Connect with us

កីឡា

ព្រះខ័នរាជស្វាយរៀងជាក្លិបជោគជ័យបំផុតក្នុងពានរង្វាន់សម្តេចតេជោ

បានផុស

នៅ

ព្រះ​ខ័ន​រាជ​ស្វាយរៀង​បាន​ឈាន​ដល់​វគ្គ​ផ្តាច់​ព្រ័ត្រ​ពាន​រង្វាន់​សម្តេច​តេជោ ហ៊ុន សែន លើក​ទី​១៧ រដូវ​កាល​២០២៣-២៤ ជួប​ ភ្នំពេញ​ក្រោន ដើម្បី​ដណ្តើម​ជើង​ឯក​នៅ​ថ្ងៃ​ទី​២៨ ខែ​មេសា នៅ​ពហុកីឡដ្ឋាន​ជាតិ​អូឡាំពិក។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

គិត​ទាំងរដូវ​កាល​នេះ ព្រះ​ខ័ន​រាជ​ស្វាយរៀង​បាន​ឡើង​ដល់​វគ្គ​ផ្តាច់​ព្រ័ត្រ​ចំនួន​​៩​លើក​ហើយ​ដែល​បាន​ក្លាយ​ជា​ក្លិប​បាន​ឡើង​ដល់​វគ្គ​ផ្តាច់​ព្រ័ត្រ​​ច្រើន​ជាង​គេ​បំផុត​ក្នុង​ប្រវត្តិ​សាស្ត្រ​ពាន​រង្វាន់​សម្តេច​តេជោ ហ៊ុន សែន។

សម្រាប់​ការ​ឡើង​ដល់​វគ្គ​ផ្តាច់​ព្រ័ត្រ៨​លើក​កន្លង​មក ព្រះ​ខ័ន​រាជ​ស្វាយរៀង​បាន​ឈ្នះ​ជើង​ឯក​៤​លើក​គឺ​ឆ្នាំ​២០១១ ២០១២ ២០១៥ ២០១៧ និង​ទទួល​បាន​ត្រឹម​ជើងឯក​រង​​៤​លើក​​គឺ​ឆ្នាំ​២០០៨ ២០១៦ ២០១៩ ២០២១។

ក្រុម​ដែល​​ទទួល​បានឈ្នះ​ជើង​ឯក​ពាន​រង្វាន់​សម្តេច​តេជោ ហ៊ុន សែន ផ្សេង​គឺ ក្រសួង​ការពារ​ជាតិ បានឈ្នះ​​ជើង​ឯក​៣លើក វិសាខា​៣លើក ភ្នំពេញ​ក្រោន​២​លើក ខណៈ​ណាហ្គាវើលដ៍ អគ្គស្នងការដ្ឋាន​នគរ​បាល​ជាតិ បឹង​កេត និង​ខេមរាកីឡា បាន​ឈ្នះ​ជើង​ឯក​ម្តង​ដូច​គ្នា។

ភ្នំពេញ​ក្រោន បាន​ឡើង​វគ្គ​ផ្តាច់​ព្រ័ត្រ​ជា​លើក​ទី​៤ និង​ជាលើក​ទី​១​ក្នុង​រយៈ​ពេល​១៤​ឆ្នាំ​ចុង​ក្រោយ​ បន្ទាប់​ពីបាន​ឡើង​ចុង​ក្រោយ​បំផុត​កាល​ពីឆ្នាំ២០១០។

ជា​ពិសេស ព្រះ​ខ័ន​រាជ​ស្វាយរៀង កំពុង​បោះ​ជំហាន​ទៅ​ការ​ឈ្នះ​ជើង​ឯក​ធំ​២​ក្នុង​មួយ​រដូវ​កាល។ ពួក​គេ​កំពុង​ឈាន​មុខ​គេ​ក្នុង​ការ​ឈ្នះ​ជើង​ឯក​លីគ​កំពូល​កម្ពុជា​រដូវ​កាល​នេះ​ដែល​ទទួល​បាន​កៅអី​ចូល​រួម​ប្រកួត​ពាន​រង្វាន់​អាស៊ី​លំដាប់​ទី​៣ និង​ពាន​រង្វាន់ក្លិប​ជើង​ឯក​អាស៊ាន។

ចាំ​មើល​ថា​តើ ព្រះ​ខ័ន​រាជ​ស្វាយរៀង នឹង​ក្លាយ​ជា​ជើង​ឯក​លើក​ទី​៥ ឬ​ ភ្នំពេញ​ក្រោន​ក្លាយ​ជា​ជើងឯកទី​៣ នៅ​ថ្ងៃ​ទី​២៨ ខែ​មេសា ឆ្នាំ​២០២៤ នៅ​ពហុកីឡដ្ឋាន​ជាតិ​អូឡាំពិក ខណៈ​ វិសាខា ត្រូវ​​ប្រកួត​ជា​មួយ បឹងកេត ដើម្បី​ដណ្តើម​ចំណាត់​ថ្នាក់​លេខ​៣៕

អត្ថបទ៖ វីរបុត្រ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៤ នាទី មុន

លោក ហេង សួរ ដឹកនាំ​កិច្ចប្រជុំ​ប្រចាំឆ្នាំ នៃ​ភាគី​ហត្ថលេខី​នៃ​អនុស្សរណៈ​លើ​ការយោគយល់​គ្នា ស្តីពី​គម្រោង​រោងចក្រ​កាន់តែ​ប្រសើរ​នៅ​កម្ពុជា​សម្រាប់​ឆ្នាំ​២០២៣-២០២៧

ព័ត៌មានជាតិ២ ម៉ោង មុន

ក្រសួង​ព័ត៌មាន​ និង ​ក្រសួង​ឧស្សាហកម្ម​ ចុះ​អនុស្សរណៈ​យោគយល់​គ្នា​ ដើម្បី​រួមសហការ​គ្នា​ផ្សព្វផ្សាយ​ព័ត៌មាន​ពាក់​ព័ន្ធ ​បេសកកម្ម និង​គោលនយោបាយរួមតែមួយ

ព័ត៌មានជាតិ២ ម៉ោង មុន

អ្នកនាំពាក្យរងក្រសួងការងារ ៖ កម្ពុជា ជាឋានសួគ៌របស់សហជីពជាង៦ពាន់

សន្តិសុខសង្គម៥ ម៉ោង មុន

គ្រឿងញៀន១៤៥គីឡូក្រាមត្រូវបានបង្ក្រាប និងឃាត់ខ្លួនឧក្រិដ្ឋជន៥នាក់

ព័ត៌មានជាតិ៥ ម៉ោង មុន

ក្រសួងព័ត៌មាន និងក្រសួងទេសចរណ៍ ចាប់ដៃគ្នា ដើម្បីផ្សាយពីវិស័យទេសចរណ៍កម្ពុជាឱ្យសម្បូរបែបជាងមុន

ព័ត៌មានជាតិ១១ ម៉ោង មុន

ក.ប.ប រកឃើញថាឈ្មួញនាំចូលផ្លែទុរេនពីប្រទេសជិតខាង និងមានជ្រលក់ថ្នាំ ហើយលក់បន្លំថាជាទុរេនក្នុងស្រុក

ព័ត៌មានជាតិ៩ ម៉ោង មុន

ក្នុងឆ្នាំ២០២៤៖ ឧកញ៉ា អ្នកឧកញ៉ា ៤នាក់ ត្រូវដកហូតគោរមងារ ក្រោយរកស៊ីបោកប្រាស់ និងបាញ់ប្រហារពលរដ្ឋ

ព័ត៌មានជាតិ១២ ម៉ោង មុន

រាជ​ដំណាក់​ព្រះមហាក្សត្រ​ខ្មែរ ​លើ​កំពូលភ្នំ​បូកគោ រង់ចាំអនុញ្ញាតពីព្រះបរមរាជវាំង ​ជួសជុលតាម​គំរូ​ដើម​ឡើង​វិញ

ព័ត៌មានអន្ដរជាតិ១៤ ម៉ោង មុន

រលក​កម្ដៅ​៥២​អង្សា ប្រល័យ​ជីវិត​អ្នក​ចូលរួម​ធម្មយាត្រា Hajj ជាង​១០០០​នាក់​ហើយ

ព័ត៌មានជាតិ១០ ម៉ោង មុន

ដំណាំកសិកម្មជាង ១ ម៉ឺនហិកតា កំពុងរងការវាយប្រហារពីសត្វដង្កូវហ្វូង

Sokha Hotels

ព័ត៌មានពេញនិយម