កីឡា
វ័យទើប១៨ឆ្នាំ Jobe Bellingham កំពុងធ្វើឲ្យក្លិបធំៗចាប់អារម្មណ៍
យុវជន Jobe Bellingham ប្អូនប្រុសបង្កើតរបស់កីឡាករ Jube Bellingham ត្រូវបានក្លិបធំៗចាប់អារម្មណ៍យ៉ាងខ្លាំង បន្ទាប់ពីរូបគេបង្ហាញសមត្ថភាពយ៉ាងល្អនៅលីគទី២ប្រទេសអង់គ្លេស។

Jobe Bellingham កើតថ្ងៃទី២៣ ខែកញ្ញា ឆ្នាំ២០០៥ សញ្ជាតិអង់គ្លេសកំពុងលេងឲ្យក្លិប Sunderland ក្នុងលីគទី២ ប្រទេសអង់គ្លេស។ រូបគេចេញពីថ្នាលយុវជន Birmingham City ហើយបានបង្ហាញខ្លួនលើកដំបូងជាមួយក្រុមក្នុងវ័យ១៦ឆ្នាំ។ ការបង្ហាញខ្លួនលើទីលាន២៤ប្រកួត មុនពេលរូបគេចូលរួម Sunderland ក្នុងឆ្នាំ២០២៣។ បច្ចុប្បន្ន Jobe កំពុងធ្វើបានល្អយ៉ាងល្អឲ្យ Sunderland ក្រោយបង្ហាញខ្លួនបាន៣០លើក ស៊ុតបញ្ចូលទី៥គ្រាប់ ជួយឲ្យក្រុមឈរលេខ៩។ រូបគេបានជាប់ក្នុងយុវជនជម្រើសជាតិអង់គ្លេស U16, U17, U18 និង U19។
Jobe Bellingham ត្រូវបានក្លិបជាច្រើនចាប់អារម្មណ៍ ដោយសារការបង្ហាញសមត្ថភាពយ៉ាងល្អនៅលើទីលាន។ ស្ថិតក្នុងវ័យ១៨ឆ្នាំ ខ្សែបម្រើវ័យក្មេងរូបនេះត្រូវការពេលវេលាបន្ថែមទៀត ដើម្បីអភិវឌ្ឍខ្លួនឲ្យល្អដូចបងប្រុសរបស់ខ្លួនដែរ។

កាលពីចុងឆ្នាំ២០២៣ ក្លិបតោខៀវ Chelsea និង Real Madrid បានសម្លឹងឃើញសមត្ថភាពរបស់យុវជនរូបនេះ។ លោក Florentino Perez ប្រធានក្លិប Real Madrid ត្រូវបានគេជឿថា មានបំណងចង់នាំយក Jobe ទៅចូលរួមជាមួយបងប្រុស Jude ដែលកំពុងចាប់ផ្តើមរដូវកាលដ៏អស្ចារ្យជាមួយក្រុម Real Madrid។ បងប្រុសបានជួយឲ្យក្រុមឈ្នះពានរង្វាន់ Spanish Super Cup និងកំពុងឈរនៅកំពូលលីគ LaLiga៕
អត្ថបទ៖ ផា រតនា
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេចក្ដីជូនដំណឹង៣ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


