Connect with us

កីឡា

កម្លាំងស្នូលវ័យក្មេង៤រូបកំពុងសហការគ្នាយ៉ាងល្អនៅ Real Madrid

បានផុស

នៅ

បន្ទាប់ពីរជ្ជកាល​តារាឆ្នើមៗរបស់ Real Madrid បានបញ្ចប់ ក៏​មាន​អ្នកជំនួស​ដែល​ជា​កីឡាករ​វ័យក្មេងកំពុងដើរតាមគន្លង​រៀមច្បង និងសហការគ្នា​យ៉ាង​ល្អ​ជួយឲ្យក្រុមយក្សនៅអេស្ប៉ាញមួយនេះ​បង្កើត​ភាព​ខ្លាំង។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ ទោះបីអធិរាជស Real Madrid គ្មាន​វត្តមានតារាឆ្នើម Cristiano Ronaldo, Gareth Bale, Karim Benzema, Marcelo និង Casemiro ប៉ុន្តែពួក​គេ​នៅតែរក្សាបាន​ភាពខ្លាំងដដែល។ ពួកគេ​បាននាំយកកីឡាករក្មេងៗ ពោរពេញដោយ​សមត្ថភាពដើម្បី​ប្រជែងជាមួយក្រុមកំពូលៗ។ ជាក់ស្តែងក្នុងរដូវនេះ កីឡាករក្មេង៤រូបរួមមាន Jude Bellingham, Vinicius Junior, Rodrygo និង Eduardo Camavinga កំពុងសហការគ្នាបានយ៉ាងល្អ ហើយជួយ Real Madrid បន្តឱកាស​ប្រកួតប្រជែងពានរង្វាន់ធំៗ។

កីឡាករ​វ័យ២០​ឆ្នាំ Jude Bellingham

ចំណូលថ្មីដ៏សំខាន់ក្នុងរដូវកាលនេះគឺខ្សែបម្រើ Jude Bellingham ជាកីឡាករវ័យក្មេងដែលមានតម្លៃខ្ពស់បំផុតនៅក្នុងក្រុម។ រូប​គេ​ត្រូវបាន Real Madrid ទិញមកពីក្លិប Borussia Dortmund ក្នុងតម្លៃ១០៣លានអឺរ៉ូ ក្នុងកិច្ចសន្យារយៈពេល៦ឆ្នាំ។ បច្ចុប្បន្នកីឡាករ​វ័យ២០ឆ្នាំ សញ្ជាតិអង់គ្លេស ជាតួអង្គដ៏សំខាន់​ក្នុងការជួយក្រុមឈ្នះពានរង្វាន់ Spanish Super Cup និង​កំពុង​ឈរនៅកំពូលតារាង LaLiga ។ ម្ចាស់អាវលេខ៥​បង្ហាញខ្លួនឲ្យក្រុម Real Madrid បាន២១ ស៊ុតបញ្ចូលទី១៦។

កីឡាករ​វ័យ​២៣​ឆ្នាំ Vinicius Junior

Vinicius Junior បាន​ចូលរួមជាក្រុម Real Madrid មុន​កីឡាករ​៣​នាក់​ទៀត។ ថ្ងៃទី២៣ ខែឧសភា ឆ្នាំ២០១៧ Real Madrid បានចុះហត្ថលេខាលើកិច្ចសន្យានាំយក Vinicius នៅ​ពេល​រូបគេ​អាយុមិនទាន់គ្រប១៨ឆ្នាំ។ ដូច្នេះត្រូវរង់ចាំដល់កីឡាករ​មានអាយុ១៨ឆ្នាំ ទើបស្របតាមច្បាប់ក្នុងការដោះដូរកីឡាករ។ ថ្ងៃទី២០ ខែកក្កដា ឆ្នាំ២០១៨ រូបគេ​បាន​បង្ហាញ​ខ្លួន​ជាផ្លូវការក្នុងនាមជាកីឡាកររបស់ Real Madrid ដោយពាក់អាវលេខ២៨។

Vinicius បានបង្ហាញខ្លួនជាលើកដំបូងនៅថ្ងៃទី២៩ ខែកញ្ញា ត្រូវបានប្ដូរចូលនៅនាទី៨៧ ក្នុងជំនួបជាក្រុម Atletico Madrid។ បច្ចុប្បន្នកីឡាករវ័យ២៣ឆ្នាំសញ្ជាតិប្រេស៊ីលរូបនេះបង្ហាញខ្លួនបាន១៦៥លើក ស៊ុតបញ្ចូលទី៤១ និង​ជាសមាជិកជួយឲ្យក្រុម Real Madrid ឈ្នះពានរង្វាន់ LaLiga ២លើក, UEFA Champion League ១លើក, UEFA Super Cup ១លើក, FIFA Club World Cup ២លើក, Spanish Super Cup ៣លើក និង Copa del Ray ១លើក។

កីឡាករវ័យ​២៣​ឆ្នាំ Rodrygo

សម្រាប់ Rodrygo ក៏ជាកម្លាំងសំខាន់របស់លោក Carlos Ancelotti ចាប់តាំងពីចូលរួមជាក្រុម Real Madrid តាំងពីឆ្នាំ២០១៩។ រូបគេបង្ហាញខ្លួនបាន១៣២ ស៊ុតបញ្ចូលទី២៤គ្រាប់។ រូប​គេ​ពិតជាធ្វើបានល្អនៅក្នុងទីលានក្នុងនាមជាខ្សែបម្រើប្រយុទ្ធស្លាបស្តាំ ខណៈ Vinicius ខ្សែបម្រើប្រយុទ្ធស្លាបឆ្វេង។ បើនិយាយពីមិត្តភាពរបស់ពួកគេគឺមានភាពស្និទ្ធ​ស្នាលគ្នា​ខ្លាំង​ដោយសារពួកគេមានសញ្ជាតិប្រេស៊ីលដូចគ្នា។ សមិទ្ធផលដែល Rodrygo​ សម្រេចជាមួយ Real Madrid គឺ​ដូច​ Vinicius ដែរ។

កីឡាករវ័យ​២១​ឆ្នាំ Eduardo Camavinga

ចំពោះតំបន់បម្រើកណ្ដាលវិញ កីឡាករ Eduardo Camavinga ជាធនធានដ៏សំខាន់នាថ្ងៃខាងមុខសម្រាប់​អធិរាជ​ស។ បច្ចុប្បន្ន រូប​គេ​ទទួលបាន​ឱកាស​បង្ហា​ញ​ខ្លួន​ញឹក​ញាប់​នៅលើទីលាន។ ខ្សែបម្រើវ័យ២១ឆ្នាំ រូបនេះបានចូលរួមជាមួយក្រុម Real Madrid កាលពីថ្ងៃទី៣១ ខែសីហា ឆ្នាំ២០២១ ក្នុង​កុងត្រារយៈពេលវែង រហូតដល់ថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២៧។ ចំណុចពិសេសរបស់ Camavinga គឺអាចលេងជាខ្សែបម្រើប្រយុទ្ធ លេងខ្សែការពារ ខ្សែបម្រើការពារក៏បាន។ គិតចាប់តាំងឆ្នាំ២០២១ រូបគេបង្ហាញបាន៨១លើក ស៊ុតបញ្ចូលទី២គ្រាប់ ជាមួយ Real Madrid។

អត្ថបទ៖ ផា រតនា

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៤ ម៉ោង មុន

មន្ទីរ​ការងារ គ្រឹះស្ថាន​អប់រំ​បណ្ដុះបណ្តាល​បច្ចេកទេស រួម​នឹង​សហគ្រាស គ្រឹះស្ថាន​នៅ​ទូទាំង​ប្រទេស រៀបចំ​ប្រារព្ធ​ទិវា​សម្អាត​ពិភពលោក​លើក​ទី​៧

ព័ត៌មានជាតិ៥ ម៉ោង មុន

ទេសចរទៅលេងខេត្តមណ្ឌលគិរី កើន​ឡើង​ជាង ៤០០% ​ធៀប​ខែកញ្ញា ឆ្នាំ២០២៤ និង​ឆ្នាំ​២០២៣

សន្តិសុខសង្គម៥ ម៉ោង មុន

យុវជន​ម្នាក់​ទៅលេង​ទឹក​នៅ​ព្រែក​តា​ឃ្លោក ឃុំ​កោះសូទិន ជា​អកុសល​បាន​លង់ទឹក​ស្លាប់

ព័ត៌មានជាតិ៥ ម៉ោង មុន

អគ្គស្នងការរង ណែនាំឱ្យបង្ក្រាបការផ្សាយល្បែងអនឡាញគ្រប់ប្រភេទតាមសារតាមទូរស័ព្ទ និងបណ្ដាញសង្គម

ព័ត៌មានជាតិ៦ ម៉ោង មុន

លោក ឃួង ស្រេង  សូមឱ្យពលរដ្ឋជឿជាក់លើការដឹកនាំរបស់សម្តេចតេជោ និងសម្ដេចធិបតី

Sokha Hotels

ព័ត៌មានពេញនិយម