កីឡា
សហព័ន្ធបាល់ទាត់រុស្ស៊ី រារែកបន្តនៅអឺរ៉ុប ឬចូលរួមជាមួយអាស៊ី
សហព័ន្ធកីឡាបាល់ទាត់រុស្ស៊ី (RFU) បានបញ្ជូនសញ្ញាចម្រុះអំពីទ្វីបណាមួយដែលខ្លួនចង់ក្លាយជាសមាជិក បន្ទាប់ពីកិច្ចពិភាក្សាអំពីការប្តេជ្ញាចិត្តទាំងអឺរ៉ុប និងអាស៊ី។
ស្ថាប័នបាល់ទាត់ទ្វីបអឺរ៉ុប (UEFA) បានព្យួរប្រទេសរុស្ស៊ី កាលពីខែកុម្ភៈ ឆ្នាំ២០២២ ដោយសារការលុកលុយលើប្រទេសអ៊ុយក្រែន។ បច្ចុប្បន្នក្រុមជម្រើសជាតិ និងក្លិបទាំងអស់ត្រូវបានហាមឃាត់ពីការចូលរួមប្រកួតប្រចាំទ្វីបអឺរ៉ុប។
នេះបានធ្វើឱ្យមនុស្សមួយចំនួនអំពាវនាវឱ្យមានការប្តូរទៅសហព័ន្ធកីឡាបាល់ទាត់អាស៊ី (AFC) ស្របពេលប្រធាន RFU លោក Alexander Dyukov បានប្រាប់ទីភ្នាក់ងារព័ត៌មានរដ្ឋ TASS ថា ជម្រើសនេះនឹងត្រូវបានពិចារណាពេលកិច្ចប្រជុំក្នុងខែវិច្ឆិកា និងខែធ្នូ។
ទោះបីជាយ៉ាងណា អគ្គលេខាធិការ RFU លោក Maxim Mitrofanov បានប្រាប់ TASS ថា ប្រទេសរុស្ស៊ីចាប់អារម្មណ៍ធ្វើជាម្ចាស់ផ្ទះព្រឹត្តិការណ៍ UEFA European Championship (EURO) ឆ្នាំ២០៣៤ ឬឆ្នាំ២០៤០។
លោក Dyukov ដែលបានចូលរួមសមាជរបស់សហព័ន្ធបាល់ទាត់ទ្វីបអាស៊ី (AFC) ជាភ្ញៀវកាលពីខែកុម្ភៈ បាននិយាយថា៖ «វានៅតែមានលទ្ធភាពបែបនេះ។ ការពិគ្រោះយោបល់នឹងត្រូវធ្វើឡើងនៅពេលខាងមុខ។ ប្រហែលជាបញ្ហានេះនឹងត្រូវពិចារណានៅគណៈកម្មាធិការប្រតិបត្តិ»។
ប្រទេសរុស្សី ដែលជាម្ចាស់ផ្ទះនៃការប្រកួតបាល់ទាត់ពិភពលោក ឆ្នាំ២០១៨ ចង់រៀបចំការប្រកួតជើងឯកទ្វីបអឺរ៉ុប ឆ្នាំ២០២៨ ប៉ុន្តែការហាមប្រាមរបស់ខ្លួនបានធ្វើឱ្យវាមិនអាចទៅរួច ហើយការប្រកួតនេះត្រូវបានផ្តល់ការដេញថ្លៃរួមបញ្ចូលគ្នារវាងចក្រភពអង់គ្លេស និងអៀរឡង់។ ដោយឡែក EURO ឆ្នាំ២០៣២ ត្រូវបានផ្តល់សិទ្ធិដល់ប្រទេសអ៉ីតាលី និងទួកគី។
ទឹកដីរបស់រុស្ស៊ីភាគច្រើនស្ថិតនៅក្នុងទ្វីបអាស៊ី ប៉ុន្តែជាធម្មតាពួកគេមានទំនាក់ទំនងជាមួយអឺរ៉ុបក្នុងវិស័យកីឡា ដែលប្រជាជនភាគច្រើនរស់នៅ។
កាលពីដើមខែនេះ UEFA បានបោះបង់ចោលផែនការក្នុងការអនុញ្ញាតឱ្យក្រុមអាយុក្រោម ១៧ឆ្នាំរបស់រុស្ស៊ីត្រលប់មកប្រកួតវិញ។ គណៈកម្មាធិការប្រតិបត្តិ UEFA បានគាំទ្រការផ្លាស់ប្តូរនេះ ប៉ុន្តែក្រោយមកបានសំរេចថា “គ្មានដំណោះស្រាយបច្ចេកទេស” អាចត្រូវបានរកឃើញដើម្បីអនុញ្ញាតឱ្យក្រុមរុស្ស៊ីលេងជាថ្មី។
ប្រទេសមួយចំនួនផ្សេងទៀតបានរិះគន់ផែនការនេះ ហើយបាននិយាយថា ពួកគេនឹងបដិសេធលេងទល់នឹងរុស្ស៊ី។ ជាក់ស្ដែង ប្រទេសស៊ុយអែត ដែលជាម្ចាស់ផ្ទះនៃការប្រកួតជើងឯកនារីទ្វីបអឺរ៉ុប អាយុក្រោម ១៧ឆ្នាំ ឆ្នាំ២០២៤ បាននិយាយថា ប្រទេសនឹងមិនលេងជាមួយរុស្ស៊ីនោះទេ៕
ប្រែសម្រួល៖ មន្នីរ័ត្ន
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេចក្ដីជូនដំណឹង៣ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


