កីឡា
រកឃើញ១០ក្រុមឡើងទៅវគ្គ១៦ក្រុមជើងឯកអាស៊ី AFC Asian Cup
ការប្រកួតសន្សំពិន្ទុក្នុងពូលពានរង្វាន់ AFC Asian Cup នឹងបញ្ចប់នាថ្ងៃព្រហស្បតិ៍ ទី២៥ ខែមករា ឆ្នាំ២០២៤ បន្ទាប់ពីចាប់ផ្ដើមការប្រកួតតាំងពីថ្ងៃទី១២ ខែមករា។

គិតត្រឹមថ្ងៃទី២៤ ខែមករា រកឃើញក្រុមចំនួន១០ ដែលបានឡើងទៅវគ្គ១៦ក្រុមចុងក្រោយជើងឯកលំដាប់ទី១អាស៊ី AFC Asian Cup នៅប្រទេសកាតារ។ ក្រុមទាំង១០រួមមាន តាជីគីស្ថាន អារ៉ាប់រួម អុីរ៉ាក់ អូស្ត្រាលី អុីរ៉ង់ ស៊ីរី កាតារ អ៊ូសបេគីស្ថាន ប៉ាឡេស្ទីន និង អារ៉ាប៊ីសាអ៊ូឌីត។
ក្រុមតាជីគីស្ថាន ឡើងទៅវគ្គបន្តជាក្រុមលេខ២ក្នុងពូល A ដោយប្រកួតឈ្នះ១ ចាញ់១ ស្មើ១ មាន៤ពិន្ទុ។ ចំពោះម្ចាស់កាតារវិញជាក្រុមលេខ១ក្នុងពូល A ប្រកួត៣លើក ឈ្នះទាំង៣ មាន៩ពិន្ទុ។ ក្នុងពូល B មានក្រុមចំនួន៣ បានឡើងទៅវគ្គបន្ត ក្នុងនោះក្រុមអូស្ត្រាលី ជាក្រុមលេខ១ក្នុងពូល ប្រកួត៣លើក ឈ្នះ២ ស្មើ១ មាន៧ពិន្ទុ ហើយក្រុមអ៊ូសបេគីស្ថាន ជាក្រុមលេខ២ ប្រកួត៣លើក ឈ្នះ១ ស្មើ២ មាន៥ពិន្ទុ។ ដោយឡែកក្រុមស៊ីរី បានឡើងទៅវគ្គបន្តក្នុងនាមជាក្រុមលេខ៣ ដោយប្រកួត ៣លើក ឈ្នះ១ ស្មើ១ ចាញ់១ មាន៤ពិន្ទុ។

ពូល C ក៏មាន៣ក្រុមឡើងទៅវគ្គបន្តដែរ ក្នុងនោះក្រុមអុីរ៉ង់ ជាក្រុមលេខ១ក្នុងពូលដោយប្រកួត៣លើក ឈ្នះទាំង៣ មាន៩ពិន្ទុ ហើយក្រុមអារ៉ាប់រួម ជាក្រុមលេខ២ ដោយប្រកួត៣លើក ឈ្នះ១ ស្មើ១ ចាញ់១ មាន៤ពិន្ទុ ខណៈក្រុមប៉ាឡេស្ទីន ជាក្រុមលេខ៣ល្អក្នុងពូល ដោយប្រកួត៣លើក ឈ្នះ១ ស្មើ១ ចាញ់១ មាន៤ពិន្ទុដូចគ្នាជាមួយក្រុមប៉ាឡេស្ទីន ប៉ុន្តែមានគ្រាប់ចំណេញតិចជាង។ ចំពោះក្រុមអុីរ៉ាក់ និង អារ៉ាប៊ីសាអ៊ូឌីត ក៏បានកក់កៅអីឡើងទៅវគ្គបន្តដែរទោះបីពួកគេនៅសល់១ប្រកួតក្នុងដៃទៀតក៏ដោយ។

ក្រោយការប្រកួតសន្សំពិន្ទុក្នុងពូលចប់ ក្រុមលេខ១ និងលេខ២ ក្នុងពូលនីមួយៗ រួមជាមួយក្រុមលេខ៣ល្អបំផុតក្នុងពូលចំនួន៤ក្រុមទៀតបានឡើងទៅកាន់វគ្គ១៦ក្រុមចុងក្រោយ។ ការប្រកួតក្នុងវគ្គ១៦ក្រុម ចុងក្រោយនឹងធ្វើឡើងនៅថ្ងៃទី២៨ ខែមករា ឆ្នាំ២០២៤៕
អត្ថបទ៖ ផា រតនា
-
ព័ត៌មានអន្ដរជាតិ២២ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
សេចក្ដីជូនដំណឹង២ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


