កីឡា
រឿងអាចកាន់តែអាក្រក់ពេលលោក Somyot លាឈប់ពីប្រធានសមាគមបាល់ទាត់ថៃ
ករណីលោក Somyot Poompunmuang បានលាឈប់ពីតំណែងប្រធានក្រុមប្រឹក្សាប្រតិបត្តិនៃសមាគមកីឡាបាល់ទាត់ថៃ (FAT) កាលពីថ្ងៃសៅរ៍កន្លងទៅអាចកាន់តែអាក្រក់រហូតដល់ក្រុមប្រឹក្សាភិបាលសមាគមបាល់ទាត់ថៃបានស្នើឱ្យលោក Somyot បោះបង់ចោលការលាលែងពីតំណែង ដើម្បី “ជៀសវាងការដាក់ទណ្ឌកម្មណាមួយដោយសហព័ន្ធកីឡាបាល់ទាត់ពិភពលោក (FIFA)។
លោក Somyot ប្រធានកិច្ចប្រជុំនៅទីស្នាក់ការកណ្តាល FAT បានប្រកាសលាលែងពីតំណែងកាលពីថ្ងៃសៅរ៍ ជុំវិញការប្រកួតកីឡាស៊ីហ្គេម ឆ្នាំ២០២៣ ដែលក្រុម U22 របស់ប្រទេសនេះចាញ់ឥណ្ឌូណេស៊ី ៥-២ នៅវគ្គផ្តាច់ព្រ័ត្រ ដែលពេលនោះបណ្តាលឲ្យកើតមានជម្លោះ និងប៉ះទង្គិចគ្នារវាងប្រទេសទាំងពីរ។

កាលពីថ្ងៃសុក្រ ប្រធានកីឡាអូឡាំពិកថៃ លោកឧត្តមសេនីយ៍ Prawit Wongsuwon បាននិយាយថា Somyot គួរតែទទួលខុសត្រូវចំពោះបរាជ័យរបស់ក្រុម U22 ក្នុងការប្រកួតវគ្គផ្តាច់ព្រ័ត្រដែលមិនបានឈ្នះមេដាយមាស និងបណ្តាលឲ្យមានជម្លោះ។
លោក Somyot បាននិយាយកាលពីថ្ងៃសៅរ៍ថា លោកឧបនាយករដ្ឋមន្ត្រីថៃ Prawit បានបញ្ជាឱ្យលោកឈប់ពីតួនាទីជាប្រធាន និងបន្ថែមថា លោកនឹងជូនដំណឹងដល់សហព័ន្ធកីឡាបាល់ទាត់អាស៊ាន (AFF) សហព័ន្ធបាល់ទាត់អាស៊ី (AFC) និងស្ថាប័នគ្រប់គ្រងអន្តរជាតិ FIFA។

ទោះបីជាយ៉ាងណា ការលាលែងពីតំណែងរបស់លោកមិនទាន់ត្រូវបានទទួលយកដោយអាជ្ញាធរកីឡាថៃ លោកបណ្ឌិត Gongsak Yodmanee នៅឡើយទេ។
មុនពេលកិច្ចប្រជុំកាលពីថ្ងៃច័ន្ទ លោក Somyot បាននិយាយទៅកាន់លោក Prawit ថា៖ «ខ្ញុំគោរពលោក Prawit ។ លោកឧត្តមសេនីយ Prawit គួរតែនិយាយជាមួយខ្ញុំ ជាជាងការស្តីបន្ទោសខ្ញុំនៅក្នុងកិច្ចប្រជុំ។សមាជិក FIFA ដែលខ្ញុំបាននិយាយជាមួយរហូតមកដល់ពេលនេះ សុទ្ធតែនិយាយថា នេះគឺជាការជ្រៀតជ្រែក»។
ប្រការនេះមានន័យថា ការបញ្ជាឲ្យ លោក Somyot លាឈប់ និងទទួលខុសត្រូវពីលោកឧបនាយករដ្ឋមន្ត្រីថៃ Prawit គឺជាបញ្ហាជ្រៀតជ្រែកពីថ្នាក់ដឹកនាំនយោបាយជាន់ខ្ពស់ ដូច្នេះអាចជាបញ្ហាធ្វើឲ្យ FIFA ពិចារណាលើរឿង។

លោក Amnuay Nimmano សមាជិកជាន់ខ្ពស់នៃក្រុមប្រឹក្សាប្រតិបត្តិ FAT បាននិយាយកាលពីថ្ងៃច័ន្ទថា ៖«យើងបានស្នើសុំជាឯកច្ឆន្ទ ឧត្តមសេនីយ៍ Somyot កុំឱ្យលាលែងពីតំណែង ពីព្រោះវាអាចធ្វើឲ្យប្រទេសនេះត្រូវបានហាមឃាត់ ហើយយើងអាចបាត់បង់សិទ្ធិធ្វើជាម្ចាស់ផ្ទះនៃកិច្ចប្រជុំសមាជរបស់ FIFA នៅឆ្នាំក្រោយ»៕
ប្រែសម្រួល៖ មន្នីរ័ត្ន
ប្រភព៖ bangkongpost.com
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេចក្ដីជូនដំណឹង៣ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
អត្ថាធិប្បាយ១ សប្តាហ៍ agoសេចក្ដីអធិប្បាយលើសុភាសិតខ្មែរ៖«អណ្តាតជាអាទិ៍កន្លង បានសុខទុក្ខផងពីព្រោះអណ្តាត»
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoលោក ត្រាំ ទ្រាំលែងបាន ជះសម្តីធ្ងន់ៗ ដាក់លោក ណេតាន់យ៉ាហ៊ូ ដែលបំផ្លាញផ្លូវទៅរកសន្តិភាព


