កីឡា
អនុប្រធានបាល់ទះប្រាប់មូលហេតុមិនទាន់រៀបចំលីគបាល់ទះនារី
បន្ទាប់ពីការប្រកួតបាល់ទះតេជោលីគរដូវកាលដំបូងបានបញ្ចប់ទៅដោយជោគជ័យ សហព័ន្ធកីឡាបាល់ទះកម្ពុជា បន្តរៀបចំពានរង្វាន់ Special Volleyball Cup ឆ្នាំ២០២៤ សម្រាប់វិញ្ញាសាបុរស ៤x៤ ទូទាំងប្រទេស ខណៈបាល់ទះនារីមិនទាន់មានសកម្មភាពអ្វីឡើយ។

លោក អាំង សិរីពិសិដ្ឋ អនុប្រធាន និងជាអគ្គលេខាធិការ សហព័ន្ធបាល់ទះកម្ពុជា បានប្រាប់«កម្ពុជាថ្មី»ថា៖«រឿងនេះគឺទាមទារភាគីពាក់ព័ន្ធច្រើន ក្នុងការរៀបចំបង្កើតព្រឹត្តិការណ៍ ពីព្រោះក្រសួងអប់រំ យុវជន និងកីឡា ក៏មានពានរង្វាន់មធ្យមសិក្សាដែលមានវិញ្ញាសាទាំងបុរសនិងនារី ដូច្នេះយើងមិនចង់បង្កើតឲ្យគរច្រើនពេក។ ជាគោលដៅនាពេលអនាគតរបស់សហព័ន្ធ (More is less, Less is more) ធ្វើព្រឹត្តិការណ៍ឲ្យកាន់តែតិច តែព្រឹត្តិការណ៍មួយហ្នឹងគឺអស្ចារ្យ ជាជាងការង្កើតតែព្រឹត្តិការណ៍ច្រើន តែចំនួនព្រឹត្តិការណ៍មិនមានគុណភាព»។

ក្នុងន័យនេះ ការប្រកួតជើងឯកបាល់ទះនារីអាចលេងត្រឹមកម្រិតក្នុងកីឡាមធ្យមសិក្សា។ សហព័ន្ធបាល់ទះកម្ពុជាមិនចង់បង្កើតពានរង្វាន់ច្រើនពេក ប៉ុន្តែជាគោលដៅនៅថ្ងៃខាងមុខ លីគបាល់ទះនារីក៏ជាផ្នែកមួយដែលសហព័ន្ធបានគិតគូរ។
លោក អាំង សិរីពិសិដ្ឋ បានបន្ថែមថា ៖«ជាក់ស្តែងដូចពេលបង្កើតពានរង្វាន់ តេជោលីគ នរណាៗ ក៏មិនសូវខ្វល់ពី តេជោលីគ តាំងពីពិធីបើកនិងពិធីបិទ។ បើយើងប្រៀបធៀបពីការប្រកួតនៅតំបន់អាស៊ី យើងធ្វើបានល្អប្រហាក់ប្រហែលគេហើយ។ ដូច្នេះយើងមិនចង់ធ្វើឲ្យមានព្រឹត្តិការណ៍ច្រើនពេកទេ ប៉ុន្តែព្រឹត្តិការណ៍មួយៗគឺត្រូវតែធ្វើឲ្យល្អ ហើយធ្វើឲ្យអ្នកគាំទ្រមានភាពសប្បាយរីករាយ»។

គោលដៅរបស់សហព័ន្ធកីឡាបាល់ទះកម្ពុជាគឺការកាត់បន្ថយចំនួនការរៀបចំព្រឹត្តិការណ៍ ប៉ុន្តែបង្កើនការរៀបចំព្រឹត្តិការណ៍ឲ្យមានស្ដង់ដា និងគុណភាព។
ចាំបានថា កាលកីឡាស៊ីហ្គេម លើកទី៣២ ឆ្នាំ២០២៣ ក្នុងនាមជាម្ចាស់ផ្ទះ កម្ពុជាបានដាក់វិញ្ញាសាបាល់ទះនារី ហើយក្រុមបាល់ទះជម្រើសជាតិនារីកម្ពុជាធ្វើមិនបានល្អទេដោយចាញ់ទាំង៣ប្រកួតនៅវគ្គសន្សំពិន្ទុក្នុងពូល៕

អត្ថបទ៖ ផា រតនា
-
សេចក្ដីជូនដំណឹង៤ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច៥ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
កីឡា៦ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
សេដ្ឋកិច្ច១ សប្តាហ៍ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoលោក ត្រាំ ទ្រាំលែងបាន ជះសម្តីធ្ងន់ៗ ដាក់លោក ណេតាន់យ៉ាហ៊ូ ដែលបំផ្លាញផ្លូវទៅរកសន្តិភាព
-
សន្តិសុខសង្គម៤ ថ្ងៃ agoចុះពិនិត្យរដ្ឋបាល អគារ The Bridge ខណ្ឌចំការមន រកឃើញជនបរទេស ៤ នាក់ ស្នាក់នៅខុសច្បាប់ និង ដកហូតគ្រឿងញៀនជាង ៦៥ គីឡូក្រាម
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoពូទីន ចំណាយជាង ២៦ពាន់លានដុល្លារ ស្វែងរកវិធីពន្យារជីវិត


