កីឡា
ថ្ងៃនេះ ពានសម្តេចសម្តេចក្រឡាហោមវគ្គក្រុម៤ចុងក្រោយកាន់តែកក្រើក
ការប្រកួតបាល់ទះពានរង្វាន់សម្តេចក្រឡាហោម ស ខេង លើកទី២ ឆ្នាំ២០២៣ រកឃើញក្រុមខ្លាំងឡើងវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រហើយ បន្ទាប់ពីចប់ការប្រកួតវគ្គ៨ក្រុមចុងក្រោយ។ ការប្រកួតវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រសុទ្ធតែក្រុមខ្លាំងគួរឲ្យចាប់អារម្មណ៍ដែលប្រកួតវេលាម៉ោង៤រសៀល១គូ និងម៉ោង១ល្ងាច១គូ។

ក្រុមបាល់ទាត់បញ្ជាការដ្ឋានអង្គរក្សបានឡើងទៅកាន់វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រតាមរយៈជ័យជម្នះតដៃមិនរួចលើក្រុម នគរបាលខេត្តកណ្តាល ៣-០ ខណៈក្រុមរដ្ឋបាលរាជធានីភ្នំពេញក៏មិនធម្មតាដែរបានលត់ក្រុមនគរបាលខេត្តកំពង់ចាមដោយលទ្ធផល ៣-០ ដែរ។

ជាមួយគ្នានេះ ក្រុមនគរបាលខេត្តពោធិ៍សាត់បានយកឈ្នះក្រុមនគរបាលខេត្តតាកែវដោយលទ្ធផលតឹងតែង ៣-២ ដើម្បីបានឡើងទៅកាន់វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រជាមួយសមាគមក្រសួងមហាផ្ទៃ B ដែលបានយកឈ្នះក្រុមនគរបាលខេត្តព្រះសីហនុដោយលទ្ធផល ៣-១។ ក្រុមនគរបាលខេត្តពោធិ៍សាត់បានក្លាយជាក្រុមមកពីខេត្តតែមួយគត់ដែលបានឡើងទៅកាន់វគ្គ៤ក្រុមចុងក្រោយ ដោយសារក្រុម៣ផ្សេងទៀតសុទ្ធតែនៅរាជធានីភ្នំពេញ។


លទ្ធផលវគ្គ៨ក្រុមចុងក្រោយ
- នគរបាលកណ្តាល ០-៣ បញ្ជាការដ្ឋានអង្គរក្ស B
- រដ្ឋបាលរាជធានីភ្នំពេញ ៣-០ នគរបាលកំពង់ចាម
- នគរបាលពោធិ៍សាត់ ៣-២ នគរបាលតាកែវ
- ក្រសួងមហាផ្ទៃ B ៣-១ នគរបាលព្រះសីហនុ
វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ ថ្ងៃសៅរ៍ទី១៨ ខែវិច្ឆិកា ឆ្នាំ២០២៣ នៅស្តាតអូឡាំពិក
- ក្រុមបញ្ជាការដ្ឋានអង្គរក្ស B vs ក្រុមរដ្ឋបាលរាជធានីភ្នំពេញ វេលាម៉ោង៤រសៀល
- ក្រុមខេត្តពោធិ៍សាត់ vs ក្រុមក្រសួងមហាផ្ទៃ B វេលាម៉ោង៦ល្ងាច
អត្ថបទ៖ វីរបុត្រ
-
សេចក្ដីជូនដំណឹង៤ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច៥ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
កីឡា៦ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
សេដ្ឋកិច្ច១ សប្តាហ៍ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoលោក ត្រាំ ទ្រាំលែងបាន ជះសម្តីធ្ងន់ៗ ដាក់លោក ណេតាន់យ៉ាហ៊ូ ដែលបំផ្លាញផ្លូវទៅរកសន្តិភាព
-
សន្តិសុខសង្គម៤ ថ្ងៃ agoចុះពិនិត្យរដ្ឋបាល អគារ The Bridge ខណ្ឌចំការមន រកឃើញជនបរទេស ៤ នាក់ ស្នាក់នៅខុសច្បាប់ និង ដកហូតគ្រឿងញៀនជាង ៦៥ គីឡូក្រាម
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoពូទីន ចំណាយជាង ២៦ពាន់លានដុល្លារ ស្វែងរកវិធីពន្យារជីវិត


