កីឡា
កីឡាក៏ស្ថិតក្នុងអាទិភាពមួយនៃការអភិវឌ្ឍធនធនមនុស្សរបស់រាជរដ្ឋាភិបាលថ្មី
រាជរដ្ឋាភិបាលថ្មីស្ថិតក្រោមការដឹកនាំរបស់ឯកឧត្តម កិត្តិទេសាភិបាលបណ្ឌិត ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីព្រះរាជាណាចក្រកម្ពុជាបានដាក់ចេញយុទ្ធសាស្ត្របញ្ចកោណ-ដំណាក់កាលទី១ដើម្បីដឹកនាំមាគ៌ាកម្ពុជាក្នុងរយៈពេល៥ឆ្នាំខាងមុខ។

សុន្ទរកថារបស់ឯកឧត្តម កិត្តិទេសាភិបាលបណ្ឌិត ហ៊ុន ម៉ាណែត ក្នុងអង្គប្រជុំលើកដំបូងនៃគណៈរដ្ឋមន្ត្រី នីតិកាលទី៧នៃរដ្ឋសភា នាព្រឹកថ្ងៃទី២៤ ខឬសីហា ឆ្នាំ២០២៣ បានបង្ហាញយុទ្ធសាស្ត្របញ្ចកោណ-ដំណាក់កាលទី១មាន៥ដូចខាងក្រោម៖
- បញ្ចកោណ ទី១ ការអភិវឌ្ឍមូលធនមនុស្ស
- បញ្ចកោណ ទី២ ការធ្វើពិពិធកម្មសេដ្ឋកិច្ច និងការបង្កើនភាពប្រកួតប្រជែង
- បញ្ចកោណ ទី៣ ការអភិវឌ្ឍវិស័យឯកជន និងការងារ
- បញ្ចកោណ ទី៤ ការអភិវឌ្ឍប្រកបដោយភាពធន់ ចីរភាព និងបរិយាប័ន្ន
- បញ្ចកោណ ទី៥ ការអភិវឌ្ឍ សេដ្ឋកិច្ច និងសង្គមឌីជីថល

សម្រាប់ យុទ្ធសាស្ត្របញ្ចកោណទី១ ត្រូវបានកំណត់អាទិភាពលើកិច្ចការស្នួលចំនួន៥ដើម្បីអភិវឌ្ឍធនធានមនុស្ស។ ក្នុងចំណោមកិច្ចការអាទិភាពទាំង៥គឺទី១ ការពង្រឹងគុណភាព វិស័យអប់រំ កីឡា វិទ្យាសាស្ត្រ និងបច្ចេកវិទ្យាដែលមានគោលដៅយុទ្ធសាស្ត្រផ្តោតលើ ការបង្កើតបរិយាកាសល្អ សម្រាប់ការអប់រំ និងការបណ្តុះបណ្តុះបណ្តាល ប្រកបដោយគុណភាព និងជំនាញខ្ពស់ តាមរយៈការពង្រឹងអភិបាលកិច្ចនៃការគ្រប់គ្រងនៅតាមគ្រឹះស្ថានសិក្សា ការពង្រឹងគុណភាពនៃការបណ្តុះបណ្តាលគ្រប់កម្រិត ការបង្កើនគុណភាព និងការចូលរៀនមុខវិជ្ជា វិទ្យាសាស្ត្រ បច្ចេកទេស វិស្វកម្ម សិល្បៈ និងគណិតវិទ្យា (STEAM) និងការពង្រឹងការអប់រំកាយ និងកីឡា។

អាទិភាពក្នុងការបណ្តុះបណ្តាលធនធានមនុស្សលើវិស័យអប់រំកាយ និងកីឡារបស់រាជរដ្ឋាភិបាលអាណត្តិថ្មី ស្របពេលកម្ពុជាបានទទួលសិទ្ធិរៀបចំការប្រកួតកីឡាយុវជនអាស៊ី នៅឆ្នាំ២០២៩ដែលនឹងមានប្រទេសទូទាំងអាស៊ីជាង៤០មកចូលរួមប្រកួតនៅប្រទេសកម្ពុជា។

វិស័យកីឡាជាផ្នែកមួយដ៏សំខាន់ក្នុងការផ្សព្វផ្សាយសក្តានុពលរបស់កម្ពុជាទៅលើឆាកអន្តរជាតិ។ ជាក់ស្តែងកម្ពុជាបានរៀបចំព្រឹត្តិការណ៍កីឡាស៊ីហ្គេម លើកទី៣២ ឆ្នាំ២០២៣ពោរពេញដោយជោគជ័យលើសពីការរំពឹងទុក និងត្រូវបានពិភពលោកស្គាល់កម្ពុជាយ៉ាងទូលំទូលាយ៕
អត្ថបទ៖ វីរបុត្រ
-
ព័ត៌មានអន្ដរជាតិ៩ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច២ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
កីឡា៣ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៥ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoលោក ត្រាំ ទ្រាំលែងបាន ជះសម្តីធ្ងន់ៗ ដាក់លោក ណេតាន់យ៉ាហ៊ូ ដែលបំផ្លាញផ្លូវទៅរកសន្តិភាព


