កីឡា
កីឡាករវ័យក្មេង៥រូបក្នុងប្រវត្តិសាស្ត្របានឈ្នះពាន Ballon d’Or
ពានរង្វាន់ Ballon d’Or ត្រូវបង្កើតបានឡើង ដោយទស្សនាវដ្តីព័ត៌មានបារាំង France Football តាំងពីឆ្នាំ ១៩៥៦។ នៅចន្លោះឆ្នាំ ២០១០ ដល់ ២០១៥ បានចុះកិច្ចព្រមព្រៀងជាមួយសហព័ន្ធកីឡាបាល់ទាត់ពិភពលោក (FIFA) ហើយពានរង្វាន់នេះត្រូវបានរួមបញ្ចូលគ្នាជាបណ្តោះអាសន្នជាមួយ FIFA World Player of the Year និងត្រូវបានគេស្គាល់ថាជា FIFA Ballon d’Or ។
កីឡាករម្នាក់ៗដែលឈ្នះពានរង្វាន់នេះជាសមិទ្ធផល និងមហាកិត្តិយសបំផុតសម្រាប់បាល់ទាត់របស់ខ្លួន។ ទោះបីជាយ៉ាងណាមិនមានកីឡាករច្រើនទេដែលឈ្នះពានរង្វាន់នេះ ប៉ុន្តែក៏មានកីឡាករបាល់ទាត់ខ្លះបានឈ្នះទាំងនៅវ័យក្មេង។ ខាងក្រោមជាកីឡាករវ័យក្មេង៥រូបបានឈ្នះពានរង្វាន់ Ballon d’Or។
កីឡាករ Ronaldo Nazario

ខ្សែប្រយុទ្ធ Ronaldo Nazario ជាកីឡាករបាល់ទាត់ក្មេងបំផុតក្នុងប្រវិត្តសាស្រ្តដែលឈ្នះពានរង្វាន់ Ballon d’Or កាលពីឆ្នាំ ១៩៩៧ ដោយមានអាយុត្រឹមតែ ២១ឆ្នាំ ៣ខែ និង៥ថ្ងៃប៉ុណ្ណោះ។ នៅរដូវកាល ១៩៩៦-១៩៩៧ តារាឆ្នើមសញ្ជាតិប្រេស៊ីលរូបនេះលេងនៅក្លិប FC Barcelona ដោយស៊ុតបញ្ចូលទីបាន ៤៧ គ្រាប់ក្នុងការបង្ហាញខ្លួន ៤៩ ដែលឲ្យក្លិបឈ្នះជើងឯក Copa del Rey មុនពេលផ្លាស់ទៅក្លិប Inter Milan ក្នុងប្រទេសអ៊ីតាលី ។
កីឡាករ Michael Owen

កីឡាករ Michael Owen ឈ្នះពានរង្វាន់ Ballon d’Or ត្រឹមវ័យ ២២ ឆ្នាំ និង៤ថ្ងៃ ហើយរូបគេក៏ជាកីឡាកររបស់ក្លិប Liverpool ដំបូងបង្អស់ដែលឈ្នះពានរង្វាន់នេះ។ ខ្សែប្រយុទ្ធជម្រើសជាតិអង់គ្លេសរូបនេះស៊ុតបញ្ចូលទី២៤ គ្រាប់ជួយ Liverpool ឈ្នះពានរង្វាន់ FA Cup និង League Cup ក្នុងរដូវកាល ២០០០-២០០១។
កីឡាករ Lionel Messi

តារាឆ្នើម Lionel Messi បានឈ្នះពានរង្វាន់ Ballon d’Or ត្រឹមវ័យ ២២ឆ្នាំ ៥ខែ និង៧ថ្ងៃ។ រូបគេបានបង្ហាញទម្រង់លេងយ៉ាងលេចធ្លោ បន្ទាប់ពីជួយឲ្យក្លិប Barcelona ឈ្នះពាន Champions League, Spanish Champion និង Copa del Rey។ រូបគេជាអ្នកស៊ុតបញ្ចូលទីច្រើនជាងគេនៅ Champions League នៅពីរដូវកាល ២០០៨-២០០៩ ដោយរកបាន ៩គ្រាប់។
កីឡាករ George Best

កីឡាករ George Best បានឈ្នះពានរង្វាន់ Ballon d’Or ក្នុងឆ្នាំ ១៩៦៨ ក្នុងវ័យ ២២ ឆ្នាំ ៧ខែនិង ២ថ្ងៃ។ រូបគាត់ជាសមាជិកមួយរូបដែលជួយឲ្យក្លិបបិសាចក្រហម Manchester United ឈ្នះពានរង្វាន់ UEFA Champion League ក្នុងអំឡុងឆ្នាំ ១៩៦៧-១៩៦៨។
កីឡាករ Oleg Blokhin

ខ្សែប្រយុទ្ធ Oleg Blokhin បានឈ្នះពានរង្វាន់ Ballon d’Or ក្នុងឆ្នាំ ១៩៧៥ ក្នុងវ័យ ២៣ ឆ្នាំ១ខែ និង២៥ថ្ងៃ សម្រាប់រដូវកាល ១៩៧៤-១៩៧៥។ រូបគេក៏ជាសមាជិកដែលជួយឲ្យក្លិប Dynamo Kyiv ឈ្នះពានរង្វាន់ ៣ក្នុងមួយរដូវកាលរួមមាន Soviet Champion, Europapokal Der Pokalsiegers Sieger, UEFA Super Cup៕
អត្ថបទ៖ ផា រតនា
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេចក្ដីជូនដំណឹង៣ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


