កីឡា
ព្រះខ័នរាជស្វាយរៀង ត្រូវការតែ៦ពិន្ទុទៀតនឹងក្លាយជាជើងឯកលីគ
ព្រះខ័នរាជស្វាយរៀងត្រូវការឈ្នះតែ២ប្រកួតទៀតប៉ុណ្ណោះនឹងក្លាយជាជើងឯកលីគបាល់ទាត់កំពូលកម្ពុជារដូវកាលនេះ បន្ទាប់ពីបន្តរក្សាជ័យជម្នះក្នុងសប្តាហ៍ទី២៦ដើម្បីនាំមុខ៧ពិន្ទុលើគូប្រជែងតែមួយគត់គឺភ្នំពេញ ភ្នំពេញក្រោន។
ឆ្លងកាត់២៦ប្រកួត ព្រះខ័នរាជស្វាយរៀង រកបាន៦៨ពិន្ទុ ពីការឈ្នះ២២ប្រកួត ស្មើ២ប្រកួត និងចាញ់២ប្រកួត ខណៈគូប្រជែងភ្នំពេញក្រោន រកបាន៦១ពិន្ទុ ឈ្នះ១៩ប្រកួត ស្មើ៤ប្រកួត និងចាញ់៣ប្រកួត។ សម្រាប់ជុំទី៣នៅសល់តែ១ប្រកួតទៀតប៉ុណ្ណោះ មុនពេលបន្តវគ្គ៤ក្រុមចុងក្រោយមាន៣ប្រកួត។

ដោយសារនាំមុខ ភ្នំពេញក្រោនរហូតដល់៧ពិន្ទុទៅហើយ ព្រះខ័នរាជស្វាយរៀងត្រូវការតែ៦ពិន្ទុទៀតប៉ុណ្ណោះ ដើម្បីក្លាយជាជើងឯករដូវកាលនេះ បើទោះបីជាភ្នំពេញក្រោនឈ្នះទាំង៤ប្រកួតចុងក្រោយក៏ដោយ។
ជាមួយគ្នាក្រុមបាល់ទាត់៨ផ្សេងទៀតសុទ្ធតែអស់ឱកាសប្រជែងជើងឯកហើយ។ វិសាខា និង បឹងកេត បានឡើងទៅកាន់វគ្គ៤ក្រុមចុងក្រោយជាមួយ ភ្នំពេញក្រោន និងព្រះខ័នរាជស្វាយរៀង។

១ប្រកួតទៀតក្នុងជុំទី៣របស់ព្រះខ័នរាជស្វាយរៀង ប៉ះ បឹងកេត នៅថ្ងៃសៅរ៍ ទី២០ ខែមេសា។
លទ្ធផលសប្តាហ៍ទី២៦
- ព្រះខ័នរាជស្វាយរៀង ៤-១ គិរីវង់សុខសែនជ័យ
- វិសាខា ១-០ អង្គរថាយហ្គឺរ
- ភ្នំពេញក្រោន ៣-២ ខេត្តព្រៃវែង
- ណាហ្គាវើលដ៍ ០-២ ក្រសួងការពារជាតិ
- អាយអេសអាយ ដង្កោសែនជ័យ ២-៣ បឹងកេត
តារាងពិន្ទុត្រឹមសប្តាហ៍ទី២៦
- ព្រះខ័នរាជស្វាយរៀង មាន៦៨ពិន្ទុ
- ភ្នំពេញក្រោន មាន៦១ពិន្ទុ
- វិសាខា មាន៤១ពិន្ទុ
- បឹងកេត មាន៤០ពិន្ទុ
- ក្រសួងការពារជាតិ ៣៦ពិន្ទុ
- ISI ដង្កោសែនជ័យ មាន៣៤ពិន្ទុ
- ណាហ្គាវើលដ៍ មាន២៧ពិន្ទុ
- ព្រៃវែង មាន២៣ពិន្ទុ
- គិរីវង់សុខសែនជ័យ មាន២០ពិន្ទុ
- អង្គរថាយហ្គឺរ មាន១៨ពិន្ទុ
អត្ថបទ៖ វីរបុត្រ
-
ព័ត៌មានអន្ដរជាតិ៧ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
កីឡា៣ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានជាតិ៧ ថ្ងៃ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៥ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoពូទីន ចំណាយជាង ២៦ពាន់លានដុល្លារ ស្វែងរកវិធីពន្យារជីវិត
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoលោក ត្រាំ ទ្រាំលែងបាន ជះសម្តីធ្ងន់ៗ ដាក់លោក ណេតាន់យ៉ាហ៊ូ ដែលបំផ្លាញផ្លូវទៅរកសន្តិភាព


