កីឡា
Pep និយាយថា មិនសោកស្ដាយចំពោះការធ្លាក់ចេញពី UCL
ក្រុម Manchester City បានធ្លាក់ត្រឹមវគ្គ៨ក្រុមចុងក្រោយពានរង្វាន់ UEFA Champions League បន្ទាប់ពីចាញ់ក្រុម Real Madrid ដោយការទាត់ប៉េណាល់ទី១១ម៉ែត្រកាត់សេចក្ដី ក្នុងលទ្ធផល ៤-៣ បន្ទាប់ពីស្មើគ្នា ៤-៤ ក្នុងការប្រកួតទាំង២ជើង។
ទោះបី Man City មិនបានឡើងទៅកាន់វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ ប៉ុន្តែលោក Pep Guardiola ជាគ្រូបង្វឹកនៅតែកោតសរសើរកូនក្រុមរបស់លោក។ ជាពិសេសលោកមិនបានសោកស្ដាយចំពោះការចាញ់ Real Madrid ដោយសារការប្រកួត៩០នាទីនៅក្នុងកីឡដ្ឋាន Etihad ក្រុមរបស់លោកបានគ្រប់គ្រងការប្រកួតយ៉ាងល្អ ជាពិសេសបានបង្កើតឱកាសស៊ុតជាច្រើនលើក។
លោក Pep Guardiola បាននិយាយថា ៖«ខ្ញុំពិតជាចង់ឈ្នះ ប៉ុន្តែសូមអបអរសាទរ Real Madrid ដែលលេងការពារយ៉ាងល្អជាមួយនឹងសាមគ្គីភាពដ៏អស្ចារ្យ។ យើងបានធ្វើអ្វីគ្រប់បែបយ៉ាងហើយ ដូច្នេះខ្ញុំមិនសោកស្តាយអ្វីឡើយ។ យើងបានលេងយ៉ាងល្អគ្រប់តំបន់ ប៉ុន្តែសំណាងមិនល្អ យើងមិនអាចឈ្នះ»។
«ខ្ញុំត្រូវតែនិយាយអរគុណដល់កីឡាករទាំងអស់ចេញពីបេះដូង ពីព្រោះពួកគាត់បង្ហាញទម្រង់លេងយ៉ាងល្អ។ បាល់ទាត់គឺយើងគិតតែពីជ័យជម្នះ ហើយយើងធ្វើមិនបានល្អគ្រប់គ្រាន់ដូចអ្វីដែលយើងរំពឹងទុក»។

Man City បង្កើតឱកាស៣៣លើក ចំគោលដៅ៩លើក គ្រប់គ្រងបាល់៦៨% បញ្ជូនបាល់បាន៩២០លើក និងទាត់បាល់ជ្រុង១៨លើក។ ក្រុមភ្ញៀវ Real Madrid បង្កើតឱកាសស៊ុត៨លើក ចំគោលដៅ៣លើក គ្រប់គ្រងបាល់៣២% បញ្ជូនបាល់៣៥៧លើក និងទាត់បាល់ជ្រុង១លើក។
លោក Pep Guardiola បានបន្ថែមថា ៖«ពេលខ្លះអ្នកអាចឈ្នះដោយសារការទាត់បាល់១១ម៉ែត្រកាត់សេចក្ដី ហើយពេលខ្លះអ្នកមិនអាចឈ្នះទេ។ ប៉ុន្តែក្នុងការប្រកួតនេះ យើងមិនបានច្នៃឱកាសដែលយើងមានទេ ទោះបីជាយើងលេងល្អ»៕
ប្រែសម្រួល៖ ផា រតនា
ប្រភព៖ Mirror

-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
រថយន្តដឹកសិស្សចុះកម្មសិក្សានៅថៃ ក្រឡាប់ពេលចុះភ្នំ ស្លាប់១៧នាក់ របួសជាង៤០នាក់
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ចិន រកឃើញមេរោគស៊ីសួតថ្មី បង្កក្តីបារម្ភផ្ទុះជំងឺរាតត្បាត ដូច កូវីដ-១៩
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
កូនប្រុសអភិបាលខណ្ឌ៧មករា ស្លាប់ទាំងវ័យក្មេង ដោយសារគាំងបេះដូង
-
សន្តិសុខសង្គម៥ ថ្ងៃ ago
បង្ក្រាបហាងផឹកស៊ីបង្កប់សេវាកម្មផ្លូវភេទមួយកន្លែងក្នុងមូលដ្ឋានខណ្ឌសែនសុខ ឃាត់ខ្លួននារីជាង២០នាក់
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ហ្សេលេនស្គី ផ្តាំទៅ ត្រាំ ថា អ៊ុយក្រែន មិនសងអាមេរិក ដាច់ខាត
-
សន្តិសុខសង្គម២ ថ្ងៃ ago
Update៖ អគ្គិភ័យឆេះនៅជិតស្ពានជ្រោយចង្វារ មានទារកពីរនាក់បាត់បង់ជីវិត
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
ឯកឧត្តម ឌី វិជ្ជា ប្រាប់ទៅលោក សម រង្ស៊ី ថា ល្មមៗបានហើយ កម្ពុជា មានច្បាប់ត្រឹមត្រូវ មិនមែនធ្វើអ្វីស្រេចលើការនឹកឃើញទេ
-
ជីវិតកម្សាន្ដ១ សប្តាហ៍ ago
គ្រឿងអលង្ការរបស់កញ្ញា លីនដា បង្ហាញខ្លួននៅ Bvlgari ថ្ងៃមុន តម្លៃសរុបចូលដល់ខ្ទង់លានដុល្លារ