កីឡា
ព្រះខ័នរាជស្វាយរៀងកម្តៅសាច់ដុំនៅថៃប៉ះក្លិបលីគទី១ និងលីគទី២
ក្លិបបាល់ទាត់ព្រះខ័នរាជស្វាយរៀងនឹងធ្វើដំណើរទៅកម្តៅសាច់ដុំពីរប្រកួតនៅប្រទេសថៃដើម្បីត្រៀមខ្លួនឲ្យបានល្អប្រសើរសម្រាប់ខេមបូឌានព្រីមៀរលីគរដូវកាលថ្មី ២០២៣-២៤ ដែលនឹងចាប់ផ្តើមនៅខែសីហា។

លោក Pep Muñoz គ្រូបង្គោលថ្មីរបស់ព្រះខ័នរាជស្វាយរៀងបានឲ្យដឹងថា តាមការគ្រោងទុកកូនក្រុមរបស់លោកនឹងធ្វើការប្រកួតមិត្តភាពអន្តរជាតិពីរប្រកួតគឺជាមួយក្លិបមួយមកពីលីគកំពូលរបស់ប្រទេសថៃ និងក្លិបមួយទៀតមកពីលីគលំដាប់ទី២របស់ថៃ។ ការប្រកួតមិត្តភាពអន្តរជាតិនេះផ្តោតសំខាន់លើការអភិវឌ្ឍស្មារតីក្រុម និងការត្រៀមខ្លួនចុងក្រោយសម្រាប់រដូវកាលថ្មី។
លោក Pep Muñoz បាននិយាយថា ៖«មិត្តភាពកម្តៅសាច់ដុំខាងមុខនេះជាពេលវេលាមួយដែលក្រុមរបស់យើងត្រូវស្វែងចិត្តគ្នាឲ្យកាន់តែល្អប្រសើរ។ គោលបំណងនៃការប្រកួតមិត្តភាពនៅថៃគឺដើម្បីអភិវឌ្ឍស្មារតីក្រុម។ យើងនឹងចំណាយពេលវេលានៅជាមួយគ្នា និងមានការប្រកួតមិត្តភាព។ ជាសប្តាហ៍ដែលយើងពង្រឹងក្រុមមុនពេលរដូវកាលថ្មីចូលមកដល់។ នេះជាឱកាសល្អដែលក្រុមត្រូវបង្កើតគំនិតរួមគ្នា»។

«គោលដៅសំខាន់នៃការប្រកួតមិត្តភាពនៅប្រទេសថៃដែលជិតនឹងពេលរដូវកាលថ្មីចូលមកដល់គឺពេលវេលាត្រៀមខ្លួនឲ្យបានល្អទាំងបច្ចេកទេស និងស្មារតីក្រុម។ ការប្រកួតមិត្តភាពនៅថៃនឹងកាន់តែធ្វើឲ្យក្រុមល្អប្រសើរក្នុងការត្រៀមខ្លួន»។ លោកបានបញ្ជាក់។
បុរសញ្ជាតិអេស្ប៉ាញអាយុ៤៣ឆ្នាំ Pep Muñoz កាន់អាជ្ញាប័ណ្ណ UEFA Pro-License រីករាយនឹងអាជីពរបស់ខ្លួនដែលទើបតែចូលខ្លួនដឹកនាំព្រះខ័នរាជស្វាយរៀងបានប្រមាណ២ខែកន្លងមកទៅនេះ។

លោកបានឲ្យដឹងថា លោកសប្បាយចិត្តដែលឃើញកូនក្រុមចាប់បានយ៉ាងលឿននូវជំនាញ និងបច្ចេកទេសថ្មីៗដែលលោកបានផ្តល់ឲ្យ ដូច្នេះការជ្រើសរើសអាជីពមកកម្ពុជាពិតជាពេញចិត្ត។ ជាងនេះទៀតនោះ លោកក៏បានសិក្សាស្វែងយល់ពីរបៀបរស់នៅ និងវប្បធម៌ប្រពៃណីរបស់កម្ពុជាដែរ៕
អត្ថបទ៖ វីរបុត្រ
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេចក្ដីជូនដំណឹង៣ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


