីយប់មិញ បន្ទាប់ពីបានបង្ហាញខ្លួនឲ្យក្រុមជម្រើសជាតិចំនួន២០០លើកនៅពេលប្រកួតជាមួយជម្រើសជាតិអ៉ីស្លង់។

ការបង្ហាញខ្លួនលើកទី២០០ឲ្យក្រុមបាល់ទាត់ជម្រើសជាតិព័រទុយហ្គាល់ ដូច្នេះ Ronaldo បានក្លាយជាកីឡាករបាល់ទាត់ទី១ក្នុងប្រវត្តិសាស្ត្រលើលោកដែលបានបង្ហាញខ្លូនលើទីលានឲ្យជម្រើសជាតិច្រើនជាងគេបំផុត និងត្រូវបានស្ថាប័នកំណត់ត្រាពិភពលោកផ្តល់លិខិតបញ្ជាក់កំណត់ត្រាថ្មីមួយទៀត។ រូបគេក៏ជាកីឡាករបាល់ទាត់ដែលរកបានគ្រាប់ឲ្យជម្រើសជាតិបានច្រើនជាងគេបំផុតដែរ។
ស្ថិតក្នុងវ័យ៣៨ឆ្នាំ Ronaldo បានស៊ុតគ្រាប់បាល់ជ័យជម្នះនៅនាទី៨៩ឲ្យព័រទុយហ្គាល់ឈ្នះជម្រើសជាតិអ៉ីស្លង់ដោយលទ្ធផល ០-១ ដើម្បីឈរលើកំពូលតារាងពូល J ដោយប្រកួត៤លើក ឈ្នះទាំង៤លើក មាន១២ពិន្ទុ ក្នុងយុទ្ធនាការជម្រុះជើងឯកអឺរ៉ុប Euro 2024។
រហូតដល់ពេលនេះ Ronaldo បានបង្ហាញខ្លួនឲ្យក្រុមបាល់ទាត់ជម្រើសជាតិព័រទុយហ្គាល់រយៈពេល២០ឆ្នាំដោយរកបាន១២៣គ្រាប់ គិតចាប់តាំងពីបង្ហាញខ្លួនលើឆាកអន្តរជាតិលើកដំបូងកាលពីឆ្នាំ២០០៣។ រូបគេនៅតែបង្ហាញខ្លួនឲ្យជម្រើសជាតិព័រទុយហ្គាល់យ៉ាងទៀងទាត់ បើទោះជាបានចាកចេញពីអឺរ៉ុប ទៅកាន់លីគអារ៉ាប៊ីសាអូឌីត ក្រោយពេលជើងឯកពិភពលោកឆ្នាំ២០២២។
បើនិយាយពីក្លិបអាជីពវិញ ម្ចាស់ពានរង្វាន់ Ballon d’Or ៥សម័យកាលរូបនេះបានចាប់ផ្តើមពី Sporting Lisbon នៅប្រទេសកំណើត និងបានទៅអង់គ្លេស Manchester United, អេស្ប៉ាញ Real Madrid និងអ៊ីតាលី Juventus មុនពេលទៅ Al Nassr៕
ខាងក្រោមជាកីឡាករ១០រូបដែលបង្ហាញខ្លួនឲ្យជម្រើសជាតិច្រើនជាងគេបំផុត៖

អត្ថបទ៖ វីរបុត្រ
-
ព័ត៌មានអន្ដរជាតិ១៨ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
សេចក្ដីជូនដំណឹង២ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


