Connect with us

កីឡា

បិទការប្រកួតកីឡាសិស្សបឋមសិក្សាជ្រើសរើសជើងឯកថ្នាក់ខេត្តបន្ទាយមានជ័យ

បានផុស

នៅ

ការប្រកួតកីឡាសិស្សបឋមសិក្សាជ្រើសរើសជើងឯកថ្នាក់ខេត្តប្រចាំឆ្នាំសិក្សា ២០២៣.២០២៤ នៅវិទ្យាល័យ ហ៊ុនសែនដែលមានរយៈពេល៤ ថ្ងៃ ប្រារព្ធធ្វើឡើងនៅទីលានបាល់ទាត់សិប្បនិម្មិត វិទ្យាល័យហ៊ុន សែនខ្លាកូន ក្រុងសិរីសោ​ភ័ណ​ ខេត្ត​បន្ទាយមានជ័យ​​បានរៀបចំពិធី​បិទកាលពីល្ងាចថ្ងៃ ទី២៣ ខែកុម្ភៈ ឆ្នាំ២០២៤ នេះ។

ពិធីនោះមានការចូលរួម លោក ស្រេង សុផល អភិបាលក្រុងសិរីសោភ័ណ លោកឈូ ប៊ុនរឿង ប្រធានមន្ទីរអប់រំខេត្ត អនុប្រធានមន្ទីរអប់រំខេត្ត។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោកឈូ ប៊ុនរឿង បានមានប្រសាន៍ថា ក្នុងពិធីបិតការប្រកួតកីឡា សិស្សបឋមសិក្សាជ្រើសរើសជើងឯកថ្នាក់ខេត្តប្រចាំឆ្នាំសិក្សា ២០២៣.២០២៤នេះបានប្រព្រឹត្តទៅមានរយៈពេល ៤​ថ្ងៃ គឺចាប់ពីថ្ងៃទី ២០ដល់ ថ្ងៃទី២៣ ខែកុម្ភៈ ឆ្នាំ​២០២៤។​

ក្នុងពិធីដែរ លោក ស្រេង សុផល បានមានប្រសាសន៍ថា កីឡា​ទទួលបាន​នូវ​សុខភាព​ល្អ មាន​ទំនាក់ទំនង មាន​មេត្រីភាព និង​មាន​សាមគ្គីភាព ហើយការប្រកួតកីឡាជ្រើសរើសជើងឯកថ្នាក់ខេត្តនៅក្នុងពេលនេះដើម្បីផ្លាស់ប្តូរបទពិសោធ​ន៍ ពីគ្នាទៅវិញទៅមក ក្នុងន័យសាមគ្គីភាព មិត្តភាព និងចេះយោគយល់អធ្យាស្រ័យគ្នាទៅវិញទៅ​មក។

ទន្ទឹមនេះដែរ វិស័យកីឡាបានរួមចំណែកកាត់បន្ថយភាពអសកម្ម អំពើអបាយមុខក្នុងសង្គម ដូចជាការសេពគ្រឿងញៀននិងបទល្មើសផ្សេងៗក្នុងសង្គម​ជាតិផងដែរ។

លោក ស្រេង សុផល បានសម្តែងនូវអំណរគុណនិងកោតសសើរចំពោះមន្ទីរអប់រំយុវជន និងកីឡាខេត្ត ព្រមទាំងគណៈកម្មាការប្រកួតកីឡាគណៈ​ប្រតិ​ភូកីឡាទាំង ៩ ស្រុក ក្រុង ទីលានប្រកួតតាមមន្ទីរ និងសាលារៀន ដែលបានសហ​ការគ្នាបានយ៉ាង​ល្អក្នុងការប្រកួតកីឡាសិស្សបឋមសិក្សាជ្រើសជើងឯកថ្នាក់ខេត្តក្នុងពេលនេះទទួលបានជោគជ័យ លទ្ធផលល្អ និងសម្រាប់ផ្តល់កិត្តិយស ឲ្យ ក្រុង ស្រុក នីមួយៗរបស់ខ្លួនផងដែរ។

លោកក៏បានអំពាវនាវដល់សិស្សា​នុសិស្ស លោកគ្រូអ្នកគ្រូ មន្ត្រីអប់រំ មន្ត្រីរាជការ កងកម្លាំងនិងមហាជនអញ្ជើញចូលរួមលើកកម្ពស់កីឡាគ្រប់ប្រភេទទាំងអស់គ្នា៕

អត្ថបទ៖ វ៉ាន់ ណាង

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

សេចក្ដីជូនដំណឹង២០ នាទី មុន

កម្មការិនីរោងចក្រកាត់ដេរម្នាក់នៅស្រុកអង្គស្នួល ខេត្តកណ្តាល ឈ្នះរង្វាន់១២៥លានរៀលពីភេសជ្ជៈប៉ូវកម្លាំង ខារ៉ាបាវ

ព័ត៌មានជាតិ៣ ម៉ោង មុន

UPDATE៖ ករណីឡានទំនើបបុកម៉ូតូ បណ្តាលឱ្យបុរសម្នាក់ស្លាប់ គ្រួសាររងគ្រោះប្ដឹងឱ្យសមត្ថកិច្ចជួយរកយុត្តិធម៌

ព័ត៌មានជាតិ៣ ម៉ោង មុន

បង្កើតផ្លូវថ្មីតភ្ជាប់ពីផ្លូវជាតិលេខ១ រហូតដល់គល់ស្ពានព្រែកប្រា-ចាក់អង្រែ

ព័ត៌មានអន្ដរជាតិ៣ ម៉ោង មុន

អាមេរិក ជប៉ុន និងកូរ៉េខាងត្បូង រួមដៃគ្នាធ្វើកិច្ចសហប្រតិបត្តិការដោះស្រាយ​ការបាញ់មីស៊ីលរបស់ កូរ៉េខាងជើង

ព័ត៌មានជាតិ៣ ម៉ោង មុន

ទូតអង់គ្លេស៖ រាជរដ្ឋាភិបាលថ្មីរបស់សម្ដេច ហ៊ុន ម៉ាណែត មានសកម្មភាពមមាញឹក ពិសេសការជំរុញពាណិជ្ជកម្ម

Sokha Hotels

ព័ត៌មានពេញនិយម