កីឡា
ក្រុម Al Shahaniya របស់ សៀង ចន្ធា កំពុងឈរលេខ១ពូល A ពាន Qatar FA Cup
ក្រុមបាល់ទាត់ Al Shahaniya ដែលជាទ្រនំថ្មីរបស់កីឡាករបាល់ទាត់កម្ពុជា សៀង ចន្ធា កំពុងឈរលេខ១ក្នុងពូលនៃពានរង្វាន់ Qatar FA Cup បន្ទាប់ពីការប្រកួតបើកឆាកសន្សំពិន្ទុ កាលពីថ្ងៃអាទិត្យ ទី៣ ខែកញ្ញា ឆ្នាំ២០២៣ ទទួលបានជ័យជម្នះលើក្រុម Muaither ដោយលទ្ធផល ៧-០។

សម្រាប់ការប្រកួតសន្សំពិន្ទុលើកទី១កាលពីថ្ងៃទី៣ ខែកញ្ញា ឆ្នាំ២០២៣ ក្រុម Al Shahaniya ដែលមកពីលីគកាតារលំដាប់ទី២បានយកឈ្នះលើក្រុមមកពីលីគកំពូលកាតារ Mesaimeer ដោយលទ្ធផល ៧-០។ ក្នុងចំណោមគ្រាប់ទាំង៧គ្រាប់នេះកីឡាករកម្ពុជា សៀង ចន្ធា រកបាន១គ្រាប់ បន្ទាប់ពីដូរចូលក្នុងវគ្គទី២។
សៀង ចន្ធា ជាកីឡាករកម្ពុជាទី១ទៅលេងនៅលីគទី២របស់ប្រទេសកាតារ និងក្លាយជាកីឡាករកម្ពុជាដំបូងគេបង្អស់រកបានគ្រាប់បាល់នៅប្រទេសកាតារ។
នៅពូលជាមួយគ្នានេះ ក្រុម Mesaimeer បានយកឈ្នះលើក្រុម Al Wakra ដោយលទ្ធផល ៤-១ ដូច្នេះក្រុម Al Shahaniya មាន៣ពិន្ទុ កំពុងឈរលើកំពូលតារាងពូល A។

ជាមួយគ្នានេះនៅពូល B ក្រុម Al Kharaityat ស្ថិតនៅលេខ១ និង Qatar SC ស្ថិតនៅលេខ២ដោយមាន៣ពិន្ទុស្មើគ្នា ខណៈក្រុម Al Waab លេខ៣ និងក្រុម Al Arabi ស្ថិតនៅលេខ៤។

ពានរង្ចាន់ Qatar FA Cup ឆ្នាំ២០២៣-២៤នេះមានក្រុមចំនួន២០ដែលមកពីលីគបាល់ទាត់កំពូល និងលីគលំដាប់ទី២របស់ប្រទេសកត្តារចូលរួមប្រកួត។ ការប្រកួតត្រូវបានបែងចែកជា៥ពូល ហើយក្នុងមួយពូលមាន៤ក្រុមដូចគ្នា។
- ពូល A៖ Al Shahaniya, Mesaimeer, Al Wakra និង Muaither
- ពូល B៖ Al Waab, Al Kharaitiyat, Al Arabi និង Qatar SC
- ពូល C៖ Al Sailiya, Lusail, Al Gharrafa និង Al Sadd
- ពូល D៖ Al Khor, Al Shamal, Umm Salal និង Al Rayyan
- ពូល E៖ Al Bidda, Al Duhail, Al Markhiya និង Al Ahli.
ជាទូទៅ ពានរង្វាន់នេះកំណត់ឲ្យក្រុមលំដាប់ទាបទាំង៨នៅលីគកំពូលកាតារ Qatar Stars League បូករួមជាមួយក្រុមទាំង៨នៅលីគលំដាប់ទី២ Qatari Second Division សរុបចំនួន១៦ក្រុមត្រូវប្រជែងគ្នាជារៀងរាល់ឆ្នាំ ប៉ុន្តែសម្រាប់ឆ្នាំ២០២៣-២៤មានក្រុមចំនួន២០ចូលរួមប្រកួត។
ពានរង្វាន់នេះបានរៀបចំជាលើកដំបូងកាលពីឆ្នាំ២០២១ ដោយ ដោយក្រុម Al Sailiya បានក្លាយជាជើងឯក និងលើកទី២ឆ្នាំ២០២២ ដោយក្រុម Al-Arabi បានក្លាយជាជើងឯក ហើយឆ្នាំ២០២៣នេះគឺជាព្រឹត្តិការណ៍ប្រកួតលើកទី៣៕
អត្ថបទ៖ វីរបុត្រ
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេចក្ដីជូនដំណឹង៣ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


