កីឡា
អ្នកកាន់ទង់ជាតិតុងហ្គាដ៏ល្បីកំពុងពិចារណាប្រកួតប្រភេទកីឡាទី៣នៅអូឡាំពិក
កីឡាករ Pita Taufatofua ដែលជាអ្នកកាន់ទង់ជាតិដង្ហែដ៏ល្បីរបស់ប្រទេសតុងហ្គា ដែលទទួលបានប្រជាប្រិយទូទាំងពិភពលោកតាមរយៈការកាន់ទង់ជាតិដង្ហែដោយមិនពាក់អាវ ក្នុងព្រឹត្តិការណ៍សំខាន់ដូចជា អូឡាំពិករដូវក្ដៅ ឆ្នាំ២០១៦, អូឡាំពិករដូវរងាឆ្នាំ២០១៨ និងអូឡាំពិករដូវក្ដៅ ឆ្នាំ២០២០ ឥឡូវនេះកំពុងពិចារណាអំពីការបង្ហាញខ្លួនជាលើកទី៤ ក្នុងកីឡាអូឡាំពិក ឆ្នាំ២០២៤។

ក្នុងព្រឹត្តិការណ៍កីឡាប៉ាស៊ីហ្វិក ឆ្នាំ២០២៣ កាលពីខែមុននៅកោះ Solomon កីឡាករ Taufatofua បានដើរតួជាឯកអគ្គរដ្ឋទូតនៃអ្នកជឿលើកីឡា ជាផ្នែកមួយនៃយុទ្ធនាការដ៏ធំពីអត្តពលិក ៣៦៥នាក់ ដែលជាយុទ្ធនាការរបស់អូឡាំពិកអន្តរជាតិ។ រូបគេក៏ជាឯកអគ្គរដ្ឋទូតសុច្ឆន្ទៈរបស់អង្គការយូនីសេហ្វនៅឯការប្រកួតដូចគ្នាដែរ។
ទោះជាយ៉ាងណា អត្តពលិកដ៏ល្បីរូបនេះនៅតែគិតអំពីការត្រឡប់ទៅអូឡាំពិកវិញ ទោះបីជាមិនទាន់បានសម្រេចចិត្តថាតើនឹងប្រកួតប្រភេទកីឡាណាក៏ដោយ។

កីឡាករ Pita ធ្លាប់ប្រកួតកីឡាតេក្វាន់ដូ នៅអូឡាំពិក នាទីក្រុរីយ៉ូប្រទេសប្រេស៊ីល កាលពីឆ្នាំ២០១៦, កីឡាជិះស្គីទឹកកក នៅអូឡាំពិករដូវរងា នាទីក្រុង PyeongChang ឆ្នាំ២០១៨ នៅកូរ៉េខាងត្បូង និងអូឡាំពិកទីក្រុងតូក្យូ ឆ្នាំ២០២០ នៅជប៉ុន។ រូបគេរំពឹងថានឹងបង្ហាញខ្លួននៅអូឡាំពិក លើកទី៤ ដោយមានកីឡាមួយប្រភេទក្នុងចំណោមតេក្វាន់ដូ ឬទូកកាយ៉ាក់។ ប្រសិនបើរូបគេជ្រើសរើសយកកីឡាទូកកាយ៉ាក់ រូបគេនឹងប្រកួតប្រភេទកីឡាទី៣ក្នុងអូឡាំពិក។
អត្តពលិករូបនេះប្រាប់ IOC ថា ៖«គោលដៅតែងតែទៅលេងកីឡាអូឡាំពិក ហើយក្តីសុបិននៅតែនៅទីនោះ ដើម្បីក្លាយជាអត្តពលិកដំបូងគេដែលលេងកីឡាអូឡាំពិក ៣ផ្សេងពីគ្នា»។

Taufatofua បាននិយាយថា ៖«ខ្ញុំចង់ប្រកួតកីឡាជិះទូកកាយ៉ាក់នៅអូឡាំពិកបន្ទាប់។ ខ្ញុំចង់លេងកីឡាជិះទូក និងលើកកម្ពស់ការយល់ដឹងសម្រាប់កីឡានេះ»។
យ៉ាងណាមិញ ប្រសិនបើអត្តពលិកវ័យ ៣០ឆ្នាំរូបនេះសម្រេចចិត្តចូលរួមប្រកួតកីឡាតេក្វាន់ដូ គេនឹងត្រលប់ទៅប្រកួតក្នុង Honiara ដែលជាកន្លែងការប្រកួតជម្រុះកីឡាតេក្វាន់ដូសម្រាប់អូឡាំពិក ប្រចាំទ្វីបអូសេអានី នឹងធ្វើឡើងនៅខែមេសា៕

ប្រែសម្រួល៖ មន្នីរ័ត្ន
ប្រភព៖ Inside The Games
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេចក្ដីជូនដំណឹង៣ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


