កីឡា
មិន រតនៈ«កាលពីតូច អ្នកដទៃមើលមកខ្លួនមិនសមក្លាយជាកីឡាករអាជីព»
មិន រតនៈ ជាកីឡាករវ័យក្មេងកំពុងល្អនៅក្លិបព្រះខ័នរាជស្វាយរៀងកាលពីតូចត្រូវបានអ្នកដទៃមើលមកខ្លួនមិនសមនឹងក្លាយជាកីឡាករបាល់ទាត់អាជីពទេដោយសារកាយសម្បទាតូចស្គម។

យុវជនរូបនេះបានប្រាប់សារព័ត៌មាន«កម្ពុជាថ្មី»ក្នុងបទសម្ភាសមួយថា កាលពីតូច រូបគេមានកាយសម្បទាតូច ជាពិសេសស្គមមានតែឆ្អឹង ហើយអ្នកខ្លះគិតថា រូបគេមិនអាចនឹងក្លាយជាកីឡាករបាល់ទាត់អាជីពបានទេ។
មិន រតនៈ បាននិយាយថា ៖«មុនពេលខ្ញុំចូលក្រុមយុវជនព្រះខ័នរាជស្វាយរៀង កាលពីក្មេងកាយសម្បទារបស់ខ្ញុំតូច។ គេមើលមកថា ខ្លួនប្រាណរបស់ខ្ញុំមិនគួរធំ និងខ្ពស់ទេ។ ពេលខ្លះខ្ញុំតេស្តជាប់វគ្គទី១ វគ្គទី២ ក៏ធ្លាក់វិញ ព្រោះតែខ្លួនតូច»។

ទោះបីជាយ៉ាងណា យុវជនរូបនេះមិនបានខ្វល់ពីពាក្យសំដីរបស់អ្នកដទៃទេ។ រូបគេគិតតែខំប្រឹងទៅលេងបាល់ទាត់ជាមួយមិត្តភក្តិ។ ជាពិសេសរូបគេលេងឲ្យក្រុមបាល់ទាត់វិទ្យាល័យ ហ៊ុន សែន សេរីភាព នៅទីក្រុងតាខ្មៅ ខេត្តកណ្តាល រហូតបានឈ្នះជើងឯកសិស្សមធ្យមសិក្សា២ដង និងជើងឯករងម្តងសម្រាប់ការចំណាយពេល៣ឆ្នាំនៅទីនោះ។
មិន រតនៈ បានប្រាប់ថា ពេលកំពុងលេងឲ្យក្រុមវិទ្យាល័យ ហ៊ុន សែន សេរីភាព មានលោកគ្រូម្នាក់ចាប់អារម្មណ៍ពីការលេងបាល់ទាត់របស់ខ្លួន និងបានជួយណែនាំឲ្យទៅហ្វឹកហាត់នៅក្លិបអាជីពត្រឹមត្រូវ។ ប្រហែលជាឆ្នាំ២០១៨ រូបគេបានស្គាល់កីឡាករម្នាក់ហ្វឹកហាត់នៅក្រុមយុវជនអាយុក្រោម១៩ឆ្នាំរបស់ព្រះខ័នរាជស្វាយរៀង។ រូបគេបានពឹងកីឡាកររូបនោះឲ្យជួយសុំគ្រូបង្វឹកដើម្បីទៅធ្វើតេស្តជាមួយក្រុមយុវជនព្រះខ័នរាជស្វាយរៀង។

រូបគេទទួលបានឱកាសចូលហ្វឹកហាត់ជាមួយក្រុមយុវជនព្រះខ័នរាជស្វាយរៀងបានប៉ុន្មានថ្ងៃក៏ត្រូវបានគ្រូបង្វឹកជ្រើសរើសឲ្យចូលហ្វឹកហាត់ជាមួយក្រុមជាផ្លូវការ។ ពេលនោះហើយជាពេលដែលរូបគេទទួលបានឱកាសហ្វឹកហាត់ជាផ្លូវការ និងបានអភិវឌ្ឍខ្លួនក្លាយជាកីឡាករអាជីពតាមមហិច្ឆតារបស់ខ្លួន។
កាលពីកុមារភាព មិន រតនៈ ដែលមានដើមកំណើតនៅខេត្តកំពង់ស្ពឺ លេងបាល់ទាត់ជាការកម្សាន្តប៉ុណ្ណោះ ប៉ុន្តែការលេងយូរៗទៅក៏យល់ឃើញខ្លួនឯងកាន់តែស្រឡាញ់ចូលចិត្តបាល់ទាត់ហើយក៏កាន់តែព្យាយាមហ្វឹកហាត់ដើម្បីបំពេញក្តីស្រឡាញ់របស់ខ្លួន។

ចាប់តាំងពីចូលក្លិបព្រះខ័នរាជស្វាយរៀងមក មិន រតនៈ បានឈ្នះជើងឯកលីគកំពូលកម្ពុជា២លើកគឺឆ្នាំ២០១៩ និងឆ្នាំ២០២៣-២៤ ព្រមទាំងទទួលបានចំណាត់ថ្នាក់លេខ២ពីរលើកគឺឆ្នាំ២០២០ និង២០២១។ ជាមួយគ្នានេះ រូបគេក៏បានឈ្នះជើងឯកពានរង្វាន់សម្តេចតេជោ ហ៊ុន សែន នៅរដូវកាល២០២៣-២៤ និងទទួលបានចំណាត់ថ្នាក់លេខ២ពីរដងគឺឆ្នាំ២០១៩ និង២០២១៕
អត្ថបទ៖ វីរបុត្រ
-
ព័ត៌មានអន្ដរជាតិ៧ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានជាតិ៧ ថ្ងៃ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
កីឡា៣ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៥ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoពូទីន ចំណាយជាង ២៦ពាន់លានដុល្លារ ស្វែងរកវិធីពន្យារជីវិត
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoលោក ត្រាំ ទ្រាំលែងបាន ជះសម្តីធ្ងន់ៗ ដាក់លោក ណេតាន់យ៉ាហ៊ូ ដែលបំផ្លាញផ្លូវទៅរកសន្តិភាព


