កីឡា
គ្រូអ៊ីតាលីលោក Spalletti រិះគន់ការបង្កើតពាន Super League
គ្រូបង្វឹកក្រុមបាល់ទាត់ជម្រើសជាតិអុីតាលីលោក Luciano Spalletti បានរិះគន់ និងបង្ហាញការមិនពេញចិត្តចំពោះការបង្កើតពានរង្វាន់ថ្មីនៅអឺរ៉ុប Super League។ ក្រោយការប្រកាសជាផ្លូវការនៃពានរង្វាន់នេះ ក៏មានក្លិបធំៗជាច្រើនបានបដិសេធចូលរួម។

លោក Luciano Spalletti បានលើកឡើងថា ៖«យើងពិតជាបាត់បង់ទំនៀមទម្លាប់ចាស់ និងការចងចាំល្អរបស់យើង។ វាហាក់ដូចជាមានតែអ្នកមានអំណាចដែលអាចសរសេរច្បាប់ថ្មីបាន។ ពួកគេចង់បង្កើតគំនិតពាក់ព័ន្ធនឹងបាល់ទាត់តាមរបៀបពួកគេ។ ខ្ញុំសុំទោស ប៉ុន្តែពួកគេមិនអាចយល់បានថា ដរាបណាមានបាល់មួយ និងបង្គោលទី២នៅលើទីលាន មនុស្សគឺតែងតែជ្រើសរើសបាល់ទាត់ដែលពួកគេចូលចិត្ត។ មនុស្សនៅតែចង់មានឱកាសដើម្បីក្ដីស្រមៃ។ យើងមិនចង់បាត់បង់ក្តីសង្ឃឹមក្នុងការឃើញក្រុមតូចវាយបកក្រុមធំទេ។ យើងមិនចង់បាត់បង់អារម្មណ៍ភ្ញាក់ផ្អើលមួយនេះទេ»។
សហព័ន្ធកីឡាបាល់ទាត់ប្រទេសអុីតាលីបានហាមក្លិបអុីតាលីទាំងអស់ពីការចូលរួមក្នុងគម្រោង Super League។ អ្នកបំពាននឹងត្រូវបានដកចេញពីលីគកំពូល Serie A។ ក្នុងនោះក្លិប AS Roma និង Inter Milan បានចេញសេចក្តីថ្លែងការណ៍ដោយបានបង្ហាញពីការប្រឆាំងនឹងគម្រោង Super League ប៉ុន្តែក្លិប AC Milan និង Juventus បានជ្រើសរើសរក្សាភាពស្ងៀមស្ងាត់។ ចំណែកប្រធានក្លិប Napoli និង Lazio បានគាំទ្រការសម្រេចចិត្តរបស់តុលាការទ្វីបអឺរ៉ុប និងពេញចិត្តចំពោះការបង្កើតលីគថ្មីនេះ។

លីគ European Super League (ESL) ជាពានរង្វាន់ថ្មីមួយដែលបានបង្កើតឡើង សម្រាប់ក្រុមខ្លាំងៗក្លិបនៅអឺរ៉ុបធ្វើការប្រកួតប្រជែង។ លីគលក្ខណៈទ្វីបនេះត្រូវបានបង្កើតឡើង ដោយសហគ្រាសពាណិជ្ជកម្ម ដែលមានឈ្មោះថា European Super League Company។ ក្រុមហ៊ុននេះមានគោលបំណងប្រជែងជាមួយ UEFA។ អ្នកដឹកនាំនៅពីក្រោយ European Super League ធំបំផុតគឺលោក Florentino Pérez ប្រធានក្លិប Real Madrid៕
ប្រែសម្រួល៖ ផា រតនា
ប្រភព៖ Dailysports

-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ ago
ព្រះអង្គម្ចាស់អារ៉ាប៊ីសាអូឌីត ដែលសន្លប់២០ឆ្នាំ ពេលនេះ សោយទិវង្គតហើយ
-
ព័ត៌មានជាតិ២ ថ្ងៃ ago
អគ្គនាយកស៊ីម៉ាក់បង្ហាញរូបភាពទ័ពថៃជីកដីដាក់មីនខណៈនៅឡាំប៉ាចោទកម្ពុជា
-
បច្ចេកវិទ្យា៦ ថ្ងៃ ago
OPPO Reno14 Series 5G សម្ពោធផ្លូវការហើយ ជាមួយស្ទីលរចនាបថកន្ទុយទេពមច្ឆា និងមុខងារ AI សំខាន់ៗ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ថៃ អះអាងថា ជនកំសាកដែលលួចវាយទាហានកម្ពុជា គឺជាទេសចរ ប៉ុណ្ណោះ
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
កម្ពុជា រងឥទ្ធិពលពីព្យុះមួយទៀត គឺជាព្យុះទី៥ ឈ្មោះ ណារី (Nari)
-
ព័ត៌មានអន្ដរជាតិ១៥ ម៉ោង ago
មេភូមិភាគ២ថៃ ប្រកាសលែងចាំស្តាប់បញ្ជារដ្ឋាភិបាលក្រុងបាងកកទៀតហើយ រឿងឆ្លើយតបជាមួយកម្ពុជា
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
រដ្ឋមន្ត្រីក្រសួងថាមពលថៃ ប្រាប់ពលរដ្ឋកុំជ្រួលច្របល់ បើសង្គ្រាមផ្ទុះឡើង អ្នកខាតធំគឺខ្លួនឯង
-
ព័ត៌មានជាតិ៣ ម៉ោង ago
អាជ្ញាធរស្នើអ្នកបត់ជើងតូចនៅជិតច្រកចេញមុខប្រលានយន្តហោះ ចូលខ្លួនសុំទោសជាសាធារណៈ