កីឡា
តើ សៀង ចន្ធា ទទួលបាន៦ម៉ឺនដុល្លារ១ឆ្នាំនៅកាតារដូចអ្នកខ្លះបង្ហោះទេ?
ការផ្ទេរក្នុងលក្ខខណ្ឌខ្ចីជើងរបស់កីឡាករកម្ពុជា សៀង ចន្ធា ពីក្លិបបឹងកេតទៅក្លិប Al Shahaniya SC បានធ្វើឲ្យមានការចាប់អារម្មណ៍យ៉ាងខ្លាំងពីអ្នកគាំទ្របាល់ទាត់កម្ពុជា និងបានក្លាយជាកីឡាករបាល់ទាត់កម្ពុជាទី១បានប្រកបអាជីពបាល់ទាត់នៅលីគទី២របស់ប្រទេសកាតារ។

ក្រៅពីការចាប់អារម្មណ៍លើឱកាសលេងនៅលីគទី២របស់ប្រទេសកាតារ អ្នកគាំទ្រមួយចំនួនក៏ចាប់អារម្មណ៍លើតម្លៃផ្ទេរ និងតម្លៃខ្លួនដែលកីឡាករកម្ពុជារូបនេះទទួលបានដែរ ពីព្រោះមិនថានៅតំបន់អាស៊ាន អាស៊ី ឬពិភពលោកតម្លៃនៃការផ្ទេរ និងតម្លៃខ្លួនជាចំណុចដែលមហាជនចាប់អារម្មណ៍ខ្លាំង។
នៅព្រឹកថ្ងៃពុធ ទី២៦ ខែកក្កដានេះ មានផេកខ្លះបានបង្ហោះថា សៀង ចន្ធា ទទួលបានតម្លៃខ្លួនសរុប៦ម៉ឺនដុល្លារអាមេរិកសម្រាប់ការលេងឲ្យក្លិប Shahaniya SC ក្នុងមួយរដូវកាល។
ជុំវិញតម្លៃខ្លួននេះ លោក បែ មករា អ្នកចាត់ការទូទៅរបស់ក្លិបបឹងកេតបានប្រាប់«កម្ពុជាថ្មី»ថា លោកមិនដឹងគេទទួលបានទិន្នន័យមកពីណាទេដែលលើកឡើងពី សៀង ចន្ធា ទទួលបាន៦ម៉ឺនដុល្លារក្នុងមួយឆ្នាំនោះ។
លោកបាននិយាយខ្លីថា ៖«ដូចជាមិនអីចឹងទេ ខ្ញុំអត់ដឹងថា គេយកទិន្នន័យមកពីណាទេ តែអ្វីដែលខ្ញុំអាចបញ្ជាក់គឺដូចជាមិនអីចឹងទេ។ កិច្ចសន្យាមានលក្ខខណ្ឌលំអិតច្រើនទៀត ពេលខ្លះយើងមិនអាចនិយាយបានទេ»។
សៀង ចន្ធា បានត្រួសត្រាយផ្លូវសម្រាប់ខ្លួនឯងក្នុងការបោះជំហានទៅក្លិបអាជីពធំនៅអាស៊ី និងអឺរ៉ុប ហើយក៏ជាការបើកផ្លូវឲ្យបណ្តាប្រទេសផ្សេងៗបានស្គាល់វិស័យបាល់ទាត់កម្ពុជា៕

អត្ថបទ៖ វីរបុត្រ
-
ព័ត៌មានអន្ដរជាតិ១៦ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
សេចក្ដីជូនដំណឹង២ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


