កីឡា
គ្រូព្រះខ័នរាជស្វាយរៀងសរសើរណាហ្គាវើលដ៍ចំណុចនេះ មុនប៉ះគ្នាថ្ងៃអាទិត្យ
ក្លិបបាល់ទាត់ព្រះខ័នរាជស្វាយរៀងនឹងបើកទ្វារកីឡដ្ឋានខេត្តស្វាយរៀងទទួលក្រុមណាហ្គាវើលដ៍ វេលាម៉ោង៦ល្ងាច ថ្ងៃអាទិត្យ ទី២០ ខែសីហា ក្នុងសប្តាហ៍ទី៣នៃខេមបូឌានព្រីមៀរលីគ រដូវកាល២០២៣-២៣។
ឆ្លងកាត់២ប្រកួតក្នុងការប្រកួតខេមបូឌានព្រីមៀរលីគ ព្រះខ័នរាជស្វាយរៀងទទួលបានជ័យជម្នះទាំងពីរលើកគឺឈ្នះក្រសួងការពារជាតិដោយលទ្ធផល ០-២ នៅក្រៅដីសម្រាប់សប្តាហ៍ទី១ និងឈ្នះភ្នំពេញក្រោន ដោយលទ្ធផល ២-១ នៅផ្ទះរបស់ខ្លួនក្នុងសប្តាហ៍ទី២។

ចំពោះណាហ្គាវើលដ៍ ទទួលបានជ័យជម្នះនៅសប្តាហ៍ទី១ និងចាញ់សប្តាហ៍ទី២ ក្នុងនោះបានឈ្នះដោយលទ្ធផល ៤-៥ លើម្ចាស់ផ្ទះខេត្តព្រៃវែង ប៉ុន្តែចាញ់ក្នុងផ្ទះរបស់ខ្លួនដោយលទ្ធផល ១-៤ ក្រោមថ្វីជើងរបស់ក្រុមភ្ញៀវវិសាខា។ ២ប្រកួតដំបូង ណាហ្គាវើលដ៍របូតគ្រាប់៨គ្រាប់។
សម្រាប់ជំនួបថ្ងៃអាទិត្យនេះគឺជាការប្រកួតក្នុងដីលើកទី២របស់ព្រះខ័នរាជស្វាយរៀង និងជាការប្រកួតក្រៅដីលើកទី២របស់ណាហ្គាវើលដ៍។ ជុំវិញការប្រកួតលោក Pep Muñoz គ្រូបង្វឹកព្រះខ័នរាជស្វាយរៀងបាននិយាយថា ក្រុមរបស់លោកបានត្រៀមខ្លួនពោរពេញដោយទំនុកចិត្តសម្រាប់ការជួបណាហ្គាវើលដ៍ដែលជាក្រុមលេងទម្រង់ការពារ និងវាយបកដ៏គ្រោះថ្នាក់។

លោកបានប្រាប់សារព័ត៌មាន«កម្ពុជាថ្មី»ថា ៖«យើងបានត្រៀមខ្លួនសម្រាប់ការប្រកួតជាមួយណាហ្គាវើលដ៍ ប្រកបដោយទំនុកចិត្តពីជ័យជម្នះដែលយើងទទួលបាន២លើកកន្លងមក។ យើងខ្ញុំពិតជាដឹងពីភាពខ្លាំងរបស់ណាហ្គាវើលដ៍»។
«គ្មានអ្វីត្រូវលាក់បាំងទេ! ណាហ្គាវើលដ៍ជាក្រុមត្រៀមខ្លួនបានយ៉ាងល្អ ជាក្រុមមានការប្រកួតប្រជែងខ្ពស់ ជាពិសេសកីឡាករល្អៗដែលពូកែលេងទម្រង់វាយបក។ យុទ្ធសាស្ត្រទាំងនេះជាអ្វីដែលណាហ្គាវើលដ៍តែងតែទទួលបានលទ្ធផលល្អ»។ លោក Pep បានលើកឡើង។
លោកបានបន្ថែមថា ៖«យើងត្រូវតែលេងឲ្យបានល្អនៅថ្ងៃអាទិត្យនេះដើម្បីទទួលបានជ័យជម្នះសម្រាប់ការប្រកួតនេះ»។
ជួបគ្នា១៣លើកគិតចាប់តាំងពីឆ្នាំ២០១៧មក ព្រះខ័នរាជស្វាយរៀងឈ្នះ៧លើក ណាហ្គាវើលដ៍ឈ្នះ៣លើក និងស្មើ៣ លើក៕


អត្ថបទ៖ វីរបុត្រ
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេចក្ដីជូនដំណឹង៣ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


