Connect with us

កីឡា

Dani Alves ប្រឈមជាប់ពន្ធនាគារ៩ឆ្នាំពីបទរំលោភសេពសន្ថវៈ

បានផុស

នៅ

អតីតកីឡាកររបស់ក្លិប Barcelona, PSG, Sevilla និងជម្រើសជាតិប្រេស៊ីល Dani Alves ប្រឈមនឹងការជាប់ពន្ធនាគាររយៈពេល៩ឆ្នាំ បន្ទាប់ពីរូបគេត្រូវបានចោទប្រកាន់ពីបទរំលោភនារីម្នាក់ក្នុងក្លិបរាត្រីនៅទីក្រុង Barcelona។

ឧប្បត្តិហេតុចោទប្រកាន់នេះបានកើតឡើងនៅថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២២ ខណៈកីឡាកររូបនេះបានជាប់ឃុំតាំងពីថ្ងៃទី២០ ខែមករា ឆ្នាំ២០២៣។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ថ្ងៃចន្ទ ទី៥ ខែកុម្ភៈ ការកាត់ទោសពីបទរំលោភរបស់ Dani Alves ជាកីឡាករបាល់ទាត់អាជីពបានលេងឱ្យក្លិប​កំពូលៗរួមមាន Barcelona, PSG និងក្រុមជម្រើសជាតិប្រេស៊ីលបានចាប់ផ្តើម។ រូប​គេ​ប្រឈមមុខនឹងការកាត់ទោសឱ្យជាប់ពន្ធនាគាររយៈពេល ៩ឆ្នាំ តាមការស្នើសុំរបស់អយ្យការ និង​ត្រូវសងសំណងចំនួន ១៦២ ០០០ដុល្លារ ដល់ស្ត្រីដែលបានចោទប្រកាន់រូបគេពីបទរំលោភនាងនៅក្នុងក្លិបរាត្រីមួយ​ក្នុង​ទី​ក្រុង Barcelona។ ការកាត់ក្តី​រំពឹងថានឹងបញ្ចប់នៅថ្ងៃពុធ។

ស្ត្រីម្នាក់បានចោទប្រកាន់រូបគេពីបទរំលោភនាងនៅក្នុងបន្ទប់ទឹករបស់​ក្លិបរាត្រីឈ្មោះ Sutton ក្នុងទីក្រុង Barcelona នៅព្រឹកព្រលឹមថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២២។

ក្នុង​សេចក្តីថ្លែងការណ៍ Alves បាននិយាយថា ពួកគេរួមភេទដោយព្រមព្រៀងគ្នា។ ខណៈដំបូងឡើយ គេបានបដិសេធមិនស្គាល់ស្ត្រីរូប​នោះ។ យោងតាមការកាត់ទោស Alves ដែលសម្រាកនៅ Barcelona បន្ទាប់ពីលេងឱ្យជម្រើស​​ជាតិប្រេស៊ីលក្នុងព្រឹត្តិការណ៍ World Cup នៅប្រទេសកាតារ បានផ្តល់ស្រាសំប៉ាញដល់នារីវ័យក្មេងរូបនេះ និងមិត្តរបស់នាង។ បន្ទាប់មក Alves ត្រូវបានចោទប្រកាន់ថាបាន​នាំ​នាង​​ទៅ​បន្ទប់​តូចមួយ​នៅ​ក្នុង​ក្លិប​រាត្រី​នោះ។

ស្ត្រីរូបនោះបានអះអាងថា នាងមិនបានដឹងថាវាជាបង្គន់នោះទេ។ នៅពេល​ទៅ​ដល់ខាងក្នុងកីឡាកររូបនេះបាន​ប្រើ “ហឹង្សា” និង​បង្ខំនាងឱ្យរួមភេទជាមួយគាត់ ប៉ុន្តែ​នៅ​ពេល​នោះ​ នាងបានជំទាស់។

នៅក្នុងសក្ខីកម្មមួយរបស់ Alves កីឡាករសញ្ជាតិប្រេស៊ីលរូបនេះបានប្រាប់កាសែត La Vanguardia កាលពីខែមិថុនាថា រូប​គេបានកុហកដំបូងអំពីការស្គាល់អ្នកចោទប្រកាន់ដោយសារតែខ្លាចប្រពន្ធរបស់ខ្លួនដឹង ប្រសិនបើគេសារភាពពី​ទំនាក់ទំនងជាមួយនារីផ្សេង។ ដំបូងឡើយ Alves បានបដិសេធ​ពី​ការ​ស្គាល់នារីម្នាក់​នោះ​ ដោយសារមិនចង់ឱ្យគេដឹងអំពីភាពមិនស្មោះត្រង់របស់ខ្លួន។

អំឡុងពេល​កីឡាករប្រេស៊ីលរូបនេះស្ថិតនៅក្នុងពន្ធនាគាររង់ចាំការកាត់ក្តី តុលាការអេស្ប៉ាញបានបដិសេធម្តងហើយម្តងទៀតនូវសំណើសុំដោះលែង Alves។ មូលហេតុចម្បងដែលផ្តល់ដោយចៅក្រមគឺហានិភ័យនៃការរត់គេចខ្លួនទៅប្រេស៊ីល។ ប្រេស៊ីលមិនធ្វើបត្យាប័នសញ្ជាតិរបស់ខ្លួនទេ។

Alves គឺជាកីឡាករម្នាក់ក្នុងចំណោមកីឡាករដែលលេង​បាន​ច្រើន​បំផុតក្នុងពិភពបាល់ទាត់។ គេបានឈ្នះពានរង្វាន់ចំនួន៤២ រួមទាំងពានរង្វាន់ UEFA Champions League ចំនួន៣ដង ជាមួយ Barcelona និងពានរង្វាន់ Copa America ចំនួន ២ដងជាមួយប្រេស៊ីល។ Alves ដែលធ្លាប់លេងជាមួយក្លឹបយក្សអ៊ីតាលី Juventus និង Sevilla កំពុងលេងឱ្យក្លិបម៉ិកស៊ិក Pumas UNAM នៅពេលមានឧប្បត្តិហេតុចោទប្រកាន់៕

ប្រែសម្រួល៖ មន្នីរ័ត្ន
ប្រភព៖ BBC

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ២៣ ម៉ោង មុន

អ្នកនាំពាក្យទទូចដល់អ្នកប្រើបណ្តាញសង្គមបញ្ឈប់ចែកចាយជាបន្ទាន់ និងលុបចេញរាល់មាតិកាដែលពាក់ព័ន្ធឃាតកម្មឃោរឃៅ

សន្តិសុខសង្គម៣ ម៉ោង មុន

អ្នកឧកញ៉ា ជា រតនា គាំទ្រការរិះគន់លើបុគ្គលជាឧកញ៉ាប្រព្រឹត្តខុសច្បាប់តែស្នើកុំរិះគន់ទៅលើគោរមងារ

ព័ត៌មានអន្ដរជាតិ៤ ម៉ោង មុន

ការវាយប្រហារភេរវកម្មបណ្តាក់គ្នាដ៏រន្ធត់នៅរុស្ស៊ី ផ្តាច់ជីវិតមនុស្សរាប់សិបនាក់

សន្តិសុខសង្គម១៨ ម៉ោង មុន

ជនល្មើស ស្រី ស៊ីណា ជាប់សំណុំរឿង២ អាចជាប់ពន្ធនាគារ ពី ២០ ទៅ ៣០ ឆ្នាំ

សេដ្ឋកិច្ច២០ ម៉ោង មុន

មន្ត្រីគយ នគរបាល ចុះផ្សព្វផ្សាយ ភាពខុសគ្នារវាងទំនិញមានពន្ធ និងទំនិញគេចពន្ធ

Sokha Hotels

ព័ត៌មានពេញនិយម