កីឡា
ល្ងាចនេះ អ្នកស្វាយរៀងនឹងឃើញតារាល្បីៗប៉ះថ្នាក់ដឹកនាំស្វាយរៀងក្នុងជំនួបសប្បុរសធម៌
ក្រុមបាល់ទាត់ប្រជុំដោយតារាសម្តែង ចម្រៀងល្បីៗ Cambodian Football Super Stars នឹងប្រកួតជាមួយក្រុមបាល់ទាត់ថ្នាក់ដឹកនាំខេត្តស្វាយរៀង ក្នុងព្រឹត្តិការណ៍បាល់ទាត់នៃក្តីស្រឡាញ់ និងសប្បុរសធម៌ក្រោមប្លប់សន្តិភាព វេលាម៉ោង៥ល្ងាច ថ្ងៃទី១៣ ខែកុម្ភៈ ឆ្នាំ២០២៤ នៅកីឡដ្ឋានខេត្តស្វាយរៀង។

ព្រឹត្តិការណ៍បាល់ទាត់សប្បុរសធម៌ និងក្តីស្រឡាញ់នេះ អ្នកគាំទ្រផ្ទាល់នៅខេត្តស្វាយរៀង ទស្សនាតាមទូរទស្សន៍ ក៏ដូចជាបណ្តាញទំនាក់ទំនងសង្គមនឹងទទួលបានចំណីចក្ខុប្លែកនៅពេលវត្តមានចូលរួមពីឯកឧត្តម ឧត្តមសេនីយ៍ឯក ឌី វិជ្ជា អគ្គស្នងការរងនគរបាលជាតិ និងជាប្រធាននាយកដ្ឋានកណ្តាលសន្តិសុខ និងឯកឧត្តម ប៉េង ពោធិ៍សា អភិបាលនៃគណៈអភិបាលខេត្តស្វាយរៀង ព្រមទាំងថ្នាក់ដឹកនាំខេត្តជាច្រើនរូបទៀត។

ជាពិសេសទៀតនោះ តារាសម្តែង និងតារាចម្រៀងល្បីៗជាច្រើនដែលសុទ្ធតែមានរូបរាងសង្ហាបង្ហាញសមត្ថភាពនៅលើទីលានដូចជា លោក សេង មង្គល, លោក ហេង នរកក្កដា, លោក ចា ឬទ្ធី, តារាចម្រៀង ខេម តារាចម្រៀង គូម៉ា និងតារាល្បីៗជាច្រើនទៀត។

ការប្រកួតដែលនឹងចាប់ផ្តើមពីម៉ោង៥ល្ងាច ថ្ងៃទី១៣ ខែកុម្ភៈ ឆ្នាំ២០២៤ នៅកីឡដ្ឋានខេត្តស្វាយរៀងនឹងមានការផ្សាយផ្ទាល់តាមរយៈទូរទស្សន៍ BTV Cambodian។ អ្នកគាំទ្រអាចចូលរួមទស្សនាដោយសេរី៕

អត្ថបទ៖ វីរបុត្រ
-
ព័ត៌មានអន្ដរជាតិ៧ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
កីឡា៣ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានជាតិ៧ ថ្ងៃ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៥ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoលោក ត្រាំ ទ្រាំលែងបាន ជះសម្តីធ្ងន់ៗ ដាក់លោក ណេតាន់យ៉ាហ៊ូ ដែលបំផ្លាញផ្លូវទៅរកសន្តិភាព
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoពូទីន ចំណាយជាង ២៦ពាន់លានដុល្លារ ស្វែងរកវិធីពន្យារជីវិត


