កីឡា
UEFA ពន្យារការប្រកួតបាល់ទាត់ទាំងអស់នៅអ៊ីស្រាអែល ដោយសារសង្គ្រាមកំពុងបន្ត
សហភាពសហព័ន្ធបាល់ទាត់អឺរ៉ុប (UEFA) បានពន្យារពេលការប្រកួតកីឡាបាល់ទាត់ទាំងអស់ដែលគ្រោងទុកក្នុងប្រទេសអ៉ីស្រាអែល ក្នុងរយៈពេលពីរសប្តាហ៍ខាងមុខ ដោយសារជម្លោះកំពុងបន្តនៅក្នុងប្រទេស។

UEFA បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា ៖«ដោយគិតពីស្ថានភាពសន្តិសុខបច្ចុប្បន្នក្នុងប្រទេសអ៉ីស្រាអែល UEFA បានសម្រេចពន្យារពេលការប្រកួតទាំងអស់ដែលបានគ្រោងទុកក្នុងប្រទេសរយៈពេលពីរបីសប្តាហ៍ខាងមុខ។ កាលបរិច្ឆេទថ្មីនឹងបញ្ជាក់នៅពេលសមស្រប»។
ការប្រកួតដែលរងផលប៉ះពាល់រួមមានការប្រកួតជម្រុះ Euro 2024 នៅថ្ងៃព្រហស្បតិ៍ រវាងអ៉ីស្រាអែល និងស្វីស ក៏ដូចជាការប្រកួតជើងឯកយូរ៉ូអាយុក្រោម ២១ឆ្នាំរបស់អ៉ីស្រាអែលជាមួយអេស្តូនី និងអាល្លឺម៉ង់។
ការប្រកួតកម្រិតយុវជនដែលគ្រោងធ្វើឡើងចាប់ពីថ្ងៃទី១០ ដល់ថ្ងៃទី១៧ ខែតុលា ដែលមានការប្រកួតរបស់យុវជនអាយុក្រោម ១៧ឆ្នាំ មកពីប្រទេសអ៉ីស្រាអែល បែលហ្ស៊ិក ហ្គីប្រាលតា និងវែលស៍ ក៏ត្រូវបានពន្យារពេលផងដែរ។

UEFA បានព្រមានថា ការប្រកួតជម្រុះ Euro 2024 មួយទៀតរវាងអ៉ីស្រាអែល និងកូសូវ៉ូ ដែលគ្រោងធ្វើនៅថ្ងៃទី១៥ ខែតុលា ក៏អាចត្រូវបានពន្យារពេល ដោយ UEFA បានព្រមានដោយបន្ថែមថា ពួកគេនឹងរង់ចាំពីរបីថ្ងៃទៀតដើម្បីសម្រេច។
ការប្រកាសពន្យារពេលធ្វើឡើង បន្ទាប់ពីការប្រយុទ្ធគ្នាក្នុងប្រទេសអ៉ីស្រាអែល បានផ្ទុះឡើង ដោយក្រុមយុទ្ធជនហាម៉ាស់ បានរំលោភព្រំដែនពីតំបន់ហ្គាហ្សា ក្នុងការវាយប្រហារដ៏ភ្ញាក់ផ្អើលមិនធ្លាប់មានពីមុនមកកាលពីថ្ងៃសៅរ៍។ អ៉ីស្រាអែលបានវាយលុកតំបន់ហ្កាហ្សាដោយការវាយប្រហារតាមអាកាស និងបានប្រកាសជាផ្លូវការនូវសង្រ្គាមនៅថ្ងៃអាទិត្យជាមួយក្រុមហាម៉ាស។
ក្រុមមន្ត្រីបាននិយាយថា ចំនួនអ្នកស្លាប់នៅក្នុងប្រទេសអ៉ីស្រាអែល បានឡើងដល់ ៧០០នាក់ ហើយប្រជាជន ប៉ាឡេស្ទីនជាង ៤០០នាក់បានស្លាប់ នេះបើយោងតាមក្រសួងសុខាភិបាលនៅហ្គាហ្សា៕

ប្រែសម្រួល៖ មន្នីរ័ត្ន
ប្រភព៖ cnn.com
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេចក្ដីជូនដំណឹង៣ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


