Connect with us

កីឡា

លោក Muñoz ថា ប៉ះ​វិសាខាល្ងាចនេះត្រូវតែឈ្នះជូនអ្នកគាំទ្រអបអរឆ្នាំថ្មី

បានផុស

នៅ

ព្រះ​ខ័ន​រាជ​ស្វាយរៀងត្រូវ​បើក​ទ្វារ​​ផ្ទះ​របស់​ខ្លួន​ទទួល​ក្រុម​ខ្លាំង​ពី​រាជ​ធានី​ភ្នំពេញ វិសាខា វេលា​ម៉ោង​៦​ល្ងាច ថ្ងៃ​សៅរ៍ ទី​២៣ ខែ​ធ្នូ ឆ្នាំ​២០២៣​ ក្នុង​សប្តាហ៍​ទី​​១៥ នៃ​លីគ​កំពូល​កម្ពុជា​រដូវ​កាល​២០២៣-២៤។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

នេះ​ជា​ការ​ប្រកួត​ចុង​ក្រោយ​ក្នុង​​​ឆ្នាំ​២០២៣របស់​ព្រះ​ខ័ន​រាជ​ស្វាយរៀង​ដែល​ទាំង​គ្រូ​បង្វឹក និង​ក្រុម​ទាំង​មូល​ប្តេជ្ញា​ស្វែង​រក​ជ័យជម្នះ​ដើម្បី​ជា​កាដូ​ដល់​អ្នក​គាំទ្រ​សម្រាប់​ឆ្នាំ​២០២៤​ដែល​នឹង​ខិត​ជិត​ចូលមក​ដល់​នា​ពេល​ដ៏​ខ្លី​ខាងមុខ។

លោក Pep Muñoz គ្រូ​បង្វឹក​ព្រះ​ខ័ន​រាជ​ស្វាយរៀង​បាន​ឲ្យ​ដឹង​ថា ក្រុម​ទាំង​មូល​កំពុង​ស្ថិត​នៅលើ​ផ្លូវប្រកួត​ប្រជែង​ដ៏​ល្អ​​មួយ​តាម​រយៈ​ទម្រង់​លេង​​ដែល​ត្រូវ​បាន​រៀបចំត្រឹម​ត្រូវ​ជា​មួយ​​កីឡាករ និង​ក្រុម​ការងារ​សហការគ្នា។ មិន​មែន​ការ​ប៉ះ​វិសាខា​ថ្ងៃ​នេះ​ជា​ការ​ប្រកួត​ដ៏​សំខាន់​តែ​មួយ​នោះ​ទេ ប៉ុន្តែ​រាល់​ការ​ប្រកួត​សុទ្ធ​តែ​សំខាន់ ហើយ​ក៏​មិន​អាចកំណត់​បាន​ថា ក្រុម​មួយ​ឈ្នះ ឬ​ចាញ់​លីគ​នៅ​ត្រឹម​ពាក់​កណ្តាលផ្លូវ​​បាននោះ​ទេ ពី​ព្រោះ​ពេល​វេលា​នៅ​វែង​ឆ្ងាយទៀត។

លោក Pep Muñoz បាន​និយាយ​ថា ៖«ពេល​នេះ យើង​ត្រូវ​តែ​រីក​រាយ​​ដោយ​មាន​ទំនុក​ចិត្ត និង​ការ​ទទួល​ខុស​ត្រូវ។ វា​ជា​ការ​ប្រកួត​ចុង​ក្រោយ​នៅ​ក្នុង​ផ្ទះរបស់​យើង​​ឆ្នាំ​២០២៣ ដូច្នេះ​យើង​ត្រូវ​យក​ជ័យជម្នះ​ជូន​អ្នក​គាំទ្រ​របស់​យើង»។

ព្រះ​ខ័ន​រាជ​ស្វាយរៀង​បាន​លត់​ក្រុម​អង្គរថាយហ្គឺរ​យ៉ាង​ចាស់​ដៃ​ក្នុង​លទ្ធផល ១-៧ កាល​ពី​សប្តាហ៍​ទី​១៤ បន្ទាប់​ពីចាញ់​ក្នុង​សប្តាហ៍​ទី​១៣ និង​១២។ ក្រុម​ដែល​មាន​មូលដ្ឋាន​នៅ​ខេត្ត​ស្វាយរៀង​នៅ​តែ​បន្តឈរ​លើ​កំពូល​តារាង​ដោយ​មាន​៣៤​ពិន្ទុ​ពី​ការ​ឈ្នះ​១១ ស្មើ១ និងចាញ់​២។

ចំណែក​វិសាខា​ក្រោម​ការ​ដឹក​នាំ​គ្រូ​បង្វឹក​ថ្មី​ លោក មាស ចាន់ណា ​បាន​​ដោះ​ដូរ​សមាជិក​ថ្មី​ខ្លះ​ដើម្បី​ពង្រឹង​គុណភាព​ក្រុម​នៅ​ក្នុង​ជើង​ទី​២ បន្ទាប់​ពី​ជើង​ទី១​មិន​ទាន់​ពេញ​ចិត្ត​តាម​អ្វី​ដែល​ខ្លួន​ចង់​បាន។ ពីរ​ប្រកួត​ចុង​ក្រោយ​ក្រោម​ការ​ដឹក​នាំ​គ្រូ​បង្វឹក​ថ្មី វិសាខា ​បាន​ឈ្នះ​១ និង​ចាញ់​១ ប៉ុន្តែ​សរុប​ទាំង​១៤​ប្រកួតគឺ​ឈ្នះ​​៨ ស្មើ​២ និង​ចាញ់​៤ មាន​​២៦​ពិន្ទុ​កំពុង​ឈរ​លេខ​៣​ក្នុង​តារាង។

កាល​ពី​ជើងទី​១ នៅ​ទឹក​វិសាខា ក្នុង​​រាជ​ធានី​ភ្នំពេញ ក្រុម​ព្រះ​ខ័ន​រាជ​ស្វាយរៀង​បាន​យក​ឈ្នះ​ដោយ​លទ្ធផល ០-១។ ចាំ​មើល​ជើង​ទី​២​នេះ វិសាខា​អាច​រក​បាន​៣​ពិន្ទុ​ពី​ម្ចាស់ផ្ទះ​ព្រះ​ខ័ន​រាជ​ស្វាយរៀង​ឬទេ? កុំ​ភ្លេច​វេលា​ម៉ោង​៦​ល្ងាច​នេះ៕

អត្ថបទ៖ វីរបុត្រ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ១០ នាទី មុន

ជប៉ុន ផ្តល់ថវិកាជិត៤ម៉ឺនដុល្លារ សម្រាប់កែលម្អឧបករណ៍​តន្ត្រីបុរាណនៅសាលាមធ្យមវិចិត្រសិល្បៈ

ជីវិតកម្សាន្ដ២២ នាទី មុន

យីហោល្បីៗសម្រុកផ្ដាច់កុងត្រាពាណិជ្ជកម្មគ្មានសល់ ​ក្រោយ Han So Hee ចម្រូងចម្រាសស្នេហាត្រីកោណ

ព័ត៌មានជាតិ៣៩ នាទី មុន

ឯកឧត្ដម ហ៊ុន ម៉ានី អញ្ជើញបើកវគ្គបណ្ដុះបណ្ដាលស្ដីពី «ភាពជាអ្នកដឹកនាំ និងនវានុវត្តន៍ ជំនាន់ទី ៦»

ព័ត៌មានអន្ដរជាតិ៤៥ នាទី មុន

ថៃ មិនទាន់មានលុយគ្រប់ ៤៧០ លានដុល្លារទិញនាវាមុជទឹក

ព័ត៌មានជាតិ២ ម៉ោង មុន

រដ្ឋមន្ត្រីក្រសួងសាធារណការ​ចេញយន្តការ ៥ ចំណុច ទប់ស្កាត់សកម្មភាពអនាធិបតេយ្យតាម​ដងផ្លូវ

Sokha Hotels

ព័ត៌មានពេញនិយម