កីឡា
កីឡាករកូរ៉េខាងត្បូង ៣រូប កំពុងលេចធ្លោខ្លាំងនៅក្លិបអឺរ៉ុបធំៗ
នាប៉ុន្មានឆ្នាំចុងក្រោយនេះ កីឡាករអាស៊ីជាច្រើនរូប ជាពិសេសកូរ៉េខាងត្បូង និងជប៉ុន បានប្រឡូកក្នុងលីគកំពូលនៅអឺរ៉ុប។ ក្នុងនោះ គេសង្កេតឃើញ កីឡាករសញ្ជាតិកូរ៉េខាងត្បូង ៣រូប ដែលកំពុងលេចធ្លោខ្លាំង រហូតក្លិបធំៗ ដណ្ដើមគ្នាយក៖
១. Son Heung-Min

Son Heung-Min ជាខ្សែប្រយុទ្ធរបស់ក្លិបមាន់ខ្នាយមាស Tottenham Hotspur។ ចាប់តាំងពីផ្លាស់ទៅទឹកដីប្រទេសអង់គ្លេសកាលពីឆ្នាំ ២០១៥ កីឡាករវ័យ ៣០ឆ្នាំរូបនេះ បង្ហាញខ្លួនបាន ២៦៨ ប្រកួត និងស៊ុតបញ្ចូលទីបាន ១០៣ គ្រាប់។ អ្វីដែលគួរឲ្យកត់សម្គាល់ Son ក៏ជាម្ចាស់ស្បែកជើងមាសនៅក្របខណ្ឌ Premier League កាលពីរដូវកាល ២០២១-២២ ផងដែរ។
២. Kim Min-jae

Kim Min-jae ជាតួអង្គដ៏សំខាន់មួយដែលជួយឲ្យក្លិប Napoli ឈ្នះពានរង្វាន់លីគកំពូលអ៊ីតាលី កាលពីរដូវកាលមុន។ ខ្សែការពារកណ្ដាល វ័យ ២៦ឆ្នាំ រូបនេះ ត្រូវបានក្លិបធំៗជាច្រើនចាប់អារម្មណ៍ចង់ចូលចែចូវ ប៉ុន្តែរូបគេទំនងជាផ្លាស់ទៅ Bayern Munich ក្រោយក្លិបយក្សអាល្លឺម៉ង់មួយនេះ គ្រោងចំណាយប្រហែល ៥០លានអ៊ឺរ៉ូ ឲ្យ Napoli។
៣. Lee Kang-in

Lee Kang-in បានក្លាយជាកីឡាករកូរ៉េខាងត្បូងទី១ ដែលបានផ្ទេរទៅកាន់ក្លិបអ្នកមានបារាំង Paris Saint-Germain (ក្នុងតម្លៃ ២២លានអ៊ឺរ៉ូ ជាមួយកិច្ចសន្យារយៈពេល ៥ ឆ្នាំ)។ មុនទៅកាន់លីគកំពូលបារាំង ខ្សែបម្រើប្រយុទ្ធ វ័យ ២២ឆ្នាំរូបនេះ បានចំណាយពេល ២ ឆ្នាំជាមួយក្លិបអេស្ប៉ាញ Real Mallorca ដោយបង្ហាញខ្លូន ៦៦ ប្រកួត ស៊ុតបញ្ចូលទី ៧ គ្រាប់៕
អត្ថបទ៖ ផា រតនា
-
ព័ត៌មានអន្ដរជាតិ៨ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច២ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ៧ ថ្ងៃ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
កីឡា៣ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៥ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoពូទីន ចំណាយជាង ២៦ពាន់លានដុល្លារ ស្វែងរកវិធីពន្យារជីវិត


