កីឡា
ពីរចំណុចដែល Superlek អាចឡើងដណ្ដើមខ្សែក្រវាត់ ONE Flyweight ពី Ilias Ennahachi
នៅថ្ងៃទី២៦ ខែកុម្ភៈ ខាងមុខជើងខ្លាំង “The Kicking Machine” Superlek Kiatmoo9 នឹងឡើងដណ្ដើមខ្សែក្រវាត់ពិភពលោកឃីកបុកសីង ONE Flyweight Kickboxing World Title ពី Ilias Ennahachi នៅព្រឹត្តិការណ៍ ONE: FISTS OF FURY ដែលផ្សាយផ្ទាល់ពីកីឡដ្ឋាន Singapore Indoor Stadium ប្រទេសសិង្ហបុរី ។ នេះជាការឡើងការពារខ្សែក្រវាត់លើកទី២ របស់ Ennahachi។

ជំនួបរវាង កីឡាករលំដាប់ទី២ក្នុងប្រភេទទម្ងន់ Superlek និងម្ចាស់ខ្សែក្រវាត់ Ilias Ennahachi គឺជាគូឯកនៃកម្មវិធី បន្ទាប់ពី Ennahachi ខកខានឡើងសង្វៀនជាយូរមកហើយដោយសារវិបត្តិកូវីដ-១៩។ សូមតាមដានពីរចំណុចសំខាន់ៗហេតុអ្វីបានជាង Superlek អាចឡើងដណ្ដើមខ្សែក្រវាត់បាន?

១- Superlek ក្នុងនាមអ្នកប្រយុទ្ធជួរមុខ៖
Superlek ត្រូវបាន ONE ចាត់ចំណាត់ថ្នាក់ថាជាកីឡាករស្ថិតនៅលំដាប់ទី២ ក្នុងទម្ងន់ Flyweightនិងមានសមត្ថភាពគ្រប់គ្រាន់ដើម្បីឡើងដណ្ដើមខ្សែក្រវាត់នៅសិង្ហបុរី។ ម្យ៉ាងវិញទៀត ជើងខ្លាំងមួយថៃរូបនេះចង់បង្ហាញថា រូបគេអាចធ្វើបានល្អក្នុងប្រភេទកីឡាថ្មី ឃីកបុកសីង។ Superlek ឈ្នះ ៣ លើកជាប់គ្នាក្នុងការចាប់ផ្ដើមប្រកួតមួយថៃនៅកម្មវិធី ONE Super Series ។ បន្ទាប់មក ពេល Superlek ប្ដូរទៅប្រកួតឃីកបុកសីង គេផ្ដួល Fahdi “The Gladiator” Khaled កាលខែ កញ្ញា កន្លងទៅ។ តាមរយៈជ័យជម្នះនេះនិងបច្ចេកទេសប្រកួតដ៏ល្អផងនោះ គេរំពឹងថាអាចយកឈ្នះម្ចាស់ខ្សែក្រវាត់របស់ Ennahachi និងកាន់ខ្សែក្រវាត់ថ្មីដ៏មានមោទកភាព។ លើសពីនេះទៅទៀត Superlek គឺជាកីឡាករដ៏វៃឆ្លាត និង ធ្វើការងារខ្លាំងក្លាសម្រាប់ការប្រកួតក្នុងស្នៀតឃីកបុកសីង ជាពិសេសស្នៀតជើងរបស់គេពិតជានឹកស្មានមិនដល់ ដែលសក្ដិសមនឹងរហស្សនាម “The Kicking Machine”។

ស្នាដៃក្នុងការប្រកួតមួយថៃ ៖
មិនមែនអត់មានបទពិសោធន៍ចេះតែឡើងដណ្ដើមខ្សែក្រវាត់នោះទេ។ បើសរុបកំណត់ត្រាប្រកួតអាជីពមួយថៃ និង ឃីកបុកសីង កន្លងមក Superlek ឈ្នះរហូតដល់ ១២៦ ដង ចាញ់ ២៨ ដង និងស្មើ ២ ដង។ កាន់តែអស្ចារ្យជាងនេះទៅទៀត តារាថៃវ័យ២៥ ឆ្នាំរូបនេះឈ្នះជើងឯកមួយថៃលំដាប់ពិភពលោកនៅសង្វៀនល្បីរបស់ថៃ Lumpinee រហូតដល់ពីរដងផងដែរ ( ជើងឯក Lumpinee Muay Thai World Champion ពីរសម័យកាល)។
តាមរយៈស្នាដៃនិងលទ្ធផលទាំងនេះ បានធ្វើឲ្យ Superlek ជាកីឡាករមានសមត្ថភាពគ្រប់គ្រាន់ម្នាក់ដែលអាចឡើងទៅដណ្ដើមខ្សែក្រវាត់ ONE Flyweight បាននាថ្ងៃសុក្រទី ២៦ ខែ កុម្ភៈ ខាងមុខ៕

-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេចក្ដីជូនដំណឹង៣ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


